ស្វែងរកពួកយើង:

Huawei Mate 70 Series អាចនឹងមានតម្លៃថ្លៃជាងមុន!

ដោយ

Koun Jab Luffy

11 វិច្ឆិកា 2024 01:08 រសៀល

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី Huawei Mate 70 Serie ត្រូវគេទម្លាយថា អាចនឹងមានតម្លៃថ្លៃខ្លាំងជាងស្មាតហ្វូនជំនាន់មុន។ ការឡើងថ្លៃទៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ដាក់មកជាមួយនូវមុខងារថ្មីៗជាច្រើន ជាពិសេសគឺបន្ទះឈីប Kirin ដែលមានសមត្ថភាពខ្លាំងក្លាយតែម្តង។ នៅពេលនេះ អ្នកទម្លាយ @FixedFocus ក៏បានចែកចាយនូវព័ត៌មានថ្មីថា ស្មាតហ្វូន Huawei Mate 70 series នេះ អាចនឹងមានតម្លៃខ្ពស់ជាងមុនដូចគ្នា។
បើមើលទៅលើការប្រកាសចេញស្មាតហ្វូនជំនាន់មុនៗកន្លងមក ក្រុមហ៊ុន Huawei គឺតែងតែតម្លើងថ្លៃស្មាតហ្វូនរបស់ខ្លួនប្រហែលជា 100 យ៉ន់ ឬ 200 យ៉ន់ ។ ខាងក្រោមនេះ គឺជាតម្លៃរបស់ស្មាតហ្វូន Mate 60 series។ Huawei Mate 60 12GB+256GB) មានតម្លៃ 5499 យ៉ន់, ទំហំ 12GB+256GB មានតម្លៃ 6499 យ៉ន, Huawei Mate 60 Pro+ (16GB+512GB) មានតម្លៃ 8999 យ៉ន់ ខណៈដែល Huawei Mate 60 RS Ultimate Design (16GB+512GB) មានតម្លៃ 11999 យ៉ន់។
Article image
គួរបញ្ជាក់ថា នៅក្នុងការបែកធ្លាយថ្មីៗនេះមានការបញ្ជាក់ថា បន្ទះឈីប Kirin របស់ក្រុមហ៊ុន Huawei ដែលនឹងមានវត្តមានឆ្នាំនេះ អាចនឹងមានតម្លៃថ្លៃជាងស្មាតហ្វូនជំនាន់មុនៗ។ ដែលកត្តនេះ បានធ្វើអោយតម្លៃរបស់ស្មាតហ្វូននេះ អាចកើនឡើង ក្នុងនោះក៏អាចដោយសារតែមុខងារកម្រិតខ្ពស់ដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូននេះផងដែរ។
Article image
ការលក់ទៅលើស្មាតហ្វូន Huawei Mate 70 series អាចនឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយនេះ។ ជាមួយគ្នានេះ ក៏មានអ្នកទម្លាយម្នាក់ទៀត បានបញ្ជាក់ថា ក្រុមហ៊ុន Huawei ក៏អាចនឹងចាប់ផ្តើមលក់ស្មាតហ្វូននេះ នៅលើអនឡាញនៅចុងខែនេះ ហើយការលក់នៅហាង offline គឺនៅក្នុងខែធ្នូខាងមុខនេះផងដែរ៕