
កាលពីប៉ុន្មានសប្តាហ៌មុននេះ មានសេចក្តីរាយការណ៌ច្រើនបាននិយាយការមកដល់នៃកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ម៉ូដែល Mate 80 Series ដោយថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីទាំងនេះ នឹងមានការដាក់សម្ពោធជាផ្លូវការណ៍នៅសប្តាហ៌ក្រោយនេះទៀតផង។ ប្រភពជាច្រើននេះ ថែមទាំងធ្វើការកត់សម្គាល់ថា ស្មាតហ្វូន Mate 80 Pro+ ដែលជាសមាជិកថ្មីមួយនៃត្រកូល Mate X Series នេះ នឹងមានការបំពាក់នូវសិនស័រ Dual Periscope ផងដែរ។
យោងតាមការបែកធ្លាយចុងក្រោយនេះ បានបញ្ជាក់ថា Huawei Mate 80 series ប្រហែលជានឹងមានការទ្រទ្រង់នូវប្រព័ន្ធ eSIM នៅលើតាមទីផ្សារប្រទេសមួយចំនួនផងដែរ។ ថ្មីៗនេះ បើមើលទៅលើការចែកចាយព័ត៌មានថ្មីអ្នកទម្លាយ SmartPikachu បានបង្ហាញថា នៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Mate 80 series របស់ Huawei ក៏នឹងមានការតម្លើងមកជាមួយនូវ “strongest communications architecture” ទៀតផង។ ផ្អែលតាមព័ត៌នេះ យើងនឹងបានឃើញនូវព័ត៌មានថ្មីកាន់តែច្រើនទៀតឆាប់ៗនេះ ពីព្រោះការសម្ពោធជាផ្លូវការណ៌ នឹងធ្វើឡើងឆាប់ៗនេះហើយ។

សូមជំរាបថា កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ម៉ូដែល Mate 80 Series នេះ នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននៅក្នុងខែនេះហើយ ដោយស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Pro+ គឺនឹងមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយបច្ចេកវិទ្យា LOFIC ហើយនិងមានអមដំណើរដោយ Dual 50MP zoom cameras ដែលមានភ្ជាប់ជាមួយនូវ medium និង long focal length ថែមទៀតផង។ មួយវិញទៀតនៅលើស្មាតហ្វូនជំនាន់ថ្មី Mate 80 series ក៏អាចនឹងមានការបំពាក់នូវបន្ទះឈីប Kirin ជំនាន់ថ្មី និងកម្លាំងសាក 100W fast charging ផងដែរ។
