ស្វែងរកពួកយើង:

Huawei Mate X6 នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកញ្ញាខាងមុខនេះជាមួយម៉ូឌុលកាមេរ៉ាក្រោយមូល និងផុសចេញពីតួ

ដោយ

Koun Jab Luffy

18 មិថុនា 2024 12:47 ថ្ងៃត្រង់

អាន 2 នាទី

Article image
មួយរយៈនេះមានការបែកធ្លាយជាច្រើនរួចមកហើយស្តីពីព័ត៌មានថ្មីៗរបស់ស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X6 ហើយនៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូនបត់បានថ្មីនេះ នឹងមានការឌីស្សាញជាមួយនិងម៉ូឌុលកាមេរ៉ាមូល (ផុស) នៅខាងក្រោយ។ បន្ថែមពីនេះទៀតនោះ នៅលើស្មាតហ្វូននេះ ក៏មានការទម្លាយអំពីបន្ទះឈីប និងលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះផងដែរ។
យោងតាមការបញ្ជាក់ចេញពី @SmartPikachu បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X6 ថ្មីនេះ អាចនឹងប្រើប្រាស់នូវកាមេរ៉ាមូលខាងក្រោយ (ផុស) ដូចទៅនឹងម៉ូដែលមុនផងដែរ។ បើមើលទៅលើស្មាតហ្វូន Mate X5 គឺមានកាមេរ៉ាមូលនៅខាងក្រោយ និងមានសិនស័រកាមេរ៉ា 3 គ្រាប់និងភ្លើង LED Flash។ ស្មាតហ្វូនបត់បាននេះ អាចនឹងមើលទៅមានទម្រង់ដូចទៅនឹងម៉ូឌែលមុននេះ ទៅលើផ្នែកខាងក្រោយ ប៉ុន្តែក៏អាចនឹងមានការ upgrade ទៅលើការឌីស្សាញមួយចំនួនផងដែរ។
Article image
ស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X6 ថ្មីនេះ នឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ហើយក៏មានការត្រៀមខ្លួនក្នុងការដំណើរការនូវ software ថ្មី និងមុខងារថ្មីៗជាច្រើនទៀតនៅលើវាផងដែរ។ ជាមួយនិងដំណើរការនៃការអភិវឌ្ឍទៅលើស្មាតហ្វូន Mate X6 និង Mate 70 series ត្រូវបានគេទម្លាយថា ស្ថិតនៅក្នុងដំណើរការជាមួយគ្នា។ យោងតាមការបែកធ្លាយថ្មីមួយ បានបង្ហើបថា ស្មាតហ្វូនអេក្រង់បត់បាននេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំនេះ ដូចទៅនឹងខែនៃការប្រកាសបង្ហាញនូវស្មាតហ្វូន Mate X5 អញ្ចឹង។
ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ នឹងធ្វើការ upgrade ទៅលើស្មាតហ្វូនបត់បានថ្មីរបស់ខ្លួន ដែលមានការពង្រឹងទៅលើបន្ទះឈីប និងបណ្តាញ network របស់ខ្លួន។ស្មាតហ្វូន flagship Mate X6 នេះអាចនឹងមានបន្ទះឈីប Kirin ថ្មី និងកាន់តែមានប្រសិទ្ធិភាពជាងមុន។ ស្មាតហ្វូនបត់បានថ្មីរបស់ក្រុមហ៊ុន Huawei នេះ ក៏អាចនឹងមានការពង្រឹងជាច្រើន និងបំពាក់នូវមុខងារថ្មីៗជាច្រើនដែលស្រដៀងគ្នាទៅនឹងម៉ូឌែលមុននេះផងដែរ។
Article image
សូមជំរាបថា មកដល់ពេលនេះ ក្រុមហ៊ុន Huawei នៅមិនទាន់បញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅឡើយទេ ខណៈដែលការបែកធ្លាយថ្មីមួយ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន Mate X6 នេះ នឹងមានការបំពាក់នូវបន្ទះឈីប dynamic គាំទ្រជាមួយនឹងបច្ចេកវិទ្យា 5G និងបច្ចេកវិទ្យាផ្កាយរណប satellite connectivity ថែមទៀតផង។ ស្មាតហ្វូននេះនឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងដែលមានការពង្រឹងទៅលើការដោះសោរផងដែរ៕