ស្វែងរកពួកយើង:

Huawei MateBook GT14 បំពាក់ឈីប Intel-Core Ultra 9-185H អេក្រង់កម្រិត 2.8K និងកំលាំងសាក 140W មានតម្លៃ $1,000

ដោយ

Koun Jab Luffy

02 សីហា 2024 02:37 រសៀល

អាន 2 នាទី

Article image
Huawei ទើបតែបានប្រកាសចេញកុំព្យូទ័រឡេបថប់ស៊េរីថ្មីរបស់ខ្លួនម៉ូដែល MateBook GT14 ដែលមានបំពាក់មកជាមួយសមត្ថភាពម៉ាស៊ីនដ៏ខ្លាំងក្លាដែលល្អបំផុតទាំងសម្រាប់ការអូសកិច្ចការទូទៅ និងការលេងហ្គេមកម្សាន្ត។
Huawei MateBook GT 14 បានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ LED Panel ទំហំធំល្មមដល់ 14.2-inch ដែលគាំទ្រកម្រិតបង្ហាញបានក្នុងគុណភាពខ្ពស់ដល់ 2.8K រួមនឹងគាំទ្របច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិត wide color gamut ដែលផ្តល់នូវកម្រិតបង្ហាញពណ៌បានស្មើរសប់សាច់ល្អនៅលើអេក្រង់។ សម្រាប់ផ្នែកម៉ាស៊ីនវិញ Huawei MateBook GT14 ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយបន្ទះឈីបខួរក្បាលជំនាន់ថ្មីចុងក្រោយរបស់ Intel គឺ Core-Ultra 9-185H ភ្ជាប់ជាមួយរ៉េមទំហំធំដល់ 32GB និងអង្គផ្ទុកទិន្នន័យល្បឿនលឿនប្រភេទ PCIe 4.0 SSD ទំហំធំដល់ទៅ 2TB។
ម៉ាស៊ីនឡេបថប់ស៊េរីថ្មីនេះ បានបំពាក់នូវបច្ចេកវិទ្យា Super Turbo 3.0 Technology របស់ Huawei ដើម្បីជួយបង្កើនល្បឿនប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ជាមួយកំលាំងថាមពលខ្លាំងក្លាដល់ 115W។ បន្ថែមពីនេះ MateBook GT14 គាំទ្រនូវការសាកភ្លើងល្បឿនលឿនតាមរយះឆ្នាំងសាកប្រភេទ gallium nitride charger កំលាំង 140W។
ជាងនេះទៅទៀត ដើម្បីស្អំបេះដូងរបស់ម៉ាស៊ីនកុំឲ្យឡើងកំដៅខ្លាំង Huawei ក៏បានបញ្ចុះនូវបច្ចេកវិទ្យាសារធាតុត្រជាក់ដែលប្រើនូវបច្ចេកវិទ្យា graphene cooling technology ដែលធ្វើការរួមគ្នាជាមួយប្រព័ន្ធកង្ហាល second-generation shark fin fans, រន្ធបំភាយកំដៅ rear exhaust structure,  និង ten-thousand-hole dot matrix air intake។
Article image
សម្រាប់ការឌីស្សាញរបស់ Huawei MateBook GT 14 វិញ គឺមានភាពប្រណិតរឹងមាំងជាមួយការស្រោបតួរខ្លួនដោយលោហៈជាមួយការរំលេចនិមិត្តសញ្ញា HUAWEI ជាប្រភេទ luminous logo និងមានកម្រាស់ 10.85mm នៅពេលបើកអេក្រង់ឡើង។ សម្រាប់រន្ធតំណភ្ជាប់វិញ មានដូចជាង USB-C, HDMI និង SD Card reader ជាដើម។ បច្ចុប្បន្ន Matebook GT14 ត្រូវបានក្រុមហ៊ុនដាក់ទទួលការបញ្ជាទិញមុនបានតាមរយះគេហទំព័រផ្លូវការណ៍របស់ Huawei ជាមួយតម្លៃខ្ទង់ប្រមាណ 7,499 យ៉ាន់ ឬប្រហែលជាជាង $1,036៕
Huawei MateBook GT14 បំពាក់ឈីប Intel-Core Ultra 9-185H អេក្រង់កម្រិត 2.8K និងកំលាំងសាក 140W មានតម្លៃ $1,000