
ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Huawei Nova 12 Series នៅក្នុងប្រទេសចិន កាលពីខែធ្នូឆ្នាំ 2023 កន្លងទៅនេះ។ នៅពេលនេះ យោងតាមការផ្សេព្វផ្សាយថ្មីមួយបាននិយាយថា ក្រុមហ៊ុននេះ បានត្រៀមនាំយកនូវស្មាតហ្វូននេះ សម្រាប់ទីផ្សារសកលផងដែរ។ ក្រុមហ៊ុន Huawei បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា ខ្លួននឹងរៀបចំនូវព្រឹត្តិការណ៍ “Nova 12 Series Product Launch” ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 21 ខែមីនានេះនៅក្នុងប្រទេសម៉ិចស៊ីកូ។
ដូចអ្វីដែលយើងបានរាយការណ៍ កាលពីដើមសប្តាហ៍នេះអញ្ចឹង ការលក់មុនទៅលើស្មាតហ្វូននេះគឺ Nova 12s ក៏បានចាប់ផ្តើមហើយនៅក្នុងប្រទេសម៉ិចស៊ីកូផងដែរ។ បន្ថែមពីនេះទៀតនោះ នៅលើវេបសាយរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសម៉ាឡេស៊ី ក៏មានការទម្លាយអំពីការបង្ហាញនូវស្មាតហ្វូន Nova 12 series នៅក្នុងប្រទេសនេះផងដែរ។ នៅលើវេបសាយនេះក៏មានការបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងបង្ហាញនូវស្មាតហ្វូនចំនួន 3 ម៉ូដែល រួមមានដូចជា Nova 12s, Nova 12SE និង Nova 12i។ ស្មាតហ្វូនដែលបង្ហាញវត្តមាននៅលើទីផ្សារសកលនេះ គឺមានភាពខុសគ្នាពីស្មាតហ្វូន Nova 12 Series នៅក្នុងប្រទេសចិនដែលមាន Nova 12 Lite, Nova 12, Nova 12 Pro និង Nova 12 Ultra។ នៅលើវេបសាយរបស់ក្រុមហ៊ុន Huawei របស់ម៉ាឡេស៊ីក៏ទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។

លក្ខណៈសម្បត្តិនៃស្មាតហ្វូន Huawei Nova 12s
ស្មាតហ្វូន Huawei Nova 12s នេះ មានវិមាត្រ 161.29x74.96x 6.88 mm និងមានទម្ងន់ 168g ហើយនិងមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើស រួមមានពណ៌ខ្មៅ ខៀវ និងស។ បើមើលទៅលើផ្នែកខាងមុខនោះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីង OLED ជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution (2412x1084) និងមានល្បឿន 120Hz refresh rate ។ ស្មាតហ្វូននេះ មានបន្ទះឈីប Qualcomm Snapdragon 778G ហើយនិងមានរ៉េមទំហំ 8GB រួមនិងអង្គចងចាំទំហំ 256GB។ បើមើលទៅលើផ្នែកខាងក្រោយនោះ ស្មាតហ្វូន Nova 12s នេះ មានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide។ បើមើលទៅលើកាមេរ៉ា Selfie នោះ គឺ មានកាមេរ៉ា 60MP។ ស្មាតហ្វូននេះ មានថ្មទំហំ 4500mAh និងបច្ចេកវិទ្យាសាកថ្មលឿ 66W fast charging។

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Huawei Nova 12 SE
ស្មាតហ្វូន Huawei Nova 12 SE នេះ មានវិមាត្រវែងជាងស្មាតហ្វូន Nova 12s ដែលមានវិមាត្រ 162.39x75.47x7.39mm និងមានទម្ងន់ 186g។ ស្មាតហ្វូននេះ មានពណ៌ខ្មៅ និងពណ៌បៃតង។ ស្មាតហ្វូន Nova 12 SE នេះមានអេក្រង់ទំហំ 6.67-អ៊ីង OLED ជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution (1080x2400) និង refresh rate 90Hz។ ស្មាតហ្វូន Nova 12 SE នេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 680 រ៉េមទំហំ 8GB+256GB។ បើមើលទៅលើកាមេរ៉ានោះ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 108MP, ទីពីរទំហំ 8MP ultra-wide និងទីបីមានទំហំ 2MP macro sensor ខណៈពេលដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 32MP។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4500 mAh និងបច្ចេកវិទ្យាសាកថ្មលឿន 66W fast charging ។

លក្ខណៈសម្បត្តិនៃស្មាតហ្វូន Huawei Nova 12i
ស្មាតហ្វូន Huawei Nova 12i នេះ មានបន្ទះឈីប Qualcomm Snapdragon 680 ដូចទៅនឹងស្មាតហ្វូន Nova 12 SE ផងដែរ។ ស្មាតហ្វូននេះ មានអេក្រង់ 6.7 អ៊ីង IPS LCD ជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution (1080x2388) និង 90Hz refresh rate។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន Nova 12i នេះ មានកាមេរ៉ាខាងក្រោយទំហំ 108MP, ultra-wide sensor និងកាមេរ៉ាខាងមុខទំហំ 8MP។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5000mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 40W fast charging។ ស្មាតហ្វូននេះមានវិមាត្រ 163.3x74.7x 8.4mm និងទម្ងន់ 199g ៕
