ស្វែងរកពួកយើង:

Huawei Mate 70 Series មិនទាន់ទទួលបានចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារនោះទេ!

ដោយ

Koun Jab Luffy

01 ធ្នូ 2024 11:43 ថ្ងៃត្រង់

អាន 2 នាទី

Article image
Huawei Mate 70 series គឺជាស្មាតហ្វូនជំនាន់ថ្មីថ្នាក់ប្រណិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ដែលបានបង្ហាញខ្លួនជាផ្លូវការជាមួយនឹងមុខងារពិសេសៗជាច្រើន។ យោងតាមការបញ្ជាក់របស់សារព័ត៌មាន Reuters ដែលបានដកស្រង់ពីអ្នកវិភាគមួយចំនួន ដោយបានធ្វើកត់សម្គាល់ថា ស្មាតហ្វូននេះនៅមានភាពខ្វះខាតមួយចំនួនទៅលើការទាក់ទាញចំណាប់អារម្មណ៍របស់ស្មាតហ្វូន Huawei Mate 70 នេះនៅលើទីផ្សារ។
នៅថ្ងៃទី 28 ខែវិច្ឆិកាកន្លងទៅនេ អ្នកវិភាគ Jefferies បាននិយាយថា បន្ទាប់់ពីមានការសម្ពោធជាផ្លូវការណ៌រួចមក សម្រាប់ស្មាតហ្វូន Mate 70 នេះ ហាក់ដូចជាមានការសាទរតិចជាងមុន បើមើលនៅក្នុងការពិភាក្សាអនឡាញ និងបណ្តាញសង្គម  social media platforms។ ក្រុមអ្នកវិភាគជាច្រើន ក៏បានបញ្ជាក់ស្រដៀងៗគ្នានេះថា ការនាំចេញស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Huawei នេះអាចនឹងមានការធ្លាក់ចុះ។
Article image
ប្រភពខាងលើនេះបន្តថា លទ្ធផលនៃការលក់ស្មាតហ្វូននាពេលថ្មីៗនេះ ប្រហែលជាមិនល្អដូចទៅនឹងស្មាតហ្វូន Pura 70 series នោះទេ ដោយស្មាតហ្វូន Pura Series ត្រូវបានក្រុមហ៊ុននាំចេញបានប្រហែលជា 6.5 លានគ្រឿង។  ក្រុមអ្នកវិភាគនិយាយទៀតថា “ចំនួននៃការលក់ទៅលើស្មាតហ្វូន Mate 70 អាចនឹងមានចំនួនតិចជាង Mate 60។ ក្រៅពីការព្យាករណ៍ទៅលើការលក់នេះ ក្រុមអ្នកវិភាគនេះបានបន្តថា ស្មាតហ្វូន Huawei Mate 70 នេះ គឺមានការពង្រឹងសមត្ថភាពមួយចំនួនបើធៀបទៅនឹងម៉ូដែលលជំនាន់មុននេះ។
Article image
ទាក់ទងនិងព័ត៌មាននេះ ក៏មានអ្នកវិភាគមួយចំនួនទៀត បានព្យាករណ៍ខុសគ្នាថា ស្មាតហ្វូនស៊េរីថ្មី Huawei Mate 70 series នេះ គឺនឹងមានការលក់បានច្រើនជាងស្មាតហ្វូនជំនាន់មុននេះ។ អ្នកប្រើប្រាស់ជាច្រើន បាននឹងកំពុងតែរង់ចាំស្មាតហ្វូនថ្មីនេះអស់ពេលវេលាជាច្រើនខែ។ នៅពេលនេះ ស្មាតហ្វូន  Huawei Mate 70 Series បានចាប់ផ្តើមទទួលនូវការកម្មង់ទិញមុនផងដែរ៕