ស្វែងរកពួកយើង:

Huawei Mate 80 Series នឹងបង្កើនសមត្ថភាពកាមេរ៉ាកាន់តែអស្ចារ្យ និងទាក់ទាញបំផុត!

ដោយ

Koun Jab Luffy

29 កក្កដា 2025 11:08 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានបង្ហើបថា ស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 Series នឹងបំពាក់នូវលក្ខណៈសម្បត្តិជាច្រើនដ៏ខ្លាំងក្លា និងការឌីស្សាញរូបរាងថ្មីផងដែរ ប៉ុន្តែរឿងមួយដែលមិនមានការផ្លាស់ប្តូរនោះ គឺទៅលើម៉ូឌុលកាមេរ៉ាផុសនៅលើខាងក្រោយរបស់ស្មាតហ្វូននេះ។ ក្រុមហ៊ុន Huawei នៅតែបន្តក្នុងការប្រើប្រាស់នូវកាមេរ៉ាមូល Circular Lens Ring នៅផ្នែកខាងក្រោយនៃស្មាតហ្វូន Flagship របស់ខ្លួនដដែល។
តាមការទម្លាយចេញពី Digital Chat Station បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានកាមេរ៉ាផុសកាន់តែធំជាងមុនបើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុននេះ។ អ្នកទម្លាយរូបនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 នេះនឹងមានការឌីស្សាញកាមេរ៉ាខាងក្រោយមូលធំ។ យ៉ាងណាមិញ នៅលើស្មាតហ្វូននេះ ក៏មានការឌីស្សាញរូបរាង និងមុខងារ ប្រើប្រាស់កាន់តែប្រសើរបំផុតដួចគ្នា។ ក្រុមហ៊ុន Huawei នៅមិនទាន់បានធ្វើការផ្លាស់ប្តូរសំខាន់ណាមួយនោះទេទៅលើកាមេរ៉ារបស់ស្មាតហ្វូនត្រកូល Mate នោះ។
Article image
សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Mate 60 គឺនៅតែបន្តរក្សានូវទម្រង់ដូចគ្នាទៅនឹងស្មាតហ្វូន Mate 40 Series ខណៈពេលដែលម៉ូដែលចុងក្រោយបំផុត គឺមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Mate 50។ ដូចនេះ សម្រាប់វត្តមានរបស់ស្មាតហ្វូន Mate 80 ប្រហែលជាមិនមានការ Upgrade ការឌីស្សាញខ្លាំងនោះទេ។ ក្រៅពីការផ្លាស់ប្តូរទាំងនេះ លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះមិនទាន់បានដឹងនៅឡើយទេ។
Article image
តាមរយៈនៃការបញ្ចេញមតិរបស់អ្នកលេងអ៊ីនធឺណិតជាច្រើនរំពឹងថា នៅលើស្មាតហ្វូននេះ គឺនឹងមានការពង្រឹងច្រើនទៅលើ Multi-Spectral Lens ជាមួយនឹងស្មាតហ្វូន Mate 80 Series នេះ។ ក្រុមហ៊ុន Huawei អាចនឹងធ្វើការ Upgrade ទៅលើសេនស័រ Color Accuracy Sensor ផងដែរ។ ស្មាតហ្វូន Mate 80 នេះ អាចនឹងនាំយកនូវសិនស័រកាមេរ៉ាល្អបំផុតដែលមិនធ្លាប់មានពីមុនមកនោះទេ។ ស្មាតហ្វូនថ្មីនេះ អាចនឹងយកឈ្នះទៅលើស្មាតហ្វូន  Pura 80 Ultra នៅក្នុងបច្ចេកវិទ្យា Periscope Technology ៕
Huawei Mate 80 Series នឹងបង្កើនសមត្ថភាពកាមេរ៉ាកាន់តែអស្ចារ្យ និងទាក់ទាញបំផុត!