
មួយរយៈនេះ មានរបាយការណ៌ជាច្រើន បាននិយាយពីស្មាតហ្វូនអេក្រង់បត់ 3 តង់របស់ក្រុមហ៊ុន Huawei នឹងមានការសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសចិននាខែនេះហើយ។ បើតាមការទម្លាយកាលពីប៉ុន្មានសប្តាហ៌មុននេះ បាននិយាយពីព័ត៌មានសំខាន់ៗមួយចំនូនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ ដោយក្នុងនោះក៏មានការទម្លាយរូបភាព ហើយនិងមានការបង្ហាញនៅលើបណ្តាញសង្គមចិនផងដែរ។
មកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៌ណាមួយនិយាយពីឈ្មោះពិតរបស់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ របស់ក្រុមហ៊ុននេះនៅឡើយទេ ប៉ុន្តែនៅពេលនេះ មានការបញ្ជាក់ថា Huawei Mate XT នឹងកា្លយឈ្មោះផ្លូវការណ៌សម្រាប់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ថ្មីនេះហើយ។ ឈ្មោះនេះត្រូវបានប្រកាសចេញដោយលោក Richard Yu ដែលជានាយកប្រតិបត្តិផ្នែក Consumer Business Group និងជាអគ្គនាយកផ្អែក Intelligent Automotive Solutions BU របស់ក្រុមហ៊ុននេះផ្ទាល់តែម្តង។
យោងតាមការបញ្ជាក់ពីលោក Richard Yu បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Mate XT របស់ក្រុមហ៊ុន Huawei គឺជាម៉ូដែលថ្មី មានការច្នៃប្រឌិត និងអភិវឌ្ឍខ្លាំងបំផុត។ ការបង្ហាញវត្តមានរបស់ផលិតផលថ្មីនេះ គឺបានបង្ហាញពីភាពជោគជ័យរបស់ក្រុមហ៊ុនសម្រាប់ការវិនិយោគទៅលើការសិក្សាស្រាវអស់ជាច្រើនឆ្នាំកន្លងមក។

សម្រាប់ការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះ គឺមានទម្រង់ 3 បត់ គឺមានការបត់ inward folding និង outward folding ហើយនិងមានការប្រើប្រាស់គន្លឺះភ្ជាន់ 2 (dual-hinge design)។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 10 អ៊ីងនៅពេលបើក និងមានរន្ធមួយគ្រាប់លើជ្រុងខាងឆ្វេងនៃអេក្រង់ថែមទៀតផង។ នៅពេលប្រើប្រាស់ប៊ិក ស្មាតហ្វូននេះនឹងក្លាយជាថេប្លេតដ៏ទំនើបមួយអញ្ចឹង។

Mate XT នឹងមានកម្រ៉ាស 5mm នៅពេលបើក និង 15mm នៅពេលបត់។ ស្មាតហ្វូននេះនឹងមានម៉ូឌុលកាមេរ៉ាមូលដូច Mate 50 series អញ្ចឹងដែរ។ Huawei Mate XT ត្រូវគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប Kirin 9 series ហើយនឹងបង្ហាញវត្តមាននៅប្រទេសចិននាខែកញ្ញាខាងមុខនេះហើយ។ សម្រាប់ការដាក់លក់នៅមិនទាន់ច្បាស់នោះទេ។
