ស្វែងរកពួកយើង:

Huawei Nova 13 Series បង្ហាញខ្លួនជាផ្លូវការណ៌ជាមួយការឌីស្សាញថ្មី ហើយនិងបំពាក់នូវបច្ចេកវិទ្យា AI ជាច្រើនទៀតផង

ដោយ

Koun Jab Luffy

23 តុលា 2024 10:58 ព្រឹក

អាន 4 នាទី

Article image
ដូចការគ្រោងទុក នៅពេលនេះ Huawei បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល Nova series ម៉ូដែលថ្មី Nova 13 និង Nova 13 Pro ហើយ។ ការបង្ហាញខ្លួននេះ គឺធ្វើឡើងនៅក្នុងព្រឹត្តិការណ៌សម្ពោធជាផ្លូវការណ៌ប្រព័ន្ធប្រតិបត្តិការថ្មី HarmonyOS Next launch event។ ស្មាតហ្វូននេះត្រូវបានគេបញ្ជាក់ថា នឹងមាននាំមកនូវបច្ចេកវិទ្យា AI ជាច្រើនសម្រាប់ជំនួយទៅដល់ការថតរូប និងមានការពង្រឹងទៅលើសមត្ថភាពនៃដំណើរការកម្លាំងម៉ាស៊ីនខ្លាំងជាងមុនថែមទៀតផង។
Nova 13 ត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់ទំហំ 6.7-អ៊ីង OLED ដែលជាអេក្រង់រាបស្មើរ នឹងអាចបង្ហាញចេញបានទំហំ 2412×1084 resolution ហើយនិងរត់បានល្បឿន 120Hz refresh rate រួមជាមួយនិងបច្ចេកវិទ្យាឆ្លើយតបលើអេក្រង់កម្រិត 300Hz touch sampling rate ហើយថែមទាំងមានការតម្លើងមកនូវបច្ចេកវិទ្យាអេក្រង់ 1440Hz high-frequency PWM dimming សម្រាប់ការពារភ្នែកថែមទៀតផង។ បន្ទះអេក្រង់នេះមានសមត្ថភាពអាចបង្ហាញចេញជាមួយនិងជម្រើសពណ៌ដល់ទៅ 1.07 ពាន់លានពណ៌ ហើយថែមទាំងមានការការការដោយ Lithium-Silicon-aluminum glass ទៅលើភាពធន់ថែមទៀតផង។
Article image
ចំពោះម៉ូដែល Nova 13 Pro វិញ គឺមានអេក្រង់ទំហំ 6.76-អ៊ីង OLED មានគែមអេក្រង់ជុំវិញកោហ និងមានសមត្ថភាពអាចបង្ហាញចេញបានទំហំ 2776×1224 resolution និងមានល្បឿន 120Hz refresh rate រួមនិង 300Hz touch sampling rate ប៉ុន្តែមានការប្រើប្រាស់នូវបច្ចេកវិទ្យា PWM dimming frequency ខ្ពស់ដល់ទៅ 2160Hz ដែលធានាបានដល់ការបញ្ជាទៅលើអេក្រង់មានភាពរលូនមានទាក់អាក់នោះទេ។ Nova 13 Pro ក៏មានការការពារដោយ Lithium-Silicon-aluminum glass ទៅលើភាពធន់ដូចគ្នាដែរ។
Article image
ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺមានការដាក់អោយដំណើរការនៅលើបន្ទះឈីប Kirin 8000 និងមានរ៉េមទំហំ 12GB ប្រភេទ LPDDR4X សម្រាប់ម៉ូដែល Nova 13 និងប្រភេទ LPDDR5 សម្រាប់ម៉ូដែល Nova 13 Pro។ ស្មាតហ្វូនទាំងពីរនេះរត់នៅលើ HarmonyOS 4.2 system ដូចគ្នា។
Article image
និយាយពីការថតរូបវិញ នៅលើស្មាតហ្វូន Nova 13 គឺមានកាមេរ៉ាគោលទំហំ 50MP RYYB និងមានមុខងារទប់លំនឹង Dual OIS ហើយនិងគ្រាប់ទីពីរមានទំហំ 8MP ultra-wide macro lens រួមជាមួយនិង 2cm macro lens។ សម្រាប់កាមេរ៉ាមុខគឺមានទំហំ 60MP ដែលមានការផ្តោតខ្លាំងទៅលើមុខងារថត Portrait selfies។ ចំពោះម៉ូដែល Pro ក៏មានកាមេរ៉ាមុខទំហំ 60MP Portrait ផងដែរ ប៉ុន្តែកាមេរ៉ានេះមានសមត្ថភាពអាចធ្វើការហ៊្សូមបាន 5x zoom lens ហើយក៏មានអមដំណើរដោយ QPD សម្រាប់ Precise focusing ផងដែរ។
ស្មាតហ្វូននេះមានកាមេរ៉ាគោទំហំ 50MP ultra-variable anti-shake lens និងគ្រាប់ទីពីរមានទំហំ 12MP 3x telephoto portrait lens ខណៈដែលទីបីមានទំហំ 8MP ultra-wide macro lens.។ សម្រាប់ Nova 13 Pro គឺមានការទ្រទ្រង់ជាមួយនូវកម្រិត physical variable aperture បានចាប់ពី f1.4 ដល់ f4.0 ដែលមានសមត្ថភាពខ្ពស់ទៅលើការថតក្នុងកម្រិត low-light រួមនិងមុខងារថតរូបជាច្រើនទៀត។
Article image
នៅលើស្មាតហ្វូនទាំងពីរនេះ ក៏មានការតម្លើងមកជាមួយនូវកម្មវិធី Huawei Da Vinci Portrait Engine 2.0 ដែលមានភ្ជាប់មកជាមួយនូវ intelligent enhancements សម្រាប់ជួយដល់ពណ៌ស្បែក skin tone, ក្រណាត់ texture និងពណ៌ព្រាលផ្ទៃខាងក្រោយ background bokeh effects ផងដែរ។ ស្មាតហ្វូននេះមានការទ្រទ្រង់នូវបច្ចេកវិទ្យា AI features ជាច្រើនរួមានដូចជា AI Best Expression, AI Upscaling, AI Object Removal និង AI Smart Cutout ដែលជួយអោយការផលិតរូបភាពកាន់តែស្អាត និងមានភាពសំបូរបែបថែមទៀតផង។
ស្មាតហ្វូន Nova 13 និង Nova 13 Pro មានថ្មទំហំ 5000mAh ដែលជាប្រភេទថ្ម silicon-carbon negative electrode battery គាំទ្រកម្លាំងសាក 100W Turbo fast charging។ សម្រាប់ការសាក 50% គឺចំណាយពេលត្រឹម 9 នាទីប៉ុណ្ណោះ។ នៅលើស្មាតហ្វូននេះ ក៏មានភ្ជាប់មកនូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់, NFC, Bluetooth 5.2 និង Stereo speakers ផងដែរ។ ជាមួយគ្នានេះ ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវប្រព័ន្ធផ្កាយរណប Beidou satellite communication ដែលរួមមានសេវាកម្មដូចជា ការផ្ញើរសារជាអក្សរ និងផ្ញើរសាររូបភាពផងដែរ។
Nova 13 Series មានជម្រើស 4 ពណ៌ រួមមាន Lodeng Green, Feather Purple, Feather White និង Star Black. ខណៈដែល Nova 13 Pro មានបន្ថែមពណ៌ space-textured glass។ Huawei Nova 13 មានតម្លៃចាប់ពី 2,699 យ៉ន់ ($378) សម្រាប់ទំហំ 256GB, តម្លៃ 2,999 យ៉ន់ ($421) សម្រាប់ទំហំ 512GB និងតម្លៃ 3,499 យ៉ន់ ($491) សម្រាប់ទំហំ 1TB។
Article image
ចំពោះម៉ូដែល Pro មានតម្លៃចាប់ពី 3,699 យ៉ន់ ($519) ទៅលើទំហំ 256G, តម្លៃ 3,999 យ៉ន់ ($561) ទៅលើទំហំ 512GB និងតម្លៃ 4,499 យ៉ន ($631) សម្រាប់ទំហំ 1TB។ ស្មាតហ្វូនទាំងពីរ នឹងមានលក់ជាផ្លូវការណ៌នៅថ្ងៃទី 25 ខែតុលានេះ។
Huawei Nova 13 Series បង្ហាញខ្លួនជាផ្លូវការណ៌ជាមួយការឌីស្សាញថ្មី ហើយនិងបំពាក់នូវបច្ចេកវិទ្យា AI ជាច្រើនទៀតផង