ស្វែងរកពួកយើង:

Huawei Mate 70 នឹងបំពាក់នូវសិនស័រជំនាន់ថ្មី OV50N និង OV50M ដែលមានទំហំ 1-អ៊ីង

ដោយ

Koun Jab Luffy

13 មិថុនា 2024 11:10 ថ្ងៃត្រង់

អាន 3 នាទី

Article image
នៅថ្ងៃនេះ មានអ្នកទម្លាយម្នាក់បានបង្ហោះសារនៅលើ Weibo ដោយមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីថ្នាក់ប្រណិតម៉ូដែល Huawei Mate 70 នឹងបំពាក់នូវសិនស័រកាមេរ៉ាស៊េរីថ្មី OV50N និង OV50M។ បើតាមការបញ្ជាក់កន្លងមក បាននិយាយថា សិនស័រ OV50N ថ្មីនេះ គឺនឹងមានទំហំ 1-អ៊ីងខណៈដែលសេនស័រ OV50M គឺត្រូវបានគេបញ្ជាក់ថាស្ថិតនៅក្នុងប្រភេទក្រុម telephoto ហើយនឹងមានសមត្ថភាពក្នុងការថតទៅលើ Macro។ បើតាមអ្នកទម្លាយ @DigitalChatStation បានចែករំលែកអំពីព័ត៌មានថ្មី ដែលនិយាយពីសិនស័ររបស់ OmniVision ថ្មីនេះផងដែរ។
អ្នកទម្លាយរូបនេះបាននិយាយថា សម្រាប់ស្មាតហ្វូនជំនាន់ថ្មី នាពេលអនាគត ដែលបំពាក់នូវបន្ទះឈីប Kirin, Qualcomm និង MediaTek chip នឹងប្រើប្រាស់នូវសេនស័រថ្មីដូចជា OV50H, OV50K, OV50N/X និង OV50M។ សម្រាប់បន្ទះឈីប Kirin ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន Mate 70 series ថ្មីនេះ គឺនឹងមានកាមេរ៉ា OV50H ជាកាមេរ៉ាគោល។ នៅក្នុងរបាយការណ៍ជាច្រើនមុននេះ ក៏បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ គឺអាចនឹងប្រើប្រាស់នូវសិនស័រនេះនៅលើម៉ូឌែលស្តង់ដាររបស់ Mate 70 Series។ ដូច្នេះសម្រាប់សិនស័រ OV50K គឺអាចនឹងឃើញនៅលើស្មាតហ្វូនម៉ូដែលល high-end ជាច្រើនថែមទៀត។

អ្នកទម្លាយដដែលបន្តថាអះអាងថា សម្រាប់ OV50K នេះគឺជាសិនស័រកម្រិត 1-អ៊ីង ដំបូងបំផុតដែលដំនើរការនូវបច្ចេកវិទ្យា TheiaCel technology ចុងក្រោយបំផុត។ សិនស័រថ្មីនេះ ក៏មានការប្រើប្រាស់នូវសមាសភាគ LOFIC components’ power នៅក្នុងការពង្រឹងទៅលើសមត្ថភាព single-exposure HDR យ៉ាងមានប្រសិទ្ធិភាពថែមទៀតផង។ ជាមួយគ្នានេះ ក៏មានការរំពឹងថា កាមេរ៉ា OV50X នេះ ក៏អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Pura 80 series នៅឆ្នាំក្រោយនេះដូចគ្នា។
ប្រភពដដែលនេះបន្តថា សិនស័រ OV50N នេះ អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2024 នេះនៅលើស្មាតហ្វូន Huawei flagship ចុងក្រោយផងដែរ។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា នៅលើសិនស័រ OV50N នេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យា transistor technology និងការ upgrade ទៅលើមុខងារ LOFIC ផងដែរ។ សិនស័រ OV50N នេះ ត្រូវចាត់ទុកថាជា សិនស័រប្រណិតជាងគេរបស់ OmniVision  ដែលនឹងផ្តល់នូវបទពិសោធន៍អស្ចារ្យបំផុតថែមទៀតក្នុងការថតរូបភាពកាន់តែអស្ចារ្យផងដែរ៕
Huawei Mate 70 នឹងបំពាក់នូវសិនស័រជំនាន់ថ្មី OV50N និង OV50M ដែលមានទំហំ 1-អ៊ីង