ស្វែងរកពួកយើង:

Huawei Mate X6 ម៉ូដែលពិសេស Collector Edition បង្ហាញខ្លួនជាមួយនិងតួខ្លួនរឹងមាំបំផុត!

ដោយ

Koun Jab Luffy

27 វិច្ឆិកា 2024 10:20 ព្រឹក

អាន 3 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Huawei បាននឹងកំពុងតែបន្តនៅក្នុងការផ្តោតទៅលើទីផ្សារស្មាតហ្វូនដែលអាចបត់បានកាន់តែខ្លាំងបន្ទាប់ពីទទួលបាននូវភាពជោគជ័យខ្លាំងនាពេលកន្លងមក។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានប្រកាសចេញនូវស្មាតហ្វូន Mate X6 ដែលជាម៉ូដែលចុងក្រោយបំផុតរបស់ខ្លួននៅក្នុងត្រកូលស្មាតហ្វូនបត់បាននេះ។ ស្មាតហ្វូនអេក្រង់បត់បាន X6 ថ្មីនេះ គឺមានការ upgrades ទៅលើលក្ខណៈសម្បត្តិជាច្រើន ក្នុងនោះមានដូចជាអេក្រង់ធំជាងមុន កាមេរ៉ាខាងក្រោយប្លែក និងមុខងារ AI ជាច្រើនទៀត ដើម្បីផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត។ ប៉ុន្តែក្រុមហ៊ុននេះ មិនតម្លើងថ្លៃនោះទេ គឺនៅតែរក្សាគុណតម្លៃ និងការឌីស្សាញស្មាតហ្វូននេះដដែល។
1. អេក្រង់ធំជាងមុន និងភ្លឺជាងមុន
សម្រាប់ការផ្លាស់ប្តូរដំបូងនេះ គឺទៅលើអេក្រង់ខាងក្នុង និងអេក្រង់ខាងក្រៅ។ ស្មាតហ្វូន X6 មានអេក្រង់ខាងក្នុងទំហំ  7.93-អ៊ីង LTPO 2.0 panel គាំទ្រជាមួយនឹងល្បឿន 120Hz refresh rate ហើយនិងមានពន្លឺអេក្រង់ 1800 nits។ អេក្រង់នេះ នឹងផ្តល់នូវភាពអស្ចារ្យសម្រាប់ការទស្សនាវីដេអូ ការលេងហ្គេម និងការងារជាច្រើនទៀត។
Article image
ចំពោះអេក្រង់ខាងក្រៅរបស់ស្មាតហ្វូនថ្មីនេះ គឺមានទំហំ 6.45 អ៊ីងគាំទ្រជាមួយនឹងល្បឿន 120Hz refresh rate គាំទ្រនូវបច្ចេកវិទ្យាអេក្រង់ LTPO 2.0 technology។ អេក្រង់ទាំង 2 នេះ មានកម្រិតពន្លឺ 2500nits សម្រាប់អេក្រង់ខាងក្រៅ និងពន្លឺអេក្រង់ 1800nits សម្រាប់អេក្រង់ខាងក្នុង។ បន្ថែមពីនេះក៏មានបច្ចេកវិទ្យាអេក្រង់ 1440Hz PWM dimming ដើម្បីការពារភ្នែកថែមទៀតផង។
Article image
2. ការឌីស្សាញតួខ្លួនរឹងមាំ
ក្រុមហ៊ុន Huawei បានបោះបង់ចោលនូវការប្រើប្រាស់នូវលោហធាតុនៅខាងក្រោយសម្រាប់ស្មាតហ្វូន X6 ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺធ្វើពីកញ្ចក់ជាមួយនឹង“Nebula Gray” shade ដ៏ស្រស់ស្អាត។ ពណ៌របស់ស្មាតហ្វូន X6 នេះគឺ Gray, White, Red, Sea Blue និង Black ។ ស្មាតហ្វូននេះមានតួខ្លួនដែលរឹងជាងមុនដល់ទៅ 37% ផងដែរ។
3. ប្រព័ន្ធប្រតិបត្តិការ HarmonyOS និងបច្ចេកវិទ្យា AI
ស្មាតហ្វូន Mate X6 នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ដែលផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់នូវកម្មវីធី Software នេះ កាន់តែអស្ចារ្យជាមួយនឹងបច្ចេកវិទ្យា AI ជាច្រើនទៀត។ បន្ថែមពីនេះទៀត វាក៏មានមុខងារ AI ជាច្រើនដូចជា “Airdrop gesture” សម្រាប់ធ្វើការ share media និង “AI Air Shooting gesture” ផងដែរ។
Article image
4. ប្រព័ន្ធកាមេរ៉ា
កាមេរ៉ានៅលើស្មាតហ្វូន Mate X6 នេះ គឺមានភាពទាក់ទាញខ្លាំងមែនទែន។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50MP super light zoom RYYB ជាមួយនឹងល្បឿន 10-speed adjustable aperture និងមានមុខងារទប់លំនឹង OIS។ សម្រាប់គ្រា់ទីពីរមានទំហំ 40MP ultrawide sensor, infrared sensor និងគ្រាប់ទីបីមានទំហំ 48MP telephoto macro lens ជាមួយនឹង 4x optical zoom ។
5. ស្មាតហ្វូន Collector’s Edition
ក្រុមហ៊ុន Huawei សបង្ហាញនូវម៉ូឌែល Collector Edition របស់ស្មាតហ្វូនបត់បាន Mate X6 នេះ គឺមានភាពខុសគ្នាទៅលើ RAM/storage និងការទ្រទ្រង់ទៅលើ  triple-network satellite។ ស្មាតហ្វូនថ្មីនេះ ក៏ប្រើប្រាស់នូវមុខងារ  two-way satellite messaging, two-way calling និង low-orbit satellite internet ថែមទៀតផង។
Article image
6. តម្លៃ និងកាលបរិច្ឆេទនៃការលក់
ស្មាតហ្វូន Mate X6 នេះមាន 2 ទំហំគឺ 12GB/256GB និង 12GB/512GB។ ស្មាតហ្វូនម៉ូឌែល Standard នេះ គឺមានតម្លៃចាប់ផ្តើមពី 12,999 យ៉ន់ (USD 1795)។ ស្មាតហ្វូន Collector Edition នេះមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB / 1TB ជាមួយនឹងតម្លៃចាប់ផ្តើមពី 14,999 យ៉ន់៕
Huawei Mate X6 ម៉ូដែលពិសេស Collector Edition បង្ហាញខ្លួនជាមួយនិងតួខ្លួនរឹងមាំបំផុត!