
HUAWEI Mate X6 គឺជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ដែលទើបតែនឹងបានបង្ហាញខ្លួននៅលើទីផ្សារប្រទេសនេះ រួមជាមួយនិងបណ្តាទីផ្សារមួយចំនួនរួចហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា មានចំណុចពិសេសៗជាច្រើនសម្រាប់ប្រើប្រាស់ ដែលរួមមានដូចជា ការឌីស្សាញ កម្លាំងម៉ាស៊ីន ប្រព័ន្ធថតរូបភាព ហើយនិងមុខងារចាប់អារម្មណ៍ជាច្រើនទៀត។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗដែលមាននៅលើស្មាតហ្វូនអេក្រង់បត់បានថ្មីនេ៖
ការឌីស្សាញ
សម្រាប់វត្តមានម៉ូដែលថ្មីៗរបស់ HUAWEI ដែលចេញលក់នៅលើទីផ្សារកន្លងមក ក្រុមហ៊ុនតែងតែមានការឌីស្សាញជាមួយនូវ Textures ដ៏ស្រស់ស្អាតនៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ហើយការឌីស្សាញកាមេរ៉ាខាងក្រោយរបស់ក៏មានភាពប្លែកផងដែរ។ សម្រាប់ស្មាតហ្វូនថ្មីនេះ គឺមានពណ៌ថ្មីហៅថា Nebula Gray។ នៅលើផ្នែកខាងក្រោយនេះ ក៏មានការប្រើប្រាស់នូវ Fiber Material ដែលផ្តល់នូវភាពរលូននៅក្នុងការកាន់ជាប់ដៃ ហើយនឹងមានភាពធន់រឹងមាំនៅក្នុងការប្រើប្រាស់ថែមទៀតផង។

ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានទម្ងន់ 239g និងមានកម្រាស់ 9.85mm នៅពេលដែលបិទ និងបើកមកវាមានកម្រាស់ 4.6mm។ សម្រាប់ទម្ងន់ និងទំហំរបស់ស្មាតហ្វូននេះ នឹងមិនមានការផ្លាស់ប្តូរច្រើននោះទេ។ សម្រាប់ hinge របស់ស្មាតហ្វូននេះពិតជារឹងមាំណាស់។ និយាយពីអេក្រង់របស់ស្មាតហ្វូននេះ គឹមានទំហំដូចគ្នាទៅនឹងម៉ូឌែលជំនាន់មុន ហើយលក្ខណៈសម្បត្តិរបស់វាក៏ដូចគ្នាផងដែរ មិនមានអ្វីដែលផ្លាស់ប្តូរគួរអោយកត់សម្គាល់នោះទេ។ អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះគឺមានភាពប្រសើរជាងមុនជាមួយនឹង Anti-Reflective ដែលវានឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យនៅក្នុងការទស្សនាមាតិកាជាច្រើន។បន្ថែមពីនេះទៀតនោះ កញ្ចក់ការពារនេះក៏មានភាពរឹងមាំខ្លាំងក្នុងការប្រើប្រាស់ថែមទៀត។

កម្លាំងម៉ាស៊ីន
សម្រាប់កម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូន Mate X6 គឺមានការពង្រឹងកាន់តែប្រសើរជាងមុនដេលផ្តល់នូវបទពិសោធន៍ល្អបំផុតក្នុងការប្រើប្រាស់ការងារប្រចាំថ្ងៃ។ ស្មាតហ្វូននេះ ក៏អាចលេងហ្គេមជាច្រើនបានយ៉ាងរលូន ជាពិសេសទៅលើហ្គេមធំៗថែមទៀត។

ប្រព័ន្ធថតរូបភាព
ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះវិញ ក៏មានលក្ខណៈប្រសើរជាងមុនផងដែរ សម្រាប់កាមេរ៉ា 1.5MP Ultra Chroma អាចជយយថតរូបភាពជាមួយនឹងពណ៌ស្រស់ស្អាត ហើយវាក៏អាចធ្វើការជាមួយនឹងកាមេរ៉ាផ្សេងទៀតដើម្បីផលិតនូវរូបភាពដ៏ល្អបំផុតជាមួយនឹងពណ៌ច្បាស់គ្មានគូប្រៀបថែមទៀត។

បទពិសោធន៍នៃការប្រើប្រាស់ប្រចាំថ្ងៃ
សម្រាប់ស្មាតហ្វូន Mate X6 global version បំពាក់នូវ EMUI ថ្មីដែលផ្តល់នូវភាពរលូនក្នុងការប្រើប្រាស់នូវមុខងារជាច្រើនរបស់វា។ បន្ថែមពីនេះទៀតនោះសម្រាប់ការងារmulti-tasking គឺមិនមែនជាបញ្ហាទៅលើស្មាតហ្វូននេះទេ។ សម្រាប់ការទស្សនានៅលើអេក្រង់របស់ស្មាតហ្វូននេះ គឺច្បាស់រលូនជាមួយនឹងអេក្រង់ទំហំ 7.93-អ៊ីងដ៏សំបូរបែប។
