ស្វែងរកពួកយើង:

Huawei Mate 70 Series អាចនឹងមានតម្រូវកើនឡើងដល់ទៅ 40%-50% ប្រៀបធៀបជាមួយ Huawei Mate 60

ដោយ

Koun Jab Luffy

20 កុម្ភៈ 2024 02:02 រសៀល

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Huawei បានចាប់ផ្តើមធ្វើការងារទៅលើស្មាតហ្វូនជំនាន់ថ្មី Mate 70 Series របស់ខ្លួនហើយ។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ ក្រុមហ៊ុននេះ មានការផ្តោតខ្លាំងជាងគេទៅលើចំនួនស្តុក ដោយសារតែកន្លងមក ស្មាតហ្វូន Mate 60 Series គឺមានតម្រូវខ្ពស់លើសការរំពឹងទុក។ យោងតាមព័ត៌មានថ្មីនៅពេលនេះ បានបញ្ជាក់ថា ស្មាតហ្វូន Mate ជំនាន់ថ្មីនេះ នឹងមានការបង្កើនស្តុកដល់ទៅ 40%-50% បើធៀបទៅនឹងម៉ូឌែលជំនាន់មុននេះ។
បើតាមអ្នកទម្លាយ @DirectorShiGuan បង្ហោះនៅលើ Weibo បាននិយាយថា ក្រុមហ៊ុននេះ បានត្រៀមខ្លួនក្នុងការអភិវឌ្ឍទៅលើស្មាតហ្វូន Mate ថ្មីរបស់ខ្លួនហើយ។ ក្រុមហ៊ុន Huawei នឹងបង្កើនទៅលើចំនួនស្តុកនៃស្មាតហ្វូន Mate 70 series ដល់ទៅ 40%-50% ធៀបទៅនឹងស្មាតហ្វូន Mate 60 ដែលចេញលក់នៅពេលកន្លងមក។ មកដល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានខិតខំដោះស្រាយ និងការពារទៅលើបញ្ហានេះ ជាមួយនឹងស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួន។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ គឺបាននិយយថា ឆ្នាំនេះ ប្រហែលជាមិនមានរឿងនេះកើតឡើងនោះទេទៅលើស្មាតហ្វូន Mate 70 នេះ។
Article image
អ្នកទម្លាយរូបនេះបានបញ្ជាក់បន្ថែមថា ដោយសារតែតម្រូវការខ្លាំងក្លាពីអ្នកគាំទ្រ និងអ្នកប្រើប្រាស់ដ៏ច្រើននោះ ស្មាតហ្វូន  Mate 70 series ពេលនេះក៏អស់ពីស្តុកភ្លាមៗតែម្តងនៅពេលដែលលក់នៅលើទីផ្សារនោះ។ ក្រៅពីការអភិវឌ្ឍទៅលើស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុននេះ ក៏ធ្វើការទៅលើការនាំចេញផងដែរ។ ក្រុមហ៊ុន Huawei មិនចង់ធ្វើអោយមានបញ្ហាដដែលកើតឡើងទៅលើស្មាតហ្វូន flagship ថ្មី ឬស្មាតហ្វូនថ្នាក់កណ្តាលអោយដូចទៅនឹងស្មាតហ្វូនម៉ូដែលមុននោះទេ។ ស្មាតហ្វូនជំនាន់ថ្មី Mate នេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំនេះ ខណៈពេលដែលការបែកធ្លាយខ្លះទៀតនិយាយថា វាអាចនឹងបង្ហាញខ្លួននៅក្នុងពាក់កណ្តាលនៃខែតុលា៕