
ដូចទៅនឹងថេប្លេត MatePad Air អញ្ចឹងដែរ ដោយម៉ូដែលនេះ ក៏មានម៉ូដែលស្តងដារ និង Soft Light Edition ដែលមានការបំពាក់នូវបន្ទះអេក្រង់ថ្មី មានសមត្ថភាពអាចកាត់បន្ថយទៅលើការចាំ និងចំណាំងផ្លាត (reflection) បានយ៉ាងល្អបំផុត។ ថេប្លេត MatePad 11.5 S ថ្មីនេះ មានអេក្រង់ទំហំ 11.5-អ៊ីងបង្ហាញចេញបានកម្រិត 2.8K IPS display (2800×1840) និងមានកម្រិតពន្លឺ 291ppi។
សម្រាប់ម៉ូដែល Soft Light គឺអាចកាត់បន្ថយទៅលើកម្រិត reflection ដល់ទៅ 2% ហើយថែមទាំងទទួលបានវិញ្ញាបនបត្រ TÜV Rheinland សម្រាប់កាត់បន្ថយទៅលើពន្លឺពណ៌ខៀវ និង flicker-free viewing ថែមទៀតផង។ មួយវិញទៀតថេប្លេតថ្មីនេះក៏ទ្រទ្រង់ទៅលើ Adaptive 30Hz–144Hz refresh rate និងកម្រិតចាក់ពណ៌ P3 color gamut ផ្តល់នូវពណ៌យ៉ាងច្បាស់។
ថេប្លេតនេះមានកម្រាស់ 6.1mm និងមានទម្ងន់ 515g ហើយនិងមានពណ៌ Field Green, Feather Sand Purple, Frost Silver និង Deep Space Gray។ សម្រាប់ Software វិញ ថេប្លេតនេះ គឺដំនើរការនូវ HarmonyOS 5.0 រ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB។ ក្រុមហ៊ុន Huawei បាននិយាយថា ថេប្លេតនេះ មានការឌីស្សាញថ្មីទៅលើប្រព័ន្ធត្រជាក់ Cooling system ដែលមានការពង្រឹងទៅលើសមត្ថភាពខ្លាំងជាងមុនដល់ទៅ 27% ហើយនឹងមានបំពាក់នូវថាមពលថ្មទំហំ 8800mAh ជាមួយនឹងបច្ចេកវិទ្យា 40W fast charging ផងដែរ។
បើមើលទៅលើកាមេរ៉ារបស់ថេប្លេតនេះ មានកាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 8MP ហើយសម្រាប់ថតវីដេអូនៅលើថេប្លេតនេះ គឺអាចធ្វើបានកម្រិត 1080p។ សម្រាប់ប្រព័ន្ធសម្លេងគឺមានការតម្លើងមកជាមួយនូវ Quad-speaker ជាមួយនឹង Histen 9.0 sound tuning ខណៈពេលដែលការតភ្ជាប់វិញ គឺមាន Wi-Fi 6, Bluetooth 5.2, USB-C (USB 3.1 Gen 1) រួមនិងបច្ចេកវិទ្យា Huawei’s Star Flash សម្រាប់ភ្ជាប់ជាមួយនឹង stylus និង keyboard ទៀតផង។ ថេប្លេតនេះក៏មានបំពាក់នូវកម្មវិធីជាច្រើនដូចជា Huawei Note app ដែលមានមុខងារ AI handwriting beautification, formula recognition និង 60x zoom canvases រួមជាមួយនឹងជំនួយការ “Xiaoyi” assistant ផងដែរ។

ថេប្លេត Huawei MatePad 11.5 S ថ្មីនេះ ដាក់លក់នៅក្នុងប្រទេសចិន មានតម្លៃ 2,199 យ៉ន់សម្រាប់ទំហំ 8GB+256GB Wi-Fi Smart version ខណៈដែលទំហំ 12GB+256GB Wi-Fi មានតម្លៃ 2,499 យ៉ន់ ហើយនឹងទំហំ 12GB+256GB Wi-Fi Soft Light version មានតម្លៃ 2,799 យ៉ន់។ សម្រាប់ម៉េមូរីទំហំ 12GB+512GB Wi-Fi Soft Light មានតម្លៃ 3,199 យ៉ន់ ៕
