ស្វែងរកពួកយើង:

Huawei Mate 70 Series អាចនឹងចាប់ផ្តើមលក់ជាផ្លូវការណ៌នៅដើមខែធ្នូខាងមុខនេះហើយ

ដោយ

Koun Jab Luffy

11 វិច្ឆិកា 2024 07:44 ព្រឹក

អាន 2 នាទី

Article image
បើទោះបីជាមានការទម្លាយចេញនូវព័ត៌មានថ្មីជាច្រើនរួចមកហើយក៏ដោយ មកដល់ពេលនេះ ក្រុមហ៊ុន Huawei នៅតែបន្តរក្សានូវកាលបរិច្ឆេទនៃការប្រកាសស្មាតហ្វូន Mate 70 Series ជាការសម្ងាត់នៅឡើយ គឺមិនទាន់មានការបញ្ជាក់ច្បាស់នោះទេ។ ប៉ុន្តែទោះជាបែបនេះក្តី អ្នកប្រើប្រាស់ជាច្រើន បានរំពឹងហើយថា ការលក់ជាផ្លូវការអាចនឹងចាប់ផ្តើមនៅដើមខែធ្នូនេះហើយ។ បើតាមការបែកធ្លាយថ្មីមួយនៅពេលពេលនេះ បានបញ្ជាក់ថា ស្មាតហ្វូន Flagship ថ្មីនេះ នឹងចាប់ផ្តើមលក់នៅខែក្រោយនេះ។
យោងតាមការទម្លាយចេញ FixedFocus បាននិយាយថា ស្មាតហ្វូន Huawei Mate 70 នឹងដាក់លក់នៅដើមខែធ្នូនេះហើយ។ បើទោះបីជាមិនទាន់ច្បាស់ពេលវេលានៅឡើយក៏ដោយ អ្នកប្រើប្រាស់ជាច្រើន អាចនឹងតេស្តទៅលើបទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនទាំងនេះ នៅក្នុងសប្តាហ៍ទី 1 នៅខែក្រោយនេះហើយ។ ថ្មីៗនេះមានការបង្ហើបថា ក្រុមហ៊ុន Huawei អាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូន Mate 70 series នេះនៅក្នុងចុងខែវិច្ឆិកានេះផងដែរ។ ការបែកធ្លាយកាលពីពេលមុននេះ ក្រុមហ៊ុននេះ អាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូននេះនៅថ្ងៃទី 18, 19 ឬ 20 ខែនេះ។ ប៉ុន្តែកាលបរិច្ឆេទនេះអាចនឹងមានការប្រែប្រួលផងដែរ។
Article image
នៅក្នុងការបែកធ្លាយនេះ អ្នកលេងអ៊ីនធឺណិតជាច្រើន បានព្យាករណ៍ថា ក្រុមហ៊ុន Huawei អាចនឹងទម្លាយនូវព័ត៌មានរបស់ស្មាតហ្វូន Mate 70 នៅថ្ងៃទី 19 នេះ ហើយព្រឹត្តិការណ៍អាចនឹងធ្វើឡើងនៅថ្ងៃទី 26 ខែនេះ។ ក្រុមហ៊ុននេះ នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Mate ថ្មីនេះនៅក្នុងការលក់ជាផ្លូវការនៅថ្ងៃទី 3 ខែធ្នូ។ គូរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងមកនេះ មានរបាយការណ៍មួយបញ្ជាក់ថា ហាង Huawei Stores ជាច្រើន គឺបានចាប់ផ្តើមទទួលនូវការ pre-order ទៅលើស្មាតហ្វូន Mate 70 ផងដែរ។
Article image
សម្រាប់ហាងជាច្រើនទៀតនៅក្នុងទីក្រុងប៉េកាំងទម្លាយថា ក្រុមហ៊ុននេះ មិនបានជូនដំណឹងទៅគ្រប់ហាងទាំងអស់អំពីសកម្មភាពនេះទេ។ មានការបង្ហាញយ៉ាងច្បាស់ថា ស្មាតហ្វូន Huawei Mate 70 series នឹងមិនចំណាយពេលវេលាយូរនោះទេ សម្រាប់ការប្រកាសចេញនៅលើទីផ្សារ។ ស្មាតហ្វូន Huawei Mate 70 នឹងប្រើប្រាស់នូវបន្ទះឈីប Kirin ថ្មី អេក្រង់ dual-layer OLED សេនស័រស្កេនក្រយ៉ៅដៃ ថាមពលថ្មធំ និងពណ៌ដ៏ទាក់ទាញជាច្រើនទៀត៕
Huawei Mate 70 Series អាចនឹងចាប់ផ្តើមលក់ជាផ្លូវការណ៌នៅដើមខែធ្នូខាងមុខនេះហើយ