ស្វែងរកពួកយើង:

Huawei Mate 80 Pro Max ស្មាតហ្វូនដំបូងបំផុតដែលប្រើអេក្រង់ Dual-layer OLED មានពន្លឺខ្ពស់ដល់ទៅ 8000 nits

ដោយ

Koun Jab Luffy

26 វិច្ឆិកា 2025 04:26 ល្ងាច

អាន 4 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូន Mate 80 Series របស់ខ្លួននៅក្នុងប្រទេសចិន ហើយ ដែលនេះស្មាតហ្វូនលំដាប់កំពូលខ្ពស់ជាងគេនៃត្រកូលនេះគឺម៉ុដែល Mate 80 Pro Max។ នេះគឺជាស្មាតហ្វូនដែលមានសមត្ថភាពខ្លាំងក្លា ហើយនិងធន់បំផុតនៅក្នុងត្រកូលស្មាតហ្វូន Mate របស់ក្រុមហ៊ុន Huawei ដោយមានតួខ្លួនធ្វើពីលោហ:ធាតុ និងមានការប្រើប្រាស់នូវអេក្រង់ Dual-Layer OLED Display និងប្រព័ន្ធទំនាក់ទំនង Satellite connectivity ទៀតផង។
ទៅលើលក្ខណៈពិសេសរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Pro Max មានតួខ្លួនធ្វើពីលោហធាតុជាមួយនឹងកញ្ចក់អេក្រង់ Kunlun ជំនាន់ទី 2 របស់ក្រុមហ៊ុន Huawei។ ក្រុមហ៊ុន បានអះអាងថា អេក្រង់នេះ ធន់នឹងការធ្លាក់ដែលមានការបង្កើនច្រើនជាងមុន 20 ដង ការពង្រឹងទៅលើភាពធន់នៃការបត់ដល់ទៅ 20%។ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវ IP69 និង IP68 សម្រាប់ការពារទឹក និងធូលីផងដែរ។
Article image
អ្វីដែលពិសេសទៀតនោះ ស្មាតហ្វូន Mate 80 Pro Max នេះ គឺជាស្មាតហ្វូនដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះដែលមានអេក្រង់ Dual-layer OLED មានកម្រិតអេក្រង់ពន្លឺដល់ទៅ 8000 nits និងមាន Dual-Layer Structure ដែលផ្តល់ជូននូវការទស្សនាកាន់តែអស្ចារ្យគ្មានគូប្រៀប។ អេក្រង់នេះ មានទំហំ 6.9 អ៊ីង និងកម្រិតល្បឿនអេក្រង់ 120Hz refresh rate គាំទ្រនូវពណ៌ 10-bit color gamut និងបច្ចេកវិទ្យា 1440Hz high-frequency PWM dimming និងកម្រិតឆ្លើយបត 300 Hz touch sampling rate ។
Article image
ស្មាតហ្វូន Mate 80 Pro Max នេះ ក៏មានការបំពាក់នូវ 3D ToF ដែលមានការបញ្ចូលគ្នានូវ Depth-Sensing Sender, Depth-Sensing Receiver ហើយនិងកាមេរ៉ាខាងមុខទំហំ 13MP ដែលក្រុមហ៊ុន Huawei និយាយថា នៅលើកាមេរ៉ានេះ ក៏មានការឌីស្សាញជាមួយនឹងបច្ចេកវិទ្យា AI ផងដែរ។ កាមេរ៉ានេះ អាចធ្វើការសម្គាល់ផ្ទៃមុខបានច្បាស់ជាងមុន និងតាមដានចលនារបស់អ្នកប្រើប្រាស់បានកាន់តែជាក់លាក់ថែមទៀត។
Article image
បើនិយាយអំពីកម្លាំងម៉ាស៊ីនវិញនោះ ស្មាតហ្វូន Mate 80 Pro Max នេះ បំពាក់នូវបន្ទះឈីប Kirin 9030 Pro ភ្ជាប់ជាមួយនឹង  Huawei Ark Graphics Engine។ ក្រុមហ៊ុន Huawei បាននិយាយថា ស្មាតហ្វូន Mate 80 Pro Max មានល្បឿនលឿនជាងស្មាតហ្វូន Mate 70 series ដល់ទៅ 45% និងការបើក Apps លឿនជាងមុនដល់ទៅ 34% ផងដែរ។ នៅលើស្មាតហ្វូននេះ ក៏ទ្រទ្រង់ទៅលើ 3DGS rendering acceleration និង hardware-accelerated ray tracing ដែលមានល្បឿន  20 លានដង ដែលពង្រឹងទៅលើការលេងហ្គេម រេនឌ័រវីដេអូ និង motion graphics បានយ៉ាងរលូន។
Article image
ក្រុមហ៊ុន Huawei បាននិយាយទៀតថា នៅលើស្មាតហ្វូន Mate 80 Pro Max នេះ មានការទ្រទ្រង់នូវបច្ចេកវិទ្យា Wi-Fi 7 Plus, Standard Cellular Networks, Tiantong Satellite Communication និង Beidou Satellite Messaging ហើយវាក៏ទ្រទ្រង់នូវ 700MHz emergency communications នៅក្នុងស្ថានភាពពេលដែលមិនមានសេវា។
និយាយពីប្រព័ន្ធកាមេរ៉ាស្មាតហ្វូនជំនាន់ថ្មី Mate 80 Pro Max នេះ គឺមានបំពាក់នូវប្រព័ន្ធ Maple Leaf Imaging System ជំនាន់ទី 2 របស់ក្រុមហ៊ុន Huawei ហើយមានការឌីស្សាញជាថ្មីទៅលើ Primary Imaging Sensor ដែលមាន 2.45μm Equivalent Pixels និងការបង្កើនទៅលើការចាប់ពន្លឺដល់ទៅ 96% ផងដែរ។ ស្មាតហ្វូននេះ ក៏មាន Dynamic range ខ្ពស់ជាងមុនដល់ទៅ 300% សម្រាប់បង្កើនទៅលើពណ៌កាន់តែច្បាស់។
សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ  50MP, 1/1.28-អ៊ីង RYYB ជាមួយនឹងល្បឿន 10-stop variable aperture ដែលអាចធ្វើការផ្លាស់ប្តូរចន្លោះ f/1.4 និង  f/4.0 បានយ៉ាងរលូន។ នៅក្នុងនោះ ក៏មានកាមេរ៉ា  40MP RYYB ultrawide, 50MP macro telephoto គាំទ្រជាមួយនឹង 4× Optical zoom និង 50MP periscope ជាមួយនឹង 6.2× optical zoom និង 12.4× “optical quality” zoom ។ស្មាតហ្វូននេះក៏ទ្រទ្រង់នូវមុខងារ 3.3× teleconverter តាមរយៈ  add-on accessory kit ថែមទៀតផង។
Article image
ស្មាតហ្វូន Huawei Mate 80 Pro Max នេះចាប់ផ្តើមពីតម្លៃ 7,999 yuan ($1,100) សម្រាប់ទំហំ 16GB + 512GB ខណៈពេលដែលទំហំ  16GB + 1TB មានតម្លៃ 8,999 yuan ($1,240) ។ ស្មាតហ្វូន Mate 80 RS | Ultimate Design នេះមានរ៉េមទំហំ 20GB | 512GB ឬ 1TB ដែលមានតម្លៃ  11,999 yuan ($1,650) និង  12,999 yuan ($1,790) ។ ស្មាតហ្វូនទាំងពីរនេះនឹងលក់ចាប់ពីថ្ងៃទី 28 ខែវិច្ឆិកាខាងមុខនេះ៕
Huawei Mate 80 Pro Max ស្មាតហ្វូនដំបូងបំផុតដែលប្រើអេក្រង់ Dual-layer OLED មានពន្លឺខ្ពស់ដល់ទៅ 8000 nits