ស្វែងរកពួកយើង:

Huawei Mate XT នឹងបង្ហាញខ្លួននៅលើទីផ្សារសកលនៅថ្ងៃទី 18 ខែកុម្ភៈខាងមុខនេះ!

ដោយ

Koun Jab Luffy

07 កុម្ភៈ 2025 08:04 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងមានការបង្ហាញវត្តមានស្មាតហ្វូនបត់បាន 3 តង់ Mate XT សម្រាប់ទីផ្សារសកលគឺនៅថ្ងៃទី 18 ខែកុម្ភៈខាងមុខនេះហើយ។ ក្រុមហ៊ុននេះនឹងរៀបចំនូវសន្និសីទមួយទៀតនៅក្នុងខែនេះ ដើម្បីប្រកាសចេញនូវស្មាតហ្វូនដ៏អស្ចារ្យនេះទៅកាន់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក។ នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានបង្ហោះរូបភាពផ្សព្វផ្សាយថ្មីនៅលើទំព័រ X ផ្លូវការរបស់ខ្លួនជាមួយនឹងពាក្យថា ‘Huawei Innovative Product Launch’នៅថ្ងៃទី 18 ខែកុម្ភៈនេះ នៅទីក្រុងកូឡាឡាំពួរ។
បើទោះបីជាក្រុមហ៊ុននេះ មិនទាន់បញ្ជាក់ជាក់លាក់អំពីផលិតផលដែលនឹងដាក់ប្រកាសនៅក្នុងព្រឹត្តិការណ៍នេះក៏ដោយនោះ ក្នុងនោះក៏មានការបង្ហាញនូវទម្រង់របស់ស្មាតហ្វូន Z ដែលនេះ គឺជាស្មាតហ្វូនបត់បាន 3 តង់ ហើយក៏មានពាក្យថា  ‘ultimate’, ‘extraordinary’ និង ‘Unfold the Classic’ ថែមទៀតផង។ ក្រុមហ៊ុន Huawei បានសរសេរនៅក្នុងការបង្ហោះនេះថា “ក្លាយជាផ្នែកមួយនៃភាពអស្ចារ្យដែលយើងនឹងបង្ហាញនូវភាពអស្ចារ្យបំផុត។ ចូលរួមជាមួយយើងក្នុងព្រឹត្តិការណ៍ #HuaweiLaunch នៅថ្ងៃទី 18 ខែកុម្ភៈនេះនៅទីក្រុងកូឡាឡាំពួរ #UnfoldtheClassic”
Article image
នៅក្នុងរូបភាពនេះ ក្រុមហ៊ុន Huawei នឹងបង្ហាញនូវស្មាតហ្វូនបត់បាន 3 តង់  Mate XT Ultimate Design សម្រាប់អ្នកប្រើប្រាស់នៅក្នុងទីផ្សារសកលផងដែរ។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ហើយក្រុមហ៊ុននេះ នឹងពង្រីកទីផ្សារស្មាតហ្វូនបត់បាន 3 តង់នេះទៅកាន់តំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក។
Article image
គួរបញ្ជាក់ផងដែរថា Mate XT គឺជាស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ពិភពលោក។ ស្មាតហ្វូននេះបង្ហាញខ្លួនរួចហើយនៅក្នុងទីផ្សាររបស់ចិន ហើយវានឹងបង្ហាញខ្លួនឆាប់ៗនេះទៅកាន់ទីផ្សារសកលផងដែរ។ នេះគឺជាអេក្រង់ទាំង 3 របស់ស្មាតហ្វូននេះ៖
•Single Screen 6.4-inch (2232 x 1008 pixels): 73.5 mm wide, កម្រាស់ 12.8 mm
•Double Screen 7.9-inch (2232 x 2048 pixels): 143.0 mm wide, កម្រាស់ 7.45 mm/4.75 mm
•Three-screen 10.2-inch (2232 x 3184 pixels): 219.0 mm wide, កម្រាស់ 3.6/3.6/4.75mm