ស្វែងរកពួកយើង:

Huawei Nova 13 series នឹងបំពាក់នូវមុខងារ AI កែរូបភាពកាន់តែអស្ចារ្យ

ដោយ

Koun Jab Luffy

22 តុលា 2024 09:08 ព្រឹក

អាន 2 នាទី

Article image
Huawei Nova 13 Series គឺជាស្មាតហ្វូនស៊េរីថ្មីមួយ ដែលនឹងបង្ហាញខ្លួននៅលើទីផ្សារនាពេលឆាប់ៗនេះ ជាមួយនឹងការពង្រឹងទៅលើលក្ខណៈសម្បត្តិកាន់តែប្រសើរជាងមុន ហើយនិងមុខងារ AI ជាច្រើនទៀតផង។ បើតាមការបញ្ជាក់នៅក្នុងពេលនេះ បានអោយដឹងទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ អាចនឹងបំពាក់នូវសមត្ថភាព AI កាន់តែឆ្លាតវៃជាងមុនក្នុងការ Upgrade ទាក់ទងទៅលើសមត្ថភាពនៃការថតរូបភាព និងបទពិសោធន៍ទៅលើ Network ជាមួយនឹងស្មាតហ្វូនកម្រិតខ្ពស់នេះ។
យោងតាមការទម្លាយចេញពី FixedFocus នៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Nova 13 Series នេះនឹងមានបំពាក់នូវមុខងារ AI ជាច្រើន។ បច្ចេកវិទ្យាថ្មីនេះ នឹងមានពង្រឹងទៅលើបទពិសោធន៍នៃការកែប្រែរូបភាពកាន់តែប្រសើរ។ អ្នកទម្លាយរូបនេះ បាននិយាយថា ជាមួយបច្ចេកវិទ្យានេះ គ្រប់គ្នាអាចនឹងប្រើប្រាស់នូវ Tools នេះ ដើម្បីពង្រឹងនូវបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យជាមួយនឹងមុខងារ AI removal និង image expansion ជាដើម។ សូមជំរាបថា ក្រុមហ៊ុន Huawei បានផ្តល់នូវ AI editing tools ឆ្លាតវៃជាច្រើនទៅលើស្មាតហ្វូនថ្មីៗជាច្រើនរបស់ខ្លួនដូចជាទៅលើស្មាតហ្វូន Pura 70 និង  Mate XT ជាដើម។
Article image
នៅលើស្មាតហ្វូនថ្មីៗទាំងនេះ គឺនឹងមានមុខងារជាច្រើនដូចជា AI removal, smart cutouts, Image expansion និង AI cloud enhancement ផងដែរ។
•AI removal: ការលុបចោលនូវ objects ឬអ្នកដំណើរចេញពី background
•Smart Cutouts: ការ select និងលុបចោលនូវ Objects បានស្អាត និងប្រើប្រាស់នូវ objects នេះជា stickers បានថែមទៀតផង
•Image Expansion: ការវិភាគទៅលើផ្ទាំង background និងអាចពង្រីកផ្ទៃបានកាន់តែធំជាងមុន
•AI Cloud Enhancement: វាអាចធ្វើការវិភាគទៅលើមុខជាច្រើននៅក្នុងរូបភាពជាក្រុមជាមួយនឹងមនុស្សដល់ទៅ 50 នាក់ និងការពង្រឹងគុណភាពរូបភាពទាំងមូលបានយ៉ាងល្អថែមទៀត
Article image
សូមជំរាបថា ស្មាតហ្វូន Huawei Nova 13 Pro នេះ ក៏បង្ហាញខ្លួននៅលើ Geekbench មុនការប្រកាសជាផ្លូវការផងដែរ។ នៅក្នុងបញ្ជីនេះ មានការបង្ហាញថា ស្មាតហ្វូននេះនឹងមានបន្ទះឈីប Kirin 8000។ នៅក្នុងពេលនេះ ក្រុមហ៊ុននេះក៏បង្ហាញនូវស្មាតហ្វូន Nova 13 ចំនួន 2 ម៉ូឌែលនោះគឺ Standard និង Pro ។ វាប្រហែលជាស្មាតហ្វូន Ultra នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ លក្ខណៈសម្បត្តិខាងក្នុងរបស់ស្មាតហ្វូននេះគឺដូចទៅនឹងម៉ូឌែលជំនាន់មុននេះផងដែរ។ វាក៏អាចនឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញ កាមេរ៉ា និងមុខងារ AI ជាច្រើនទៀត៕
Huawei Nova 13 series នឹងបំពាក់នូវមុខងារ AI កែរូបភាពកាន់តែអស្ចារ្យ