ស្វែងរកពួកយើង:

Huawei MatePad Mini ថេប្លេតស៊េរីថ្មី មានអេក្រង់តូច តែមានសមត្ថភាពខ្ពស់

ដោយ

Koun Jab Luffy

02 កញ្ញា 2025 07:43 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃទី 4 ខែកញ្ញានេះ ក្រុមហ៊ុន Huawei នឹងមានការរៀបចំនូព្រឹត្តិការណ៌មួយនៅប្រទេសចិន ដែលនឹងមានការដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ទី 2 ម៉ូដែល Huawei Mate XTs រួមជាមួយនិងផលិតផលថ្មីៗជាច្រើនទៀត ដែលក្នុងនោះក៏នឹងមានការបង្ហាញវត្តមានថេប្លេតស៊េរីថ្មី MatePad Mini ដែលមានអេក្រង់តូចផងដែរ។ យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ គឺមានការបញ្ជាក់ពីការឌីស្សាញទៅលើថេប្លេតថ្មីនេះហើយ។
MatePad Mini ត្រូវបានក្រុមហ៊ុន Huawei បញ្ជាក់ថា គឺជាម៉ូដែលថ្មី អេក្រង់តូច “Small tablet, ស្មាតហ្វូនធំ Big Phone, ទម្ងន់ស្រាល និងមានសមត្ថភាខ្លាំង។ តាមការបង្ហាញនៅក្នុងរូបភាពបែកធ្លាយនេះ បញ្ជាក់ថា ថេប្លេតនេះ គឺមានកាមេរ៉ាក្រោយ 2 គ្រាប់ដែលស្រដៀងគ្នាទៅនឹង MatePad Pro series អញ្ចឹងដែរ។ សម្រាប់ម៉ូដែលនេះ គឺនៅតែបន្តឌីស្សាញតាមទម្រង់គ្រួសារ Mate ដដែល។
តាមរយៈការមើលពីសំហៀងអាចនិយាយថា ថេប្លេតនេះគឺមានទម្ងន់ស្រាល និងមានម៉ូឌុលកាមេរ៉ាតុច ដែលធានាទៅលើការប្រើប្រាស់ប្រចាំថ្ងៃបានរលូនគ្មានការរំខាននោះទេ។ ហើយបើមើលទៅលើអេក្រង់ខាងមុខវិញ គឺមានអេក្រង់ទំហំធំធៀបជាមួយនិងតួខ្លួន ដោយនឹងអាចធ្វើការបង្ហាញចេញនូវរូបភាពបានទូលាយ និងមានភាពច្បាស់បំផុត។ នៅលើថេប្លេត MatePad Mini នេះ ក៏នឹងមានការទ្រទ្រង់នូវ Huawei Notes និងកម្មវិធី Draw app ដែលផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើការគូរគំនូរនៅលើអេក្រង់នេះបានល្អ ជាមួយនិងបទពិសោធន៌កាន់តែសំបូរបែបជាមួយនិងប៊ិកជំនាន់ថ្មី។
ថេប្លេតនេះ មានការទ្រទ្រង់ជាមួយនិង SIM card ប៉ុន្តែមិនការបញ្ជាក់ពី “4G” នោះទេ ដោយមានភ្ជាប់ជាមួយនូវកម្រិតល្បឿន 5A-level speeds ដែលផ្តល់នូវភាពជឿជាក់ទៅលើការតភ្ជាប់។ យោងតាមការរបាយការណ៌ថ្មីៗនេះ បាននិយាយថា MatePad Mini នឹងមានអេក្រង់ទំហំ 8.8-អ៊ីង OLED panel បង្ហាញចេញបាននៅលើខ្នាត 16:10 aspect ratio ល្បឿន 120Hz refresh rate។
Article image
ថេប្លេតនេះ គឺនឹងដំណើរការនៅលើបន្ទះឈីប Kirin 9020 ថ្មទំហំ 6,500mAh គាំទ្រដោយបច្ចេកវិទ្យាសាកកម្លាំង 66W fast charging ហើយនឹងមានកម្រ៉ាស់ត្រឹមតែ 5mm រួមជាមួយនិងទម្ងន់ 260 grams។ Huawei MatePad Mini មានជម្រើសពណ៌ Snow White, Obsidian Black និង Spruce Green។