ស្វែងរកពួកយើង:

Huawei Mate 80 Series នឹងក្លាយជាម៉ូដេលថ្មីដែលនឹងបំពាក់នូវបច្ចេកវិទ្យាស្កេនមុខ 3D នៅលើអេក្រង់

ដោយ

Koun Jab Luffy

13 សីហា 2024 10:17 ព្រឹក

អាន 2 នាទី

Article image
Mate 70 Series ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ Huawei ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរចិន ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងពេលឆាប់ៗនេះហើយ។ ខណៈដែលនៅមានការរង់ចាំម៉ូដែលថ្មីនេះ ស្រាប់តែនៅពេលនេះ មានការទម្លាយព័ត៌មានជាច្រើននិយាយពីអំពីស្មាតហ្វូនត្រកូល Mate Series ជំនាន់ថ្មី។ Huawei Mate 80 series នឹងក្លាយជាស្មាតហ្វូនជំនាន់ថ្មីបន្ថែមទៀតរបស់ត្រកូល Mate 70 Series ត្រូវបានគេទម្លាយថា នឹងមានបំពាក់នូវបច្ចេកវិទ្យាស្កេនមុខ 3D នៅលើអេក្រង់ (in-display 3D face recognition) ។
គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅពេលនេះ បាននឹងកំពុងតែធ្វើការផ្សព្វផ្សាយអំពីបច្ចេកវិទ្យា Face Recognition នៅលើស្មាតហ្វូន Flagship របស់ពួកគេ។ នៅក្នុងប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុនមួយនេះ អាចនឹងធ្វើការ upgrade ទៅលើបច្ចេកវិទ្យានេះ ជាមួយនឹងបច្ចេកវិទ្យានៅលើអេក្រង់។ ហើយពេលនេះ ក៏មានពន្លឺទៅលើរឿងនេះហើយ។ បើតាមអ្នកទម្លាយ @FixedFocus បានបង្ហាញនូវរូបភាព Screenshot មួយដែលបញ្ជាក់ថា ស្មាតហ្វូន Huawei Mate 80 Series នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាស្កេនមុខ 3D នៅលើអេក្រង់ (in-display 3D face recognition technology)។
នៅក្នុងការបែកធ្លាយថ្មីៗនេះ មានអ្នកលេងអ៊ីនធឺណិតជាច្រើន បានសួរថា ពួកគេអាចនឹងឃើញនូវបច្ចេកវិទ្យានេះ នៅលើស្មាតហ្វូន Mate 70 Series ដែរឬទេ? សម្រាប់ចម្លើយប្រហែលជាមិនអាចនោះទេ ដោយសារតែវាស្ថិតនៅក្នុងការអភិវឌ្ឍ។ មានហេតុផលចំនួន 2 ដែលស្មាតហ្វូន Flagship ថ្មីនេះ មិនទាន់មានបច្ចេកវិទ្យានេះ។ ទីមួយបច្ចុប្បន្ននេះ ស្មាតហ្វូន Mate 70 Series គឺផ្តោតខ្លាំងទៅលើការប្រើប្រាស់នូវប្រព័ន្ធ HarmonyOS NEXT software system ជាមួយនឹងបន្ទះឈីប Kirin។
Article image
ហេតុផលមួយទៀត ក្រុមហ៊ុន Huawei គឺទើបតែចាប់ផ្តើមក្នុងការរៀបចំទៅលើបច្ចេកវិទ្យាស្កេនមុខ 3D នេះដូចគ្នា។ ក្រុមហ៊ុននេះ បានតេស្តទៅលើបច្ចេកវិទ្យាថ្មីនេះ ប៉ុន្តែអាចនឹងចំណាយពេលវេលាបន្ថែមទៀតសម្រាប់ការតេស្តជាមួយនឹងអ្នកប្រើប្រាស់ផ្ទាល់តែម្តង។ ដូចនេះ Huawei Mate 80 Series អាចនឹងក្លាយជាស្មាតហ្វូនបន្ទាប់ ដែលសក្តិសមក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនមុខ 3D នេះ។ គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា 3D Face Recognition គឺស្ថិតនៅក្នុងបញ្ជីនៃការច្នៃប្រឌិតរបស់ក្រុមហ៊ុន Huawei តាំងពីឆ្នាំ 2018 មកម្លេះ។ ហើយក្រុមហ៊ុននេះ ក៏មានគម្រោងក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានេះ នៅលើអេក្រង់ដោយផ្ទាល់ថែមទៀតផង៕
Huawei Mate 80 Series នឹងក្លាយជាម៉ូដេលថ្មីដែលនឹងបំពាក់នូវបច្ចេកវិទ្យាស្កេនមុខ 3D នៅលើអេក្រង់