
តាមការចែកចាយព័ត៌មានជាច្រើនពី Huawei Mate 80 Series រួចមក មានការកត់សម្គាល់ថា អតិថិជនជាច្រើន មានការចាប់អារម្មណ៍ខ្លាំងទៅលើស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Pro ច្រើនជាងម៉ូដែលផ្សេងៗទៀត ហើយស្មាតហ្វូនថ្មីនេះ ក៏ទទួលបាននូវការកម្ម៉ង់ទិញមុនលើសពី 1 លានគ្រឿងផងដែរ។ សម្រាប់តួរលេខនេះ អាចនឹងមានការកើនឡើងបន្ថែមទៀតដោយ សារតែរូបរាងដ៏ទាក់ទាញ ហើយនិងមុខងារជាច្រើនទៀតនៅលើស្មាតហ្វូនថ្មីនេះ។ ស្មាតហ្វូន Mate 80 Pro ចាប់ផ្តើមទទួលការកម្មង់ទិញមុននៅលើ Huawei Mall ហើយ។
អតិថិជនជាច្រើនអាចធ្វើការកក់ទិញស្មាតហ្វូននេះ បានតាមរយៈការកក់ទឹកប្រាក់ចំនួន 200 យ៉ន់នៅលើហាងអនឡាញ និងពណ៌ដ៏ទាក់ទាញ ហើយជាពិសេសស្មាតហ្វូននេះក៏មានច្រើនទំហំក្នុងការជ្រើសរើសផងដែរ។ សូមជំរាបថា នៅពេលនេះ ក្រុមហ៊ុន Huawei ក៏បានទម្លាយនូវព័ត៌មានជាច្រើនអំពីស្មាតហ្វូន Flagship ជំនាន់ថ្មីនេះ ហើយការកក់មុនទៅលើស្មាតហ្វូន Mate 80 Pro នេះក៏មានចំនួនលើសពី 1 លានគ្រឿងផងដែរត្រឹមតែ 1 ថ្ងៃ។ សម្រាប់ស្មាតហ្វូន Huawei Mate 80 Pro Max ក៏ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះផងដែរ។

ការជ្រើសរើសស្មាតហ្វូនម៉ូដែល Pro ជាងម៉ូដែលផ្សេងទៀតនោះត្រូវបានគេបញ្ជាក់ថា គឺប្រហែលជាដោយសារតែការប្រើប្រាស់នូវបន្ទះឈីប Kirin ខ្លាំងក្លា។ ស្មាតហ្វូន Mate 80 Pro នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9030 Pro ដែលខុសប្លែកពីស្មាតហ្វូនប្រភេទ Mate 80 ដែលប្រើប្រាស់នូវបន្ទះឈីប Standard។

បន្ថែមពីនេះ ស្មាតហ្វូន Pro អាចនឹងមានតម្លៃទាបជាងស្មាតហ្វូន Mate 80 Pro Max តែបន្តិចផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមទទួល Pre-Order ទៅលើស្មាតហ្វូន Mate 80 Series ទាំងអស់ ដែលមាន Pro, Pro Max និង RS Ultimate Design។ អតិថិជនជាច្រើនអាចទៅវេបសាយ VMall ដើម្បីបញ្ជាទិញបាន។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានទម្លាយនូវព័ត៌មានរបស់ស្មាតហ្វូន Mate X7 ដែលមានការឌីស្សាញយ៉ាងទាក់ទាញផងដែរ៕
