ស្វែងរកពួកយើង:

Huawei MatePad 12 X ត្រៀមខ្លួនប្រកាសចេញលើទីផ្សារសកលឆាប់ៗនេះហើយបន្ទាប់ពីការបង្ហាញខ្លួននៅលើប្រព័ន្ធទិន្នន័យ TDRA

ដោយ

Koun Jab Luffy

13 សីហា 2024 08:56 ព្រឹក

អាន 3 នាទី

Article image
នៅពេលនេះ មានការទម្លាយចេញនូវថេប្លេតថ្មីមួយ ដែលឈ្មោះហៅថា Huawei MatePad 12 X ហើយម៉ូដែលថ្មីនេះ ក៏បានបង្ហាញខ្លួននៅលើប្រព័ន្ធទិន្នន័យ TDRA របស់ប្រទេសអារ៉ាប់អឺមើរ៉េតផងដែរ។ បន្ទាប់ពីការបង្ហាញនូវផលិតផល MatePad ជំនាន់ថ្មីនៅក្នុងប្រទេសរបស់ខ្លួនរួចមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សាចិនមួយនេះ បានត្រៀមខ្លួននៅក្នុងកាបង្ហាញនូវថេប្លេតជាច្រើនទៀតផងដែរនៅក្នុងទីផ្សារសកល។
នៅក្នុងវេបសាយវិញ្ញាបនបត្រ TDRA ផ្លូវការបង្ហាញថា ថេប្លេត Huawei MatePad 12 X ដែលមានលេខម៉ូដែល BKY-W09 ។ នៅលើវិញ្ញាបនបត្រនេះ ក៏មានការទម្លាយថា ថេប្លេតនេះ គឺជាប្រភេទ  ‘WiFi-only’ ហើយក៏មានពាក្យថា  ‘active’ ផងដែរ។ ដូចនេះ មានន័យថា ថេប្លេតនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលឆាប់ៗនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុន Huawei ក៏មានការដាក់បង្ហាញនូវថេប្លេត MatePad Pro 12.2 នេះ នៅលើប្រព័ន្ធ TDRA ដែលមានការបញ្ជាក់ថា ថេប្លេតថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលផងដែរផងដែរ។ ម៉ូដែលនេះស្ថិតនៅក្នុងក្រុម WiFi-only។ ក្រៅពីលេខម៉ូដែល និងប្រភេទផលិតផលនោះ វិញ្ញាបនបត្រនេះ មិនទាន់បានទម្លាយនូវព័ត៌មានអ្វីបន្ថែមទៀតនោះទេ។
Article image
ប្រភពខាងលើនេះបន្តថា នៅពេលនេះ ក្រុមហ៊ុន Huawei បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវថេប្លេត MatePad ថ្មីជាច្រើនម៉ូដែល ហើយទីផ្សាប្រទេសអារ៉ាប់អឺមើរ៉េត នឹងក្លាយជាទីផ្សារដ៏ធំក្នុងការលក់នូវថេប្លេតនេះ។ សូមជំរាបថា ប្រព័ន្ធទិន្នន័យ TDRA នេះ គឺជាវេបសាយវាយតម្លៃទៅលើផលិតផលថ្មីដែលនាំចូលទៅកាន់ប្រទេសអារ៉ាប់អឺមើរ៉េត។ នៅលើបញ្ជីនេះ ក៏មានការផ្តល់នូវ No Objection Certificate (NOC) ទៅកាន់ក្រុមហ៊ុនជាច្រើន ដែលមានបំណងក្នុងការធ្វើសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសអារ៉ាប់អឺមើរ៉េតនេះ។ ប្រព័ន្ធទិន្នន័យ TDRA នេះ គឺមានការគ្រប់គ្រងទៅលើវិស័យទូរគមនាគមន៍ និងការផ្ទៀងផ្ទាត់ថាឧបករណ៍ទាំងនេះ គឺអនុលោមទៅតាមស្តង់ដារបច្ចេកទេសនៅក្នុងប្រទេសអារ៉ាប់អឺមើរ៉េតជាមុនសិន មុននឹងមានការលក់ជាផ្លូវការ។
Article image
សម្រាប់ MatePad 12.2 Pro ប្រើប្រាស់នូវអេក្រង់ Dual-Layer OLED Panel ដែលមានកម្រិតពន្លឹ 2000nits។ អេក្រង់នេះក៏មានការបង្កើនទៅលើភាពធន់របស់ថេប្លេតនេះ និងកាត់បន្ថយការប្រើប្រាស់ថាមពលដល់ទៅ 30% ផងដែរ។ អេក្រង់របស់ថេប្លេតនេះ ក៏មានទ្រទ្រង់នូវល្បឿនរត់បាន 144Hz refresh rate និងមានកម្រិតទឹកពណ៌ 1.07 billion colors ទៀតផង។ បន្ថែមពីនេះ ថេប្លេតនេះ ក៏មានការដាក់អោយដំណើរការនៅលើបន្ទះឈីប Kirin 9010W ដែលភ្ជាប់នូវប្រើប្រាស់នូវសេវាកម្ម AI ជាច្រើនទៀត ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់។វាក៏មានកាមេរ៉ាខាងក្រោយទំហំ 13MP+8MP និងកាមេរ៉ាខាងមុខ 8MP ផងដែរ៕