Huawei Mate 80 Pro Max Wind Edition មានបំពាក់នូវកង្ហា ហើយនិងកាមេរ៉ា 3 គ្រាប់

ក្រុមហ៊ុន Huawei ត្រូវបានគេដឹងថា បានត្រៀមចេញបង្ហាញនូវ version ថ្មីរបស់ស្មាតហ្វូន Mate 80 Pro Max របស់ខ្លួនម៉ូដែល Mate 80 Pro Max Wind Edition នៅលើទីផ្សារថែមទៀតហើយ ដែលស្មាតហ្វូនថ្មីនេះ គឺមានការបំពាក់បន្ថែមនូវកង្ហារ Cooling fan ហើយក៏មានការចាប់ទទួលនូវការ Pre-order នៅក្នុងប្រទេសចិនផងដែរ។ តាមដំនឹងថ្មីនិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ បានត្រៀមបញ្ចេញនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះ នៅក្នុងព្រឹត្តិការណ៍សម្ពោធនៅថ្ងៃទី 23 នេះហើយ។
ស្មាតហ្វូនថ្មីនេះ មានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Mate 80 Pro Max ប៉ុន្តែមានការផ្លាស់ប្តូរមួយចំនួនទៅលើកាមេរ៉ាដោយម៉ូដែលថ្មីនេះ មានកាមេរ៉ា Ring ខាងក្រោយបំពាក់នូវ Cooling fan ដែលឌីស្សាញសម្រាប់គ្រប់គ្រងទៅលើកំដៅនៅក្នុងពេលប្រើប្រាស់រយៈពេលយូរថែមទៀត។ សម្រាប់កង្ហារបស់ស្មាតហ្វូននេះ នឹងជួយអោយបន្ទះឈីប Kirin 9030 Pro អាចប្រើប្រាស់បានយូរមិនឡើងកំដៅនោះទេ ទោះស្ថិតនៅក្នុងការលេងហ្គេម ឬការងារធំៗ។ វាក៏ជួយសម្រាប់ការងារគ្រប់គ្រងដំដៅនៅពេលថតវីដេអូក៏ដោយ។
ដើម្បីអាចទុកនូវចន្លោះសម្រាប់កង្ហារនេះ ក្រុមហ៊ុន Huawei ក៏បានដកចេញកាមេរ៉ាមួយគ្រាប់ផងដែរ។ ស្មាតហ្វូន Wind Edition បំពាក់កាមេរ៉ា 3 គ្រាប់ជំនួសអោយកាមេរ៉ា 4 គ្រាប់នៅលើម៉ូឌែល Standard ។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះ គឺដូចទៅនឹងម៉ូឌែល Standard ផងដែរ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.9 អ៊ីង AMOLED LTPO display។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Kirin 9030 Pro និងថាមពលថ្មទំហំ 6,000mAh ។ ទៅលើល្បឿននៃការសាកថ្មរបស់ស្មាតហ្វូននេះមានកម្លាំង 100W wired និង 80W wireless charging ។
ស្មាតហ្វូន Mate 80 Pro Max Wind Edition នេះ មានពណ៌ Polar Night Black និង Polar Day Gold។ ស្មាតហ្វូននេះមាន 2 ទំហំគឺ 16GB+512GB និង 16GB+1TB។ ក្រុមហ៊ុនបច្ចេកវិទ្យានេះមិនទាន់បញ្ជាក់អំពីតម្លៃរបស់ស្មាតហ្វូននេះនៅឡើយទេ។ សម្រាប់ម៉ូឌែល Standard របស់ស្មាតហ្វូន Mate 80 Pro Max នេះមានតម្លៃ 7,999 យ៉ន់ ($1,162) នៅក្នុងប្រទេសចិន។ តម្លៃ និងព័ត៌មានបន្ថែមទៀតរបស់ស្មាតហ្វូននេះ នឹងប្រកាសនៅថ្ងៃទី 23 ខែមីនានេះហើយ៕