ស្វែងរកពួកយើង:

Huawei Nova 13 Pro បង្ហាញខ្លួននៅលើបញ្ជី Geekbench ជាមួយបន្ទះឈីប Kirin 8000 និងរ៉េម 12GB

ដោយ

Koun Jab Luffy

19 តុលា 2024 02:56 រសៀល

អាន 2 នាទី

Article image
យោងតាមការទម្លាយនៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Nova 13 Pro បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន Geekbench ហើយ។ នៅលើបញ្ជីនេះបង្ហាញថា ស្មាតហ្វូននេះ មានការប្រើប្រាស់នូវបន្ទះឈីប Kirin។ បើតាមប្រភពជឿជាក់មួយបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Nova 13 Pro នឹងមានការបំពាក់នូវបន្ទះឈីប Kirin 8000 ដូចជំនាន់មុនអញ្ចឹងដែរ។
ទាក់ទងនឹងព័ត៌មាននេះ អ្នកទម្លាយ DigitalChatStation បានធ្វើការកត់សម្គាល់ថា ស្មាតហ្វូនថ្មី Huawei Nova 13 Pro គឺទទួលបាននូវការបញ្ជាក់ពីស្ថាប័ន Geekbench platform ហើយ។ ស្មាតហ្វូននេះមានលេខម៉ូដែល MIS-AL00។ បើតាមតេស្តទៅលើ Single-Core គឺទទួលបាននូវពិន្ទុ 997 ខណៈដែល Multi-Core គឺទទួលបាននូវពិន្ទុ 2900។ ជាមួយគ្នានេះ នៅលើបញ្ជីនេះ ក្រុមហ៊ុន Huawei បានញ្ជាក់ថា ស្មាតហ្វូននេះ គឺមានរ៉េមទំហំ 12GB និងមានការអមដោយបន្ទះឈីប Kirin 8000។
Article image
សូមជំរាបថា Kirin 8000 គឺជាបន្ទះឈីបមួយដែលបានដំណើរការនៅលើស្មាតហ្វូនមួយចំនួនរួចមកហើយ។ ឈីបនេះគឺមានការឌីស្សាញជាមួយស្ថាបត្យកម្យ “4+3+1” និងជាប្រភេទឈីប octa-core framework។ នៅលើឈីបនេះ គឺមាន 4 Core រត់បានជាមួយល្បឿន 1.84GHz និង 3 Core ទៀតរត់បានល្បឿន 2.19GHz ខណៈដែល 1 Core ទៀតរត់បានល្បឿន 2.40GHz។ សម្រាប់កា្រហ្វិកកាតដែលប្រើប្រាស់នៅលើឈីបបនេះ Maleoon 910 GPU។
Article image
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះមានការទម្លាយថា Huawei Nova 13 series នឹងរត់នៅលើ HarmonyOS 4.4 software system។ បើតាមការបែកធ្លាយមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្ម Nova 13 និង 13 Pro គឺនឹងប្រកាសចេញនៅថ្ងៃទី 22 ខែតុលាខាងមុខនេះហើយ។ ជាមួយគ្នានេះគេក៏ឃើញមានការទម្លាយព័ត៌មានខ្លះៗពីស្មាតហ្វូណ Nova 13 Pro ផងដែរ។
Article image
ស្មាតហ្វូនម៉ូដែល Pro នឹងមានអេក្រង់ 1.5K និងមានអេក្រង់កោង ហើយនិងមានគែមជុំវិញកោងដូចគ្នា។ នៅលើអេក្រង់ស្មាតហ្វូននេះ គឺមានការឌីស្សាញរន្ធអេក្រង់បែប dual-cam ដូចអ្វីដែលយើងធ្លាប់ឃើញនៅលើស្មាតហ្វូន Huawei Nova 12 Pro អញ្ចឹង។ សម្រាប់កាមេរ៉ាមុខនៅលើស្មាតហ្វូននេះ គឺអាចនឹងមានទំហំ 60MP ខណៈដែលកាមេរ៉ាក្រោយអាចនឹងមានទំហំ 50MP RYYB សម្រាប់កាមេរ៉ាគោ។ នៅលើស្មាតហ្វូន Nova 13 Pro ក៏នឹងមានការដាក់អោយដំណើរការនូវប្រព័ន្ធផ្កាយរណប two-way satellite SMS ដើម្បីជួយដល់ការទំនាក់ទំនងពេលគ្មានសេវាទូរស័ព្ទផងដែរ។
Huawei Nova 13 Pro បង្ហាញខ្លួននៅលើបញ្ជី Geekbench ជាមួយបន្ទះឈីប Kirin 8000 និងរ៉េម 12GB