ស្វែងរកពួកយើង:

Huawei Mate 80 នឹងកាមេរ៉ា Variable Aperture ថ្មី! ត្រៀមប្រជែងជាមួយនឹងដៃគូជាច្រើន

ដោយ

Koun Jab Luffy

29 កញ្ញា 2025 02:19 រសៀល

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 Series នឹងការបំពាក់មកជាមួយនូវកាមេរ៉ា variable aperture ជំនាន់ថ្មី ដើម្បីអាចប្រកួតប្រជែងគ្នាជាមួយនឹងស្មាតហ្វូនប្រណិតជាច្រើនសម្រាប់ឆ្នាំ 2025 នេះ។ សម្រាប់អ្វីដែលគួរអោយចាប់អារម្មណ៍ជាមួយវត្តមានស្មាតហ្វូននេះ ត្រូវបានបញ្ជាក់ថា variable aperture អាចនឹងក្លាយជាស្មាតហ្វូន Flagship មួយដែលបន្តផ្តោតខ្លាំងទៅលើបច្ចេកវិទ្យាកាមេរ៉ា។
យោងតាមអ្នកទម្លាយ @DigitalChatStation ថ្មីៗនេះ បានបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 series នឹងក្លាយជាស្មាតហ្វូន Flagship series នៅឆ្នាំនេះ ដែលនឹងបំពាក់នូវកាមេរ៉ា variable aperture កម្រិតខ្ពស់បំផុត ខណៈដែលក្រុមហ៊ុនជាច្រើនទៀត ក៏មានគម្រោងក្នុងការអភិវឌ្ឍទៅលើកាមេរ៉ា variable aperture ទៅលើស្មាតហ្វូនលំដាប់ថ្នាក់ Flagship ជាច្រើនរបស់ខ្លួនដូចគ្នា។ នៅក្នុងនោះមានការបញ្ជាក់ថា ក្រុមហ៊ុន Apple និង Samsung គឺជាក្រុមហ៊ុនពីរនៅក្នុងចំណោមក្រុមហ៊ុនទាំងនេះផងដែរ។
Article image
គូរបញ្ជាក់ថា Variable aperture គឺជាផ្នែកដ៏ពិសេសសម្រាប់បច្ចេកវិទ្យាថតរូបភាពក្នុងការគ្រប់គ្រងទៅលើពន្លឺដែលចូលទៅក្នុងកាមេរ៉ា។ ក្រុមហ៊ុន Huawei បានបង្ហាញនូវបច្ចេកវិទ្យា variable aperture នេះ នៅលើស្មាតហ្វូន Mate 50 series នៅក្នុងឆ្នាំ 2022។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុននេះព្យាយាមក្នុងការពង្រឹងទៅលើបច្ចេកវិទ្យានេះកាន់តែប្រសើរ និងការ upgrade កាន់តែច្រើនជាងមុន។
Article image
ជាមួយនិងវត្តមានស្មាតហ្វូន Mate 80 series ក៏នឹងបន្តក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា dynamic variable aperture នេះដើម្បីពង្រឹងទៅលើបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យគ្មានគូប្រៀប។ សម្រាប់ក្រុមហ៊ុន Samsung ប្រហែលជាមិនទាន់បំពាក់នូវបច្ចេកវិទ្យានេះទេរហូតដល់ឆ្នាំ ២០២៦ ៕
Huawei Mate 80 នឹងកាមេរ៉ា Variable Aperture ថ្មី! ត្រៀមប្រជែងជាមួយនឹងដៃគូជាច្រើន