ស្វែងរកពួកយើង:

Huawei MatePad Pro 13.2 ថ្មី មានការបំពាក់នូវអេក្រង់ PaperMatte និងបច្ចេកវិទ្យា AI ជាច្រើន!

ដោយ

Koun Jab Luffy

13 មិថុនា 2025 08:57 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានបង្ហាញចេញ ថេប្លេត MatePad Pro 13.2 ស៊េរីថ្មីឆ្នាំ 2025 របស់ខ្លួនជាមួយនិងជម្រើសនូវពណ៌ ខៀវស្រាល (Light Blue) ដែលពណ៌ថ្មីនេះ គឺមានការឌីស្សាញជាមួយនឹង Silk-Texture ដែលផ្តល់នូវអារម្មណ៍ទន់ និងរលោងសម្រាប់ការប្រើប្រាស់។ ពណ៌ខៀវស្រាល (Light Blue) នេះ ត្រូវបានគេបញ្ជាក់ថា គឺជាមានឈ្មោះផ្លូវការណ៌ហៅថា Feitianqing ដែលប្រើប្រាស់នូវកញ្ចក់ 0.5mm Aviation-Grade Ultra-Thin Glass Fiber ដើម្បីបន្ថែមនូវភាពធន់របស់ថេប្លេតនេះ។
ផ្នែកខាងក្រោយរបស់ថេប្លេតថ្មីនេះ គឺប្រើប្រាស់នូវ Natural Texture ដើម្បីបង្កើតនូវ Visual Effect ដែលមានភាពស្រដៀងគ្នាទៅនឹងសូត្រពិតតែម្តង។ ថេប្លេតជំនាន់ថ្មីនេះ គឺជាថេប្លេតដំបូងបំផុតនៅក្នុងត្រកូល MatePad Series ដែលតម្លើងមកស្រាប់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការណ៌ HarmonyOS 5.0។ សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៌ថ្មី ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺនឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដូចទៅនឹង PC ហើយក៏មានមុខងារជាច្រើនដូចជា Multi-Window, Panoramic Multi-Window និង Air-Gesture File Sharing ក្នុងការផ្ទេរនូវឯកសារបានយ៉ាងលឿនថែមទៀតផង។
Article image
អ្វីដែលមានការចាប់អារម្មណ៌នោះ ក្រុមហ៊ុន Huawei ក៏បានបន្ថែមនូវជំនួយការ Celia AI Virtual Assistant ដែលពេលនេះកាន់តែមានភាពឆ្លាតវៃសម្រាប់ការធ្វើការងារជាច្រើនបានយ៉ាងសម្បូរបែប។ ថេប្លេតថ្មីនេះ បំពាក់នូវអេក្រង់ទំហំ 13.2-អ៊ីង PaperMatte បង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ 2880x1920 pixels និងមានល្បឿន 144Hz refresh rate។ ថេប្លេត MatePad Pro 13.2 Light Blue edition នេះ មានរ៉េមទំហំ 12GB និងអង្គចងចាំ 512GB ហើយនិងដំណើរការនៅលើ ថាមពលថ្មទំហំ 10,100mAh។
Article image
ថេប្លេតថ្មីនេះ មានកាមេរ៉ាភ្លោះខាងក្រោយជាមួយនឹងកាមេរ៉ាគោលទំហំ 50MP និង 8MP Ultrawide Lens និងកាមេរ៉ាខាងមុខទំហំ 16MP។ ថេប្លេត Huawei MatePad Pro 13.2 ដែលមានជម្រើសពណ៌ខៀវស្រាល (Light Blue) នេះ គឺមានតម្លៃ 6299 យ៉ន់ហើយនិងចាប់ផ្តើមលក់នៅថ្ងៃទី 18 ខែមិថុនានេះនៅលើហាង VMall របស់ Huawei។ ជាមួយនឹងការបង្ហាញពណ៌ថ្មីនេះ ក្រុមហ៊ុន Huawei ក៏បង្ហាញចេញនូវស្មាតហ្វូន Huawei Pura 80 Pro series និង Pura 80 Ultra ដែលបំពាក់នូវបន្ទះឈីប Kirin 9020 រួមនិងកាមេរ៉ាដែលមានសមត្ថភាពខ្លាំងក្លាបំផុតផងដែរ៕