ស្វែងរកពួកយើង:

Huawei MatePad Pro 12.2 និង MatePad Air 2024 ចាប់ផ្តើមលក់ជាផ្លូវការនៅលើទីផ្សារប្រទេសចិនហើយ!

ដោយ

Koun Jab Luffy

14 សីហា 2024 11:35 ថ្ងៃត្រង់

អាន 3 នាទី

Article image
កាលពីថ្ងៃទី 13 ខែសីហានេះ ក្រុមហ៊ុន Huawei បានលក់ជាផ្លូវការនូវថេប្លេតជំនាន់ថ្មីរបស់ខ្លួន Huawei MatePad Pro 12.2 និង MatePad Air 2024 ជាមួយនឹងការបញ្ចុះតម្លៃថែមទៀតផង។ ថេប្លេត Huawei MatePad Pro 12.2 និង MatePad Air 2024 មានទំហំច្រើនសម្រាប់នៅក្នុងការជ្រើសរើស ហើយនិងមានភាពខុសគ្នាទៅលើរ៉េម ម៉េមូរី អេក្រង់ និងពណ៌។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បានចុះតម្លៃ 100 យ៉ន់ ទៅលើម៉ូដែលទាំងពីរនេះ។
ការផ្តល់ជូនខាងលើនេះ គឺមានរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះហើយអតិថិជនចំនួន 1100 នាក់ដែលកក់មុនគេនឹងមានឱកាសអាចឈ្នះនូវស្រោមការពារ Leather Case បានថែមទៀតផង។ MatePad Pro 12.2 មានតម្លៃចាប់ពី  4199 យ៉ន់ ខណៈពេលដែល MatePad Air មានតម្លៃចាប់ពី 2899 យ៉ន់។ អតិថិជន ក៏ទទួលបាននូវការបង់រំលោះគ្មានការប្រាក់ចំនួន 6 ខែ ការដូរអេក្រង់ 1 ឆ្នាំ ការបន្ថែមការធានា 1 ឆ្នាំទៀត និងការចុះតម្លៃផ្សេងៗទៀតផង។
ថេប្លេតMatePad Pro 12.2 នេះមានអេក្រង់ dual-layer OLED panel ធន់ក្នុងការប្រើប្រាស់ និងបទពិសោធន៍កាន់តែអស្ចារ្យក្នុងការទស្សនា។ វាមាន ៣ ពណ៌គឺមាស ស និងខ្មៅ។ MatePad Pro នេះមានអេក្រង់ទំហំ 12.2-អ៊ីង ដែលការពារការចំនាំងផ្លាត ការការពារស្នាមប្រឡាក់ក្រយ៉ៅដៃថែមទៀតផង។ អេក្រង់ OLED Panel នេះ គឺមានកម្រិត 2800x1840 pixels, 2000nits peak brightness, 1.07 ពាន់លានពណ៌, P3 Wide Color Gamut និងជាច្រើនទៀតផងដែរ។
បន្ថែមពីនេះ វាក៏មាន  Papermatte version ជាមួយនឹងប៊ិច  3rd-generation M-Pencil និង Glide keyboard ។ ថេប្លេតនេះមានបច្ចេកវិទ្យា  NearLink Technology កាមេរ៉ាខាងក្រោយទំហំ 13MP + 8MP dual និងកាមេរ៉ាខាងមុខទំហំ  8MP lens ។ ថេប្លេតនេះមានបន្ទះឈីប  Kirin 9010W processor, GoPaint app version និង HarmonyOS 4.2 ជាមួយនឹងមុខងារ AI ។ ក្រុមហ៊ុន Huawei ក៏បំពាក់នូវថាមពលថ្មទំហំ 10100Mah battery (100W charging) ដែលអាចសាកថ្មបានលឿនថែមទៀត។
ខាងក្រោមនេះគឺជាតម្លៃ៖
•MatePad Pro 12.2 (12GB+256GB) មានតម្លៃ 4299 យ៉ន់
•MatePad Pro 12.2 (12GB+512GB) មានតម្លៃ 4799 យ៉ន់
•MatePad Pro 12.2 (Papermatte Edition 12GB+256GB) មានតម្លៃ 4899 យ៉ន់
•MatePad Pro 12.2 (Papermatte Edition 12GB+512GB) មានតម្លៃ 5399 យ៉ន់
•MatePad Pro 12.2 (Papermatte Edition 16GB+1TB) មានតម្លៃ 6699 យ៉ន់
•MatePad Pro 12.2 (Papermatte Keyboard Edition 12GB+512GB) មានតម្លៃ 6999 យ៉ន់
•MatePad Pro 12.2 (Gold Edition 16GB + 1TB) មានតម្លៃ 8299 យ៉ន់
ក្រឡេកមកមើលថេប្លេត MatePad Air 2024 នេះ គឺមានពណ៌ Grass Green, Cherry Blossom Pink, Feather Sand White និង Smoky Gray។ ថេប្លេតនេះមានអេក្រង់ទំហំ 12-អ៊ីង IPS touchscreen ជាមួយនឹងកម្រិតភាពច្បាស់ 2.8K resolution កម្រិតពន្លឺ 280 PPI គាំទ្រនូវកម្រិតចាក់ពណ៌ P3 wide color gamut និងមានល្បឿន 144Hz refresh rate និង 1000nits brightness។ ថេប្លេត MatePad Air 2024 នេះ មានកាមេរ៉ាខាងក្រោយទំហំ 13MP និង 8MP wide-angle ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 8MP។ ថេប្លេតនេះក៏មានថាមពលថ្មទំហំ 10100mAh មានកម្លាំងសាក 66W fast charging។ ថេប្លេតនេះមានបន្ទះឈីប Kirin 9000W និងមានសេវាកម្ម AI ជាមួយនឹង HarmonyOS 4.2។
Article image
ខាងក្រោមនេះគឺជាតម្លៃរបស់ម៉ូដែលថេប្លេតនេះ
•MatePad Air 2024 (8GB+256GB) មានតម្លៃ 2999 យ៉ន់
•MatePad Air 2024 (12GB+256GB) មានតម្លៃ 3299 យ៉ន់
•MatePad Air 2024 (Papermatte 12GB+256GB) មានតម្លៃ 3599 យ៉ន់
•MatePad Air 2024 (Papermatte 12GB+512GB) មានតម្លៃ 3999 យ៉ន់
Huawei MatePad Pro 12.2 និង MatePad Air 2024 ចាប់ផ្តើមលក់ជាផ្លូវការនៅលើទីផ្សារប្រទេសចិនហើយ!