ស្វែងរកពួកយើង:

Huawei Mate 70 Series នឹងមានការពង្រឹងប្រព័ន្ធកាមេរ៉ា មានមុខងារ 3D Zoom ហើយនិង Satellite Communication

ដោយ

Koun Jab Luffy

25 មិថុនា 2024 08:17 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការបង្ហោះនៅលើបណ្តាញ Weibo ដោយអ្នកទម្លាយ @SmartPikachu ពីព័ត៌មានថ្មីៗរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 series ថែមទៀតហើយ។ ស្មាតហ្វូនថ្មីនេះ ត្រូវគេបញ្ជាក់ថា នឹងមានការអាប់ដែតទៅលើបច្ចេកវិទ្យាអេក្រង់មានគុណភាពខ្ពស់ជាមុន បច្ចេកវិទ្យាសាកលឿនជាងមុន ប្រព័ន្ធកាមេរ៉ាមានសមត្ថភាពខ្ពស់ជាងមុន ក៏ដូចជាប្រព័ន្ធប្រតិបត្តិការណ៌រលូនជាងមុនដូចគ្នា។
យោងតាមបែកធ្លាយនៅពេលនេះវិញ គឺមានការបង្ហាញថា នៅលើស្មាតហ្វូននេះនឹងប្រើប្រាស់នូវមុខងារ 3D spatial zoom ដែលផ្តល់នូវបទពិសោធន៌ថ្មីសម្រាប់ ការថតរូប និងវីដេអូបានកាន់តែល្អ។ បន្ថែមមុខងារថ្មីនេះ ក៏អាចនឹងមានការភ្ជាប់ជាមួយការពង្រឹងទៅលើកាមេរ៖ា Periscope និងបច្ចេកវិទ្យាថ្មីនៃ variable aperture technology ផងដែរ។
Article image
Mate 70 series ត្រូវបានគេទម្លាយថា ក៏នឹងមានការប្រើប្រាស់នូវសិនស័រថ្មី OmniVision ដែលជួយអោយប្រព័ន្ធកាមេរ៉ាស្មាតហ្វូននេះមានសមត្ថភាពខ្ពស់ផងដែរ។ នៅក្នុងក៏មានការបញ្ជាក់ថា កាមេរ៉ាថ្មីនេះ នឹងមានសមត្ថភាពខ្ពស់ជាងកាមេរ៉ាដែលប្រើប្រាស់នៅលើ Pura 70 series ថែមទៀតផង។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ នៅលើស្មាតហ្វូននេះ មានការប្រើប្រាស់នូវប្រព័ន្ធ 3D face recognition lens ដែលមានការអភិវឌ្ឍសម្រាប់កាមេរ៉ាមុខរបស់ស្មាតហ្វូន Mate 70 ទៀតផង។
សូមជំរាបថា សម្រាប់ការបែកធ្លាយនេះ ក៏មានការបញ្ជាក់ថា នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវប្រព័ន្ធសាកបញ្ចូលថ្មឥតខ្សែរ wireless charging ជំនាន់ថ្មីផងដែរ។ មួយវិញទៀតទៅលើកាមេរ៉ាស្មាតហ្វូនវិញ ក៏ត្រូវបានគេទម្លាយថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប ISP imaging chip ដែលមានការនាំមកនូវបច្ចេកវិទ្យាថ្មីនៃការថតវីដេអូបានកាន់តែខ្លាំងជាងមុន ហើយថែមទាំងមានការអាប់ដែតទៅលើ 3D spatial zoom ទៀតផង។
Article image
អ្វីដែលចាប់អារម្មណ៌នៅលើស្មាតហ្វូន Mate 70 Series នេះ គឺទៅលើការប្រើប្រាស់ប្រព័ន្ធផ្កាយរណប satellite communication ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងដាក់បន្ថែមនូវមុខងារថ្មី satellite image transmission ដូចអ្វីដែលយើងបានឃើញនៅលើ Pura 70 series នៅឡើយទេ។