ស្វែងរកពួកយើង:

Huawei Mate XT ឈ្នះពានរង្វាន់ “ឌីស្សាញល្អបំផុត” សម្រាប់ឆ្នាំ 2024

ដោយ

Koun Jab Luffy

22 ធ្នូ 2024 10:35 ព្រឹក

អាន 2 នាទី

Article image
Huawei Mate XT Ultimate ដែលជាស្មាតហ្វូនអេក្រង់បត់បាន 3 តង់ ស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុន Huawei ត្រូវបាន MKBHD បញ្ជាក់ថា បានឈ្នះនូវពានរង្វាន់ “ឌីស្សាញល្អបំផុត” សម្រាប់ឆ្នាំ 2024 នេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការនាំមុខស្មាតហ្វូន ធម្មតា និងស្មាតហ្វូនបត់បានផ្សេងៗទៀត ដោយសារតែការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ហើយនិងមានភាពច្នៃប្រឌិតថ្មីៗច្រើនជាងមុន។ ការឌីស្សាញទម្រង់បត់បាន 3 តង់ទៅលើអេក្រង់របស់ស្មាតហ្វូនថ្មីនេះ គឺពិតជាទាក់ភ្នែក និងប្លែកមែនទែន។
សូមជំរបថា Marques Brownlee ( ឬ MKBHD) គឺជា YouTuber ដ៏ល្បីមួយ ដែលតែងតែរៀបចំនូវពានរង្វាន់សម្រាប់ស្មាតហ្វូនថ្មីៗជារៀងរាល់ឆ្នាំ។ នៅក្នុងសេណារីយ៉ូ ‘Grand Prix’ នោះ គាត់បានជ្រើសរើសយកនូវស្មាតហ្វូនដែលល្អបំផុតនៅក្នុងផ្នែកផ្សេងៗគ្នាដូចជាទៅលើការឌីស្សាញ កាមេរ៉ា កម្លាំងម៉ាស៊ីន ថាមពលថ្ម អេក្រង់ ហ្គេម និងឈីបជាដើម។ ក្រៅពីស្មាតហ្វូនបត់បាន 3 តង់ Huawei Mate XT នេះ ក៏នូវមានម៉ូដែលស្មាតហ្វូន Flagship ជាច្រើនទៀត រួមមានដូចជា Galaxy S24 Ultra និង Pixel 9 ដែលទទួលបាននូវពានរង្វាន់ “ឌីស្សាញល្អបំផុត” សម្រាប់ឆ្នាំ 2024 ពី MKBHD នេះ។
Article image
Brownlee បាននិយាយថា Mate XT គឺជាស្មាតហ្វូនដ៏ទាក់ទាញខ្លាំងបំផុត។ ស្មាតហ្វូនអេក្រង់បត់បាន 3 នេះ នៅតែមានទម្រង់ស្តើង និងការប្រើប្រាស់នូវត្រចៀកបត់ Hinge Frameworks ដែលប្លែកពីគេ។ បន្ថែមពីនេះ កម្មវិធី software របស់ស្មាតហ្វូនថ្មីនេះ ក៏មានភាពងាយស្រួលក្នុងការប្រើប្រាស់ផងដែរ។ ស្មាតហ្វូនថ្មីនេះ គឺសក្តិសមក្នុងការទទួលបាននូវ ពានរង្វាន់ “ឌីស្សាញល្អបំផុត” សម្រាប់ឆ្នាំ 2024 នេះ។
Article image
សូមជំរាបថា ស្មាតហ្វូន Mate XT បានធ្វើអោយអ្នកប្រើប្រាស់ជាច្រើនមានការភ្ញាក់ផ្អើល។ ស្មាតហ្វូនថ្មីនេះ មានការឌីស្សាញទម្រង់ បត់ចេញ បត់ចូល ដោយមានស្រោបដោយស្បែកសុទ្ធដែលងាយស្រួលក្នុងការកាន់ប្រើប្រាស់ថែមទៀតផង។ នៅពេលនេះ ក្រុមហ៊ុន Huawei ក៏មានគម្រោងក្នុងការ upgrade ទៅលើស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួននៅឆ្នាំក្រោយនេះផងដែរ។ ក្រុមហ៊ុននេះ នឹងពង្រឹងទៅលើភាពធន់ ហើយនិងការពង្រឹងទៅលើមុខងារកាមេរ៉ា និងការឌីស្សាញកាន់តែទាក់ទាញជាងមុន៕
Huawei Mate XT ឈ្នះពានរង្វាន់ “ឌីស្សាញល្អបំផុត” សម្រាប់ឆ្នាំ 2024