ស្វែងរកពួកយើង:

Huawei Mate XT Ultimate តួខ្លួនឌីស្សាញពីមាស 18k ទម្ងន់ 1 គីឡូ និងមានតម្លៃជាង 10 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

30 ធ្នូ 2024 09:57 ព្រឹក

អាន 2 នាទី

Article image
កាលពីខែកញ្ញាកន្លងទៅនេះ Caviar ដែលគ្រប់គ្នាស្គាល់ថា គឺជាក្រុមហ៊ុនដ៏ធំមួយបស់ពិភពលោក ដែលតែងតែធ្វើការផលិតចេញនូវផលិតផលអេឡិចត្រូនិកថ្មីៗជាមួយតួខ្លួនបែបប្រណិតនោះ ត្រូវបានគេមើលឃើញថា បានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate XT Ultimate ម៉ូដែលពិសេស Black Dragon និង Gold Dragon ដែលមានតួខ្លួនផលិតចេញពីមាសសុទ្ធ 24k។ នៅថ្ងៃនេះដើម្បីបញ្ចេញនូវភាពសំបូរបែបកាន់តែខ្លាំងនោះ ក្រុមហ៊ុនបានប្រកាសចេញនូវម៉ូដែលថ្មីមួយទៀតរបស់ Mate XT Ultimate ប៉ុន្តែមានការឌីស្សាញចេញពីមាស 18k។
ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលពិសេសនេះ មើលទៅមានការរចនាស្រដៀងគ្នាទៅនឹងម៉ូដែល Gold Dragon អញ្ចឹងដែរ ប៉ុន្តែមានទម្ងនធ្ងន់ដល់ទៅ 1kg ហើយនឹងមានតម្លៃខ្ពស់ដល់ទៅ $100,000 ដុល្លារអាមេរិក ឬប្រហែល €95,890 យូរ៉ូ។ ក្រុមហ៊ុន Caviar បនាបញ្ជាក់ថា សម្រាប់ម៉ូដែលពិសេសនេះ គឺមានការផលិតឡើងសម្រាប់អ្នកមានមកពីសហរដ្ឋអាមេរិកប៉ុណ្ណោះ ដូច្នេះម៉ូដែលនេះ មិនមានការដាក់លក់នៅលើវិបសាយផ្លូវការណ៌របស់ក្រុមហ៊ុននេះនោះទេ។
Article image
គួរបញ្ជាក់ថា សម្រាប់ម៉ូដែល 24k ដែលបានប្រកាសចេញនាពេលកន្លងមកនោះ គឺមានតម្លៃចាប់ពី $14,500 ដុល្លារអាមេរិក ឬ €13,905 យូរ៉ូ នៅពេលនេះមានការឡើងតម្លៃហើយ គឺឈមានតម្លៃចាប់ពី $17,340 ដុល្លារ ឬប្រហែល €16,630 យូរ៉ូ។ ក្រុមហ៊ុន Caviar នឹងមានការផលិតចេញស្មាតហ្វូននេះចំនួនត្រឹមតែ 88 គ្រឿងប៉ុណ្ណោះ ដោយាសារតែលេខ 88 ត្រូវបានគេជឿជាក់ថា គឺជាលេខសំណាងនៅក្នុងប្រវត្តិវប្បធម៌របស់ប្រទេសចិន។ សូមជំរាបថា Mate XT ម៉ូដែលស្តង់ដារបស់ Ultimate ដែលចេញលក់កន្លងមក មានទម្ងន់ 300g មានតម្លៃចាប់ពី CNY19,999 យ៉ន់ ហើយនឹងមានលកនៅលើទីផ្សារចិនហើយ ខណៈដែលទីផ្សារសកល អាចនឹងមកដល់នៅត្រីមាសទី 1 ឆ្នាំ 2025។