ស្វែងរកពួកយើង:

Huawei Mate 80 បានបំបែកកំណត់ត្រាថ្មី អាចលក់បានជាង 40 ម៉ឺនគ្រឿង ត្រឹមពេល 10 ថ្ងៃប៉ុណ្ណោះ

ដោយ

Koun Jab Luffy

09 ធ្នូ 2025 08:51 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 ត្រូវបានគេមើលឃើញថា បានក្លាយជាស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត Flagship Series ដែលលក់ដាច់បំផុតនៅក្នុងត្រកូលស្មាតហ្វូន Huawei Mate Series នាពេលកន្លងមក។ តាមសេចក្តីរាយការណ៌ថ្មីបាននិយាយថា ក្រុមហ៊ុន Huawei បានលក់ស្មាតហ្វូនជំនាន់ថ្មីនេះ បានជាង 40 ម៉ឺនគ្រឿង នៅក្នុងរយៈពេលត្រឹមតែ 10 ថ្ងៃប៉ុណ្ណោះ។ តាមតួរលេខថ្មីនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ បានបំបែកនូវកំណត់ត្រានៃការលក់ទៅលើស្មាតហ្វូន Mate ទាំងអស់ ដោយសារតែនៅលើស្មាតហ្វូននេះមានមុខងារប្រើប្រាស់ដ៏អស្ចារ្យជាច្រើន។
យោងតាមប្រភពដែលជឿជាក់មួយថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 លក់បានដល់ទៅជាង 40 ម៉ឺនគ្រឿងនេះ គឺពិតជាអស្ចារ្យខ្លាំងមែនទែន។ វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Mate 80 Series នឹងធ្វើអោយកេរិ្តឈ្មោះរបស់ក្រុមហ៊ុន Huawei ត្រឡប់មកកាន់ភាពល្បីល្បាញវិញជាក់មិនខាន។ ចំនួននៃការលក់របស់ស្មាតហ្វូនជំនាន់នេះ ក៏យកឈ្នះទៅលើការលក់ស្មាតហ្វូន iPhone 17 Pro ដែលដែលបង្ហាញខ្លួនដំបូងផងដែរ។
Article image
សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Series នេះ មានតម្រូវការទីផ្សារខ្លាំងនៅលើទីផ្សារដោយសារតែស្មាតហ្វូននេះមានការឌីស្សាញយ៉ាងប្រណិតនៅផ្នែកខាងក្រោយដែលមើលទៅទាក់ទាញ ហើយក៏ផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យមិនធម្មតាផងដែរ។ ស្មាតហ្វូនថ្មីនេះ មានពន្លឺអេក្រង់កម្រិត 8000nits peak brightness, HarmonyOS 6, Kirin 5G 9030 Pro និងកាមេរ៉ា Multispectral ជំនាន់ទី 2 ថែមទៀត។
Article image
គួរបញ្ជាក់ផងដែរថា គោលដៅនៃការលក់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Series នេះ គឺមានចំនួនដល់ទៅ 20 លានគ្រឿងឯណោះ ដូច្នេះផ្អែកទៅលើតួរលេខខាងលើនេះ គឺមិនទាន់អាចសម្រេចបាននៅឆ្នាំនេះទេ៕
Huawei Mate 80 បានបំបែកកំណត់ត្រាថ្មី អាចលក់បានជាង 40 ម៉ឺនគ្រឿង ត្រឹមពេល 10 ថ្ងៃប៉ុណ្ណោះ