
នៅទីបំផុត ក្រុមហ៊ុន Huawei បានប្រកាសចេញនូវថេប្លេតជំនាន់ថ្មីនៃត្រកូល MatePad Edge ដែលនេះជាថេប្លេត 2-in-1 ដំណើរការនៅលើប្រព័ន្ធ HarmonyOS មានកម្លាំងខ្លាំងក្លា នឹងមានគោលដៅផ្តោតទៅលើអ្នកប្រើប្រាស់ភាគច្រើន ដែលមាន ការងារធំៗ ជាពិសេសទៅលើអ្នកផលិតមាតិកា។ ជាមួយនិងវត្តមានរបស់ថេប្លេតថ្មីនេះ ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Mate X7 Ffoldable ហើយនិងស្មាតហ្វូន Mate 80 series ។
ថេប្លេតជំនាន់ថ្មី Huawei MatePad Edge នេះ មានអេក្រង់ទំហំ 14.2 អ៊ីងជាប្រភេទ Flexible OLED Display ដែលមានកម្រិតភាពច្បាស់ 3.1K resolution ទំហំ 3120 x 2080 និងមានល្បឿនអេក្រង់ 120Hz refresh rate ហើយអេក្រង់នេះ ក៏មានទំហំ 94% screen-to-body ratio គាំទ្រជាមួយនឹងគែមកម្រិត 4.1mm bezels ព្រមទាំងមានកាមេរ៉ាខាងមុខទំហំ 32MP ។ នៅលើអេក្រង់របស់ថេប្លេតនេះ ក៏មានការទ្រទ្រង់នូវ HDR Vivid រួមជាមួយនឹងកម្រិតពន្លឺអេក្រង់ 1000 nits, ∆E<1 color accuracy ហើយនឹងមានការទ្រទ្រង់នូវ P3 gamut coverage ផងដែរ។

នៅលើថេប្លេតនេះ ក៏មានការតម្លើងនូវមុខងារការពារចំណាំងផ្លាតនៅលើអេក្រង់ ដែលងាយស្រួលក្នុងការទស្សនាថែមទៀតផង។ ថេប្លេត MatePad Edge នេះ ដំណើរការនូវបន្ទះឈីប Huawei Kirin X90 ឬ X90A ដែលជាបន្ទះឈីបនេះ ដែលប្រើប្រាស់នៅលើ HarmonyOS PCs។ ក្រុមហ៊ុនបានអះអាងថា ឈីបនេះ មានការបង្កើនល្បឿនលឿនជាងថេប្លេត MatePad Pro 13.2 អ៊ីង ដែលបង្ហាញខ្លួនកាលពីឆ្នាំ 2023 ដល់ទៅ 3.8x។ ថេប្លេតនេះ ដំណើរការនូវ HarmonyOS 5.1 និងទ្រទ្រង់នូវ Dual-Mode Operation ផងដែរ។

កាមេរ៉ាខាងក្រោយរបស់ថេប្លេតនេះ មានទំហំ 50MP គាំទ្រជាមួយនឹងកម្រិត f/1.8 Aperture និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide macro lens មានកម្រិត f/2.2។ ទៅលើកាមេរ៉ាគោលរបស់ថេប្លេតនេះ គឺអាចថតបានកម្រិត 8K photo capture និង 4K video recording។ ចំពោះកាមេរ៉ាខាងមុខរបស់ថេប្លេតនេះ គឺមានសិនស័រទំហំ 32MP ultra-wide sensor អាចថតវីដេអូបានជាមួយទំហំ 1080p video capture។

ថេប្លេតជំនាន់ថ្មី MatePad Edge នេះ គឺមានថាមពលថ្មទំហំ 12900mAh ទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 140W Huawei SuperCharge ហើយនិង 40W reverse charging។ សម្រាប់ការតភ្ជាប់វិញ នៅលើថេប្លេតនេះ មានទ្រទ្រង់នូវ Dual-band Wi-Fi នៅលើ 2.4GHz និង 5GHz, Bluetooth 5.2, USB-C 3.1 Gen1 ជាមួយនឹង DP1.2 video output, OTG និង NearLink របស់ក្រុមហ៊ុន Huawei។ បន្ថែមពីនេះ ក៏មានមុខងារ Gyroscope, Gravity Sensor, Hall Sensor, Ambient Light Sensor និង Fingerprint Scanner សម្រាប់ធានាសុវត្ថិភាពថែមទៀតផង។
ថេប្លេតជំនាន់ថ្មី Huawei MatePad Edge នេះមានពណ៌ Deep Space Gray និង Moonlight Silver នឹងមានតម្លៃ 5999 យ៉ន់ ($840) សម្រាប់ម៉ូដែល Wi-Fi ទំហំ 16GB+256GB និងម៉ូដែល Wi-Fi ទំហំ 16GB+512GB មានតម្លៃ 6499 យ៉ន់ ($910) ហើយនិងម៉ូដែល Wi-Fi ទំហំ 16GB+512GB Soft-Light Display មានតម្លៃ 7299 យ៉ន់ ($1020)។ រីឯម៉ូដែល Wi-Fi ទំហំ 24GB+1TB មានតម្លៃ 7999 យ៉ន់ ($1120) និងម៉ូដែល Wi-Fi ទំហំ 24GB+1TB Soft-Light Display (ជាមួយនឹង keyboard) មានតម្លៃ 9999 យ៉ន់ ($1400) ខណៈដែលម៉ូដែល Wi-Fi ទំហំ 32GB+2TB Soft-Light Display Liquid-Cooling Edition (ជាមួយនឹង keyboard) មានតម្លៃ 12999 yuan ($1820)
