ស្វែងរកពួកយើង:

Huawei Mate 80 នឹងបំពាក់នូវ Cooling Fan រួមនឹងបច្ចេកវិទ្យាការពារទឹកកម្រិត IP68

ដោយ

Koun Jab Luffy

28 មេសា 2025 10:02 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 series ត្រូវបានគេរាយការណ៌ថា អាចនឹងមានការបំពាក់នូវបច្ចេកវិទ្យាថ្មី Cooling Fan Technology ហើយនិងបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP68។ ក្រុមហ៊ុននេះ ក៏នឹងមានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗទាំងនេះសម្រាប់ស្មាតហ្វូន Flagship របស់ខ្លួន ដែលនឹងបន្តបង្ហាញវត្តមាននៅក្នុងឆ្នាំនេះផងដែរ។ គួរបញ្ជាក់ថា កាលពីពេលមុននេះ DigitalChatStation ធ្លាប់បាននិយាយថា ក្រុមហ៊ុន Huawei កំពុងតែត្រៀមខ្លួនបញ្ចេញនូវស្មាតហ្វូនជាមួយនឹងបច្ចេកវិទ្យា “cooling fan” ថ្មីនេះដូចគ្នា។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះនៅលើស្មាតហ្វូន  Mate 80 series ដែលនឹងបង្ហាញខ្លួននៅឆ្នាំនេះផងដែរ។
បើតាមអ្នកទម្លាយរូបនេះ បានបន្តបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 ថ្មីនេះ នឹងមានការបំពាក់នូវបច្ចេកវិទ្យា  Active Cooling Fan ហើយនិងបច្ចេកវិទ្យាការពារទឹកកម្រិត IP68 ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនផងដែរ។ បើមើលទៅលើស្មាតហ្វូន Mate 70 ដែលដាក់លក់នៅលើទីផ្សារនាពេលថ្មៗនេះ គឺមានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP68/IP69 ។ សូមជំរាបថា បើតាមបច្ចេកទេស គឺបានបញ្ជាក់ថា សម្រាប់លេខ ‘6’ គឺសម្រាប់ការពារទៅលើធូលី ហើយសម្រាប់លេខ ‘8’ ឬ  ‘9’ គឺសម្រាប់ការពារការជ្រាបទឹក។
IP68: អាចធន់ទៅនឹងការជ្រាបទឹកបាន 6 ម៉ែត្រ
IP69: ការធន់ទៅនឹងទឹក និងធូលីបានយូរជាងមុន
Article image
បើមើលទៅលើប្រព័ន្ធត្រជាក់ Cooling Fans វិញ គឺក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Cooling Tech សម្រាប់ស្មាតហ្វូន Flagship នាពេលខាងមុខនេះហើយ។ សម្រាប់ប្រព័ន្ធត្រជាក់នេះ គឺអាចធ្វើអោយស្មាតហ្វូននេះមានការបន្ថយទៅលើកំដៅ និងការប្រើប្រាស់នូវឈីបបានយូរជាងមុនផងដែរ។ សូមជំរាបថា ក្រុមហ៊ុន ZTE Nubia ក៏ធ្លាប់បានប្រើប្រាស់ប្រព័ន្ធ cooling fan នៅលើស្មាតហ្វូនរបស់ខ្លួនផងដែរ។ សម្រាប់ស្មាតហ្វូន Huawei Mate 70 series ប្រើប្រាស់នូវផ្ទៃត្រជាក់  6870 mm.sq large-area full-screen flexible liquid-cooled VC ដើម្បីកាត់បន្ថយទៅលើកំដៅបានយ៉ាងល្អ។ នៅពេលនេះ ក្រុមហ៊ុននេះ នឹងពង្រឹងទៅលើប្រព័ន្ធត្រជាក់កាន់តែប្រសើរទៅលើស្មាតហ្វូន Mate 80 ហើយក៏នឹងមានការប្រើប្រាស់នូវបន្ទះឈីប  Kirin 5G ទៀតផង៕
Huawei Mate 80 នឹងបំពាក់នូវ Cooling Fan រួមនឹងបច្ចេកវិទ្យាការពារទឹកកម្រិត IP68