
ការបែកធ្លាយថ្មីមួយបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Huawei Mate 70 Series នឹងមានការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 26 ខែវិច្ឆិកាខាងមុខនេះ។ កន្លងស្មាតហ្វូន flagship ថ្មីនេះ ក៏ធ្លាប់មានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយ អំពីកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការណ៌ផងដែរ។ ដូច្នេះផ្អែកតាមព័ត៌មាននេះ បញ្ជាក់ថា ការទន្ទឹងរង់ចាំនៃបង្ហាញស្មាតហ្វូនថ្មីនេះ អាចនឹងរហូតដល់ចុងខែនេ។ សូមជំរាបថាក្រុមហ៊ុន Huawei បានខិតខំធ្វើការយ៉ាងខ្លាំងទៅលើស្មាតហ្វូនជំនាន់ថ្មីនេះ។ ក្រុមហ៊ុន OEM នេះ ថែមទាំងនិយាយទៀតថា ខ្លួននឹងបង្ហាញនូវស្មាតហ្វូន Mate ថ្មីនៅក្នុងខែនេះហើយ។
នៅថ្ងៃនេះ យោងតាមការទម្លាយចេញពី DirectorShiGuan បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series នេះ អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 26 ខែវិច្ឆិកាខាងមុខនេះហើយ។ កាលបរិច្ឆេទខាងលើនេះ គឺនឹងធ្វើឡើងចំថ្ងៃអង្គារ៍ហើយអាចនឹងជាពេលបង្ហាញស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុននេះ។
គួរបញ្ជាក់ថា មុននេះ ក៏មានការទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ អាចនឹងបង្ហាញនូវស្មាតហ្វូននេះនៅថ្ងៃទី 19 ខែវិច្ឆិកា (ថ្ងៃអង្គារ៍) ផងដែរ។ អ្នកទម្លាយខ្លះទៀត បានបញ្ជាក់ថា ការសម្ភោធន៍ស្មាតហ្វូននេះ អាចនឹងធ្វើឡើងនៅចន្លោះថ្ងៃទី 18 ខែវិច្ឆិកា ដល់ថ្ងៃទី 20 ខែវិច្ឆិកាខាងមុខនេះ។ នៅពេលនេះ ការបែកធ្លាយថ្មីនេះ ក៏បានបន្ថែមពីកាលបរិច្ឆេទមួយទៀតអំពីស្មាតហ្វូនថ្មីនេះ។
អ្នកលេងអ៊ីនធឹណិតជាច្រើន បាននិយាយថា ក្រុមហ៊ុននេះ អាចនឹងបង្ហាញនូវស្មាតហ្វូន Huawei Mate 70 series នេះ នៅថ្ងៃទី 19 ខែវិច្ឆិកានេះ ហើយការលក់ គឺនៅថ្ងៃទី 26 ខែវិច្ឆិកានេះ។ ក្រុមហ៊ុន Huawei ក៏បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនថ្មីនេះ ជាមួយនឹងការលក់ភ្លាមៗផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី Mate 70 series នឹងក្លាយជាស្មាតហ្វូនដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុនជាច្រើនដូចជា Honor បានជឿជាក់ថា ស្មាតហ្វូនថ្មី Mate នេះនឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លានៅលើទីផ្សារ។

ស្មាតហ្វូនថ្មី Huawei Mate 70 Series នេះ នឹងមានការឌីស្សាញរន្ធប្រហោង 3 (signature three-hole) ជាមួយនឹងតួខ្លួនស្តើងជាងមុន។ ក្រុមហ៊ុននេះក៏បំពាក់នូវប៊ូតុង Power ធំជាងមុន និងសេនស័រស្កេនក្រយ៉ៅដៃនៅចំហៀង (side-mounted fingerprint sensor) ថែមទៀត៕
