ស្វែងរកពួកយើង:

Huawei Mate XT Ultimate ស្មាតហ្វូនបត់បាន 3 តង់ ដាក់សម្ពោធជាផ្លូវការណ៍នៅលើទីផ្សារសកលហើយ

ដោយ

Koun Jab Luffy

19 កុម្ភៈ 2025 10:56 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ Huawei Mate XT Ultimate ដែលជាស្មាតហ្វូនអេក្រង់បត់បាន 3 តង់ ដំបូងគេនៅលើពិភពលោក ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនសម្រេចដាក់សម្ពោធជាផ្លូវការណ៌នៅលើទីផ្សារសកលហើយ។ ព្រឹត្តិការណ៌ដ៏អស្ចារ្យនេះ គឺបានប្រារព្ធឡើងនៅក្នុងទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ សម្រាប់វត្តមានក្រៅប្រទេសនៅក្នុងឆ្នាំ 2025 នេះ ក្រុមហ៊ុននេះ ក៏មានការបង្ហាញនូវវត្តមានរបស់ថេប្លេត MatePad Pro 13.2 ជាមួយនឹង Accessories ថ្មីចំនួន 2 ទៀតនោះគឺ Earbuds និង Smart Band ដ៏ទាក់ទាញបំផុត។
សូមជំរាបថា មករយៈចុងក្រោយនេះ ក្រុមហ៊ុន Huawei បានធ្វើការវាយលុកយ៉ាងខ្លាំងទៅលើទីផ្សារស្មាតហ្វូនបត់បាននៅក្នុងប្រទេសចិន ហើយពេលនេះ ក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមពង្រីកវត្តមានរបស់ស្មាតហ្វូននេះ ទៅកាន់ទីផ្សារសកលផងដែរ។ សម្រាប់ Mate XT Ultimate គឺជាស្មាតហ្វូនបត់បានដ៏ស្តើងបំផុតកម្រាស់ត្រឹមតែ 3.6mm។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 10.2” ជាមួយនឹងកញ្ចក់ 322cm²ultra-thin glass (UTG)។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50MP ដូចគ្នាទៅនឹងស្មាតហ្វូន Pura 70 Pro ហើយក៏មានសេនស័រ 125mm periscope (12MP sensor) និង 12MP ultra-wide ផងដែរ។
Article image
ក្រុមហ៊ុន Huawei ក៏បង្ហាញនូវថេប្លេត Huawei MatePad Pro 13.2 (2025) ដែលមានអែក្រង់ទំហំ 13.2” OLED PaperMatte Display ។  PaperMatte គឺជាបច្ចេកវិទ្យា nano-level etching technology ដែលបង្កើតនូវស្រទាប់ anti-glare layer នៅលើកញ្ចក់ និងកាត់ពន្លឺផ្លាតបានដល់ទៅ 97% ។ អេក្រង់របស់ថេប្លេតនេះមានមានកម្រិត 1,000nits។
Article image
ថេប្លេត  MatePad នេះក៏អាចប្រើប្រាស់បានជាមួយនឹង  Smart Magnetic Keyboard ដែលផ្តល់នូវបទពិសោធន៍ដូចទៅនឹងការប្រើប្រាស់កុំព្យូទ័រផងដែរ។ នៅក្នុងនោះ ក៏មានកម្មវិធីដូចជា Huawei Notes និង GoPaint ផងដែរ។ បន្ថែមពីនេះ ថេប្លេតនេះបំពាក់នូវថាមពលថ្ម  10,100mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា Huawei’s SuperCharge ដែលសាកថ្មពេញនៅក្នុងពេល65 នាទី។
Article image
សម្រាប់តម្លៃស្មាតហ្វូនបត់បាន 3 តង់ Huawei Mate XT Ultimate ដែលដាក់លក់ទីផ្សារសកលនៅពេលនេះ €3,499 ទៅលើទំហំ16GB-1TB។ សម្រាប់ព័ត៌មានលម្អិតនៃកាលបរិច្ឆេទនៃការលក់ និងតម្លៃរបស់ថេប្លេត រួមជាមួយនឹង Smart Band នឹងមានការប្រកាសនាពេលខាងមុខឆាប់ៗនេះ ៕