
ក្រុមហ៊ុន Huawei ទើបតែបង្ហាញចេញស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Mate XT នៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី 18 ខែកុម្ភៈកន្លងទៅនេះ ដែលនេះគឺជាព្រឹត្តិការណ៌ប្រកាសចេញនៅលើទីផ្សារសកលជាលើកដំបូងរបស់ស្មាតហ្វូននេះ។ តាមដំណឹង ថ្មីៗនេះបានបង្ហាញថា ក្រុមហ៊ុននេះ បានបើកនូវការលក់មុន (Pre-sale) ទៅលើស្មាតហ្វូនបត់បាន 3 តង់ Mate XT tri-fold នៅក្នុងប្រទេសហ្វីលីពីនជាមួយនឹងការផ្តល់ជូនដ៏រំភើបជាច្រើន។
តាមរយៈនៃការការដាក់លក់ស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ពិភពលោកនៅពេលនេះ អ្នកដែលបញ្ជាទិញមុន នឹងរីករាយជាមួយនឹងការផ្តល់ជូនជាច្រើនមុនការលក់ជាផ្លូវការចាប់ផ្តើម។ បើតាមការបញ្ជាក់នៅពេលនេះ ក្រុមហ៊ុន Huawei ក៏មានគម្រោងក្នុងការពង្រីកទីផ្សារស្មាតហ្វូនបត់បាន 3 តង់នេះ ទៅកាន់ទីផ្សារជាច្រើនទៀតនៅក្នុងពិភពលោកជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ។ ក្រុមហ៊ុន Huawei នៅក្នុងប្រទេសហ្វីលីពីន ក៏បានចាប់ផ្តើមទទួលកក់ទិញស្មាតហ្វូននេះនៅក្នុងការលក់ដំបូងនៃស្មាតហ្វូន Mate XT នេះ។

អតិថិជនអាចធ្វើការកក់ទិញស្មាតហ្វូននេះនៅក្នុងតម្លៃ ₱ 5000 ហើយក្រុមហ៊ុននេះ អាចនឹងចាប់ផ្តើមការលក់នៅថ្ងៃទី 1 ខែមីនានេះ។ សម្រាប់អតិថិជនដែលទិញមុននេះ នឹងទទួលបាននូវសេវាកម្មដូរអេក្រង់ 1 លើករយៈពេល 1 ឆ្នាំដែលមានតម្លៃដល់ទៅ ₱ 29999 ហើយគេក៏អាចទិញនូវ FreeClip នៅក្នុងតម្លៃ ₱ 99 រួមជាមួយនឹងការរំលោះរយៈពេល 24 ខែដោយគ្មានការប្រាក់ថែមទៀត។
ស្មាតហ្វូនបត់បាន Huawei Mate XT នេះ មានរូបរាងស្លីម និងមានកម្រាស់ប្រហែលទៅនឹងស្មាតហ្វូន Samsung Galaxy Z Fold នៅពេលដែលបត់។ ស្មាតហ្វូននេះ មានកាមេរ៉ា 3 គ្រាប់ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការថតរូបភាពថែមទៀតផង។ ស្មាតហ្វូននេះមានអេក្រង់ចំនួន 2 ដោយអេក្រង់ខាងក្នុងមានទំហំ 10.2-អ៊ីង គាំទ្រជាមួយល្បឿន 90Hz refresh rate, 1440Hz high-frequency PWM dimming, 382 PPI, 240Hz touch sampling rate និង 3K ultra-high resolution។ ខាងក្រោមនេះ គឺជាទំហំអេក្រង់ទាំង 3៖
•Single Screen (2232 x 1008 pixels): 6.4-inch
•Double Screen (2232 x 2048 pixels): 7.9-inch
•Triple-screen (2232 x 3184 pixels): 10.2-inch

ស្មាតហ្វូននេះដំណើរការនូវ EMUI 14.2 ជាមួយនឹងបន្ទះឈីប Kirin 9010 5G ។ ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយដែលមានទំហំ 50MP, 12MP ultra-wide-angle lens និង 12MP periscope ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 8MP Selfie ៕
