ស្វែងរកពួកយើង:

Huawei Mate 80 អាចដំណើរការមុខងារ Offline Calls បានទោះបីជាស្ថិតនៅលើ Airplane mode ក៏ដោយ

ដោយ

Koun Jab Luffy

10 ធ្នូ 2025 01:44 រសៀល

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីមួយចេញពីប្រទេសចិន បានអោយដឹងថា ការតេស្តចុងក្រោយបំផុតទៅលើស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 Series គឺអាចបន្តការប្រើប្រាស់ទៅលើមុខងារ Offline Calls/Chat បានបើទោះបីជាស្ថិតនៅលើមុខងារ Airplane Mode ក៏ដោយ។ ក្រុមហ៊ុន Huawei បានតេស្តមុខងារថ្មីនេះ ដោយជោគជ័យទៅលើស្មាតហ្វូន Mate 80 Series ដែលទើបនឹងចេញនាពេលថ្មីៗនេះ។
តាមការបញ្ជាក់ពីលោក Bruce Lee ដែលជា CTO របស់ Huawei Device Business Group បានអោយដឹងថា សម្រាប់មុខងារ Offline Calls នៅលើស្មាតហ្វូន Huawei Mate 80 គឺអាចដំណើរការបាននៅក្រោម Airplane Mode ដោយគ្មានបញ្ហានោះទេ។ Airplane mode គឺជា Phone Setting មួយដែលអាចបិទទៅលើ Wireless Communications ដូចជា Cellular, Wi-Fi, Bluetooth, GPS ហើយក៏អាចសន្សំថាមពលថ្មបានផងដែរ។
សូមជំរាបថា កន្លងមក ក្រុមហ៊ុន Huawei បានបញ្ចេញនូវមុខងារ MeeTime Calls/SMS ដែលជាផ្នែកមួយនៃ Offline Communication របស់ខ្លួន នឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនមួយចំនួនរួចហើយ ប៉ុន្តែមុខងារនេះ គឺមិនអាចដំណើរការ នៅពេលដែលស្មាតហ្វូនស្ថិតក្នុងមុខងារ Airplane mode បាននោះទេ។ តែសម្រាប់ស្មាតហ្វូនជំនាន់ថ្មី Mate 80 Series នេះ វគឺលែងជាបញ្ហាទៀតហើយដោយសារតែមុខងារនេះ នៅតែអាចដំណើរការបានយ៉ាងរលូន និងងាយស្រួលក្នុងការប្រើប្រាស់ថែមទៀតផង។
Article image
នៅក្នុងកំឡុងនៃការតេស្តមុខងារនេះ លោក Lee បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Mate 80 Series នេះ គឺអាចផ្ញើសារ និងធ្វើការខលបាននៅក្នុង  Airplane mode។ ក្រុមហ៊ុន Huawei បានបន្ថែមនូវមុខងារ “wireless communication” ទៅក្នុងកម្មវិធី MeeTime App ដែលអនុញ្ញាតសម្រាប់មុខងារ Offline, Short-Range (ប្រហែលជា 7km) រវាងស្មាតហ្វូន Huawei តាមរយៈ Low-Frequency Bands។ និយាយទៅតាមរយៈមុខងារថ្មីនេះ ស្មាតហ្វូនជំនាន់ថ្មី Mate 80 Series នេះ អាចធ្វើការខល ឬផ្ញើរ និងទទួលសារបានដោយប្រើប្រាស់មុខងារនេះ ដោយមិនពឹងផ្អែកនៅលើ networks នោះទេ៕