
ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី Nova 12 Series ហើយដោយមានការនាំមកនូវម៉ូដែលថ្មី Huawei Nova 12i ថែមទៀតផង។ ស្មាតហ្វូន Nova 12 Series នេះ គឺបានសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសចិន កាលពីឆ្នាំមុននេះ ដែលមានដូចជា ស្មាតហ្វូន Huawei Nova 12, Nova 12 Pro, Nova 12 Ultra និង Lite edition។ សម្រាប់ Nova 12i នេះ អាចជាម៉ូដែលថ្មីសម្រាប់ក្រុមហ៊ុននេះ ផ្តល់អោយអតិថិជនរបស់ខ្លួននូវជម្រើសថ្មី។
ស្មាតហ្វូន Nova 12i ត្រួវបានគេមើលឃើញថា បានឆ្លងកាត់ការចុះបញ្ជី Global Certification Forum (GCF) រួចហើយ ដោយមានការបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងមានការបង្ហាញចេញនូវម៉ូដែលថ្មីនេះ។ មួយវិញទៀតនៅថ្ងៃនេះ នៅលើបញ្ជីរបស់ប្រទេសថៃ National Broadcasting និង Telecommunications Commission (NBTC) ក៏មានការបង្ហាញថា ស្មាតហ្វូននេះមានលេខម៉ូដែល CTR-L81 ហើយថែមទាំងមានការបញ្ជាក់ថា នឹងសម្ពោធជាផ្លូវការឆាប់ៗនេះទៀតផង។ ជាមួយនិងវត្តមាននៅលើ NBTC នេះ ក្រុមហ៊ុននេះនៅមិនទាន់មានការបង្ហាញចេញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nova 12i នេះនៅឡើយ។ ស្មាតហ្វូននេះ គឺមានការទ្រទ្រង់នូវត្រឹមតែបច្ចេកវិទ្យា 4G ប៉ុណ្ណោះ។
សូមជំរាបថា កាលពីមុខនេះ Huawei Nova 12i ក៏ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា គឺជាម៉ូដែលថ្មី ដែលមានលក្ខណៈសម្បត្តិស្រដៀងគ្នាជាមួយងនិង Nova 12 Lite អញ្ចឹង។ Nova 12 Lite គឺមានអេក្រង់ទំហំ 6.7 អ៊ីង OLED display បង្ហាញចេញបានកម្រិត FHD+ resolution ទំហំ 2412x1084 pixels និងមានល្បឿនរត់បាន 120Hz refresh rate ហើយថែមទាំងមានបច្ចេកវិទ្យាស្កែនម្រាមដៃនៅលើអេក្រង់ទៀតផង។

ស្មាតហ្វូននេះ ដំណើរកានៅលើបន្ទះឈីប Snapdragon 778G 4G និងមានអង្គចងចាំទំហំ 256GB និង 512GB។ ស្មាតហ្វូននេះរត់នៅលើ HarmonyOS 4 និងមានថ្មទំហំ 4500mAh រួមនិងកម្លាំងសាក 66W fast charging។ ចំពោះកាមេរ៉ាថតរួបវិញ ស្មាតហ្វូន Nova 12 Lite មានកាមេរ៉ាគោលទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide និងមួយគ្រាប់ទៀតជា Macro។ សម្រាបស់កាមេរ៉ាមុខ គឺមានទំហំ 60-Megapixel ultra-wide lens។
