ស្វែងរកពួកយើង:

Huawei Mate 80 Series នឹងនាំយកនូវបច្ចេកវិទ្យាអេក្រង់ OLED ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់!

ដោយ

Koun Jab Luffy

03 កក្កដា 2025 10:18 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei បាននឹងកំពុងតែធ្វើការ upgrade ដ៏សំខាន់មួយទៅលើស្មាតហ្វូនត្រកូល Mate 80 series ជាមួយនិងការដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ OLED Display ថ្មីមួយ ដែលអាចក្លាយជាចំណុចដ៏សំខាន់មួយទៀតសម្រាប់ការប្រជែងនៅលើទីផ្សាររបស់ស្មាតហ្វូនជំនាន់ថ្មីនេះ។ មុននេះមានការបញ្ជាក់ថា នៅលើស្មាតហ្វូន flagship ថ្មីនេះ គឺត្រូវដាក់អោយដំណើរការប្រើប្រាស់នូវ Dual-Layer OLED ផងដែរ។ ប៉ុន្តែតាមការបែកធ្លាយថ្មីមួយ បានបញ្ជាក់អំពីការផ្លាស់ប្តូរមួយចំនួន។
បើតាមអ្នកទម្លាយ SmartPikachu បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 នេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យា  customized dual-layer OLED ដែលកាន់តែប្រសើរជាងស្មាតហ្វូនជំនាន់មុន។ អ្នកទម្លាយនេះ បានបន្ថែមថា កម្រិតភាព្បាស់នៃអេក្រង់របស់ស្មាតហ្វូននេះ គឺផ្តោតទៅលើ 3 ផ្នែកសំខាន់ៗ រួមមានដូចជា កម្រិតពណ៌ ការប្រើប្រាស់ថាមពល និងការការពារភ្នែកពីពន្លឺពណ៌ខៀវ។ សូមជំរាបថា សម្រាប់អេក្រង់ស្មាតហ្វូន ដែលមានគុណភាពល្អនោះ គឺត្រូវតែធានាបាននូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែងាយស្រួលជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់ ពណ៌ច្បាស់ និងការ Touch បានរលូន។
Article image
គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei ធ្លាប់បានប្រើប្រាស់នូវបន្ទះអេក្រង់ dual-layer OLED នេះនៅលើថេប្លេត flagship របស់ខ្លួន និងនៅលើស្មាតហ្វូន Mate 70 RS Ultimate Design រួចហើយ ដោយបច្ចេកវិទ្យានេះ គឺប្រើប្រាស់នូវស្រទាប់ចំនួន 2 ដែលអាចបង្កើនទៅលើភាពធន់ និងកាត់បន្ថយទៅលើភាពអស់កម្លាំងនៃភ្នែកផងដែរ។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានគេរំពឹងថា អាចដំណើរការដោយឯករាជ្យបាន និងប្រើប្រាស់ថាមពលតិចជាងមុន។
Article image
ជាមួយគ្នានេះនៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមាន Wide Color Gamut ដែលធានាបាននូវការមើលបានប្រកបដោយផាសុខភាពបំផុតទៀតផង។ ក្រុមហ៊ុននេះ ក៏អាចនឹងប្រើប្រាស់នូវអេក្រង់ customized tandem-OLED panel ផងដែរ។ កន្លងមក Mate 70 RS Ultimate ត្រូវបានគេមើលឃើញថា គឺជាស្មាតហ្វូនដំបូងបំផុតរបស់ Huawei ដែលប្រើប្រាស់នូវ dual-layer OLED + Adrenaline display technology នេះ។ អេក្រង់នេះ មានកម្រិតពន្លឺដល់ទៅ 3500 nits និងប្រើប្រាស់ថាមពលថ្មតិចផងដែរ៕
Huawei Mate 80 Series នឹងនាំយកនូវបច្ចេកវិទ្យាអេក្រង់ OLED ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់!