
យោងតាមការទម្លាយព័ត៌មានថ្មីៗនេះ បាននិយាយថា Huawei Nova 13 Series ប្រហែលជាមិនបោះបង់ការប្រើប្រាស់បន្ទះឈីប Snapdragon ដោយងាកទៅប្រើប្រាស់នូវបន្ទះឈីប Kirin គ្រប់ម៉ូដែលទាំងអស់នោះទេ។ បើតាមការបែកធ្លាយថ្មីៗនេះបានបន្តទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ អាចនឹងប្រើប្រាស់បន្ទះឈីប Qualcomm SoC នៅលើ Nova Series ដែលជាស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលរបស់ខ្លួនផងដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីម៉ូដែលណាខ្លះនោះទេ ដែលប្រើប្រាស់បន្ទះឈីបនេះនោះទេ។
ថ្មីៗនេះ មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Nova 13 Series ទាំងអស់ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Kirin 5G គ្រប់ម៉ូដែលទៀតផង។ បើមើលកាលពីឆ្នាំមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានប្រើប្រាស់នូវបច្ចេកវិទ្យា 5G តែនៅលើស្មាតហ្វូនម៉ូដែលខ្ពស់របស់ Nova 12 variants តែប៉ុណ្ណោះ សម្រាប់ Nova 12 Lite គឺបានប្រើប្រាស់នូវបន្ទះឈីប Snapdragon 778 4G។

ទាក់ទងជាមួយនិងព័ត៌មានថ្មីនេះ នៅថ្ងៃនេះ អ្នកទម្លាយ @FixedFocus បានបញ្ជាក់ថា និន្នាការរបស់ក្រុមហ៊ុននេះ នឹងបន្តធ្វើដូចមុនដដែល ប៉ុន្តែមានភាពខុសគ្នានៅត្រង់ថា ក្រុមហ៊ុនចិនមួយនេះ ក៏អាចនឹងមានការបំពាក់នូវបន្ទះឈីប Huawei Nova 13 series ផងដែរ។

ខណៈដែលក្រុមហ៊ុន Huawei ជូនដំណឹងពីការប្រកាសចេញជាផ្លូវការរបស់ស្មាតហ្វូន Nova 13 series នេះ មកដល់ពេលនេះ នៅមិនទាន់ដឹងច្បាស់ពីព័ត៌មានជាក់លាក់របស់ស្មាតហ្វូនជំនាន់ថ្មីនេះនៅឡើយទេ។ កន្លងមកមានការបញ្ជាក់ថា Huawei Nova 13 models នឹងមានដំណើរការនៅលើបន្ទះឈីប Kirin 9010 ដែលដូចគ្នាជាមួយនិងឈីបដែលមាននៅលើ Pura 70 Ultra អញ្ចឹងដែរ។
