
បន្ទាប់ពីការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Pura 70 Series ដែលជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួននៅលើទីផ្សារប្រទេសចិនរួចមក នៅថ្ងៃនេះ ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៌ថា បានងាកមកធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល Mate 70 Series ថែមទៀតហើយ ដោយនៅក្នុងនោះ ក៏មានការបង្ហើបថា ស្មាតហ្វូនម៉ូដែលស្តង់ដារនៃ Mate 70 នឹងមានការបំពាក់នូវសិនស័រ OV50H នៅលើកាមេរ៉ាគោលផងដែរ ខណៈដែលសិនស័រ OV50K ទំនងជានឹងមានការដាក់អោយប្រើប្រាស់នៅលើម៉ូដែលប្រណិតផ្សេងទៀត។
យោងតាមការបង្ហោះនៅលើ Weibo ដោយអ្នកទម្លាយ tech_savvy @DigitalChatStation ក៏មានការបង្ហាញពី ការចាប់ស្វែងរកនូវការជាវសមាសភាគថ្មីៗរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ផងដែរ។ លោកបានបន្តថា ក្រុមហ៊ុន Huawei នឹងមានការប្រើប្រាស់នូវការប្រើប្រាស់នូវសិនស័រ OV50K នៅលើកាមេរ៉ាគោលរបស់ស្មាតហ្វូន Mate 70 series និង OV50X សម្រាប់ Pura 80។ សិនស័រជំនាន់ថ្មីនេះ នឹងមានការពឹងផ្អែកទៅលើបច្ចេកវិទ្យាកាមេរ៉ា LOFIC ដែលនឹងផ្តល់នូវការផលិតរូបភាពបានគុណភាពល្អ និងមានភាពច្បាស់លាស់ជាងមុន។

ទាក់ទងនឹងកាមេរ៉ារបស់ Mate 70 Series នេះ ត្រូវបានអ្នកទម្លាយបញ្ជាក់ថាបន្ថែមថា ក្រុមហ៊ុន Huawei ទំនងជាងនឹងមានការពេញចិត្តទៅលើសិនស័រ OV50K នៅលើកាមេរ៉ាគោលស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន ដោយសិនស័រនេះ គឺមានកម្រិត 1/1.3-អ៊ីង។ ប្រភពខាងលើនេះ បន្តថា ស្មាតហ្វូន Huawei Mate 70 series អាចនឹងមានការប្រើប្រាស់កាមេរ៉ាគោលចំនួនពីរផ្សេងគ្នា ដោយមាន OV50H និង OV50K ខណៈដែលសិនស័រខាងមុខសម្រាបម៉ូដែលស្តង់ដារ និងសិនស័របន្ទាប់ប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ខ្ពស់។

