ស្វែងរកពួកយើង:

Huawei Mate 80 Series ត្រូវគេរំពឹងថា នឹងបំបែកកំណត់ត្រាថ្មីទៅលើការលក់ចំនួន 20 លានគ្រឿងនៅឆ្នាំក្រោយ

ដោយ

Koun Jab Luffy

22 វិច្ឆិកា 2025 11:31 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅពេលនេះ Huawei ត្រូវបានអ្នកគាំទ្រ និងអ្នកទម្លាយជាច្រើន បានចាប់ផ្តើមការព្យាករណ៍ទៅលើការលក់ស្មាតហ្វូនជំនាន់ថ្មី Mate 80 Series នៅមុនការប្រកាសជាផ្លូវការចូលមកដល់។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការបំបែកនូវកំណត់ ត្រានៃការលក់របស់ខ្លួននៅលើគ្រប់ម៉ូដែលត្រកូល Mate ទាំងអស់។ តាមការបង្ហោះពីអ្នកទម្លាយមួយរូបនៅលើ Weibo បានចែករំលែកនូវព័ត៌មាននៃការនាំចេញទៅលើស្មាតហ្វូន Huawei Mate មុនៗ និងបានធ្វើការព្យាករណ៍ថា ការលក់ទៅលើស្មាតហ្វូន Huawei Mate 80 series នេះអាចនឹងឈានដល់ទៅ  20 លានគ្រឿង។
សូមជំរាបថា គិតចាប់តាំងពីឆ្នាំ 2014 មកបើមើលទៅលើស្មាតហ្វូន Mate 7 គឺលក់បានច្រើនជាង 7 លានគ្រឿង។ ហើយបើមើលទៅលើតួរលេខនៃការលក់ទៅលើស្មាតហ្វូន Mate 40 series វិញ គឺមានចំនួនដល់ទៅ 32 លានគ្រឿង ដែលនេះគឺជាចំនួនច្រើនបំផុតនៃការនាំចេញរបស់ខ្លួន។ ប៉ុន្តែដោយសារតែការដាក់ទណ្ឌកម្មសហរដ្ឋអាមេរិកទៅលើបន្ទះឈីប 5G ក្រុមហ៊ុនក្រុមហ៊ុននេះក៏បាត់បង់នូវភាពខ្លាំងរបស់ខ្លួន។ ជាលទ្ធផលបន្ទាប់ពីបានបញ្ចេញនូវស្មាតហ្វូន Mate 50 Series ក្រុមហ៊ុនលក់បានត្រឹមតែ 6.8 លានគ្រឿងប៉ុណ្ណោះ។ នេះគឺដោយសារតែស្មាតហ្វូន Mate 50 បានបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 4G។ ប៉ុន្តែស្មាតហ្វូនប្រណិតនេះ ក៏មានបំពាក់នូវ satellite communication ផងដែរ តែភ្លាមៗមិនទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនោះទេដោយសារតែការហាមប្រាមពីសហរដ្ឋអាមេរិកនោះទេ។
Article image
ត្រឡប់មកឆ្នាំបន្ទាប់ គឺគិតចាប់តាំងពីស្មាតហ្វូន Mate 60 Series បានបង្ហាញខ្លួននៅលើស្មាតហ្វូនរបស់ចិនជាមួយនឹងបន្ទះឈីប Kirin 5G មកបានធ្វើអោយស្មាតហ្វូនជំនាន់ថ្មីនេះ អាចលក់បានចំនួន 14 លានគ្រឿង ខណៈស្មាតហ្វូន Mate 70 Series ត្រូវគេព្យាករណ៌ថា អាចនឹងលក់បានដល់ទៅ 10 លានគ្រឿងដែលបច្ចុប្បន្ន ស្មាតហ្វូននេះ លក់បាន 8 លានគ្រឿងហើយ។
Article image
អ្នកទម្លាយរូបនេះបានព្យាករណ៍ថា ការលក់ទៅលើស្មាតហ្វូន Huawei Mate 80 series នេះអាចនឹងឈានដល់ទៅ 20 លានគ្រឿង។ ដូច្នេះប្រសិនបើនេះគឺជាការពិតនោះ នឹងបំបែកទៅលើកំណត់ត្រានៃការលក់ធៀបទៅនឹងស្មាតហ្វូន 3 ជំនាន់មុនរបស់ខ្លួន។ ស្មាតហ្វូន Mate ជំននា់ថ្មីនេះ បំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន ហើយថែមទាំងមានភាពធន់នៅក្នុងការប្រើប្រាស់ថែមទៀតផង៕
Huawei Mate 80 Series ត្រូវគេរំពឹងថា នឹងបំបែកកំណត់ត្រាថ្មីទៅលើការលក់ចំនួន 20 លានគ្រឿងនៅឆ្នាំក្រោយ