ស្វែងរកពួកយើង:

Huawei Nova 13 Series អាចនឹងមានការបង្ហាញវត្តមាននៅខែកញ្ញាខាងមុខនេះហើយជាមួយនិង HarmonyOS NEXT

ដោយ

Koun Jab Luffy

11 សីហា 2024 12:07 ថ្ងៃត្រង់

អាន 2 នាទី

Article image
និយាយពីការបង្ហាញខ្លួនស្មាតហ្វូនជំនាន់ថ្មី Huawei Nova 13 Series គឺត្រូវបានគេទម្លាយព័ត៌មានចេញអស់ច្រើនរួចមកហើយ ខណៈដែលការប្រកាសចេញជាផ្លូវការណ៌របស់ស្មាតហ្វូននេះ អាចនឹងធ្វើឡើងនៅខែកញ្ញាខាងមុខ។ យោងតាមការបែកធ្លាយថ្មីមួយនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនជំនាន់បន្ទាប់របស់ Nova series អាចនឹងមានការបង្ហាញវត្តមាននៅខែក្រោយនេះហើយ ដោយថែមអាចមានការដាក់អោយដំណើរការជាមួយនិង HarmonyOS NEXT ទៀតផង។
បើតាមពាក្យចចាមអារ៉ាមមុននេះ បាននិយាយថា ស្មាតហ្វូន Nova 13 Series នឹងសម្ពោធជាផ្លូវការណ៌នៅខែមិថុណា ប៉ុន្តែមិនបានកើតឡើងនោះទេ។ នៅពេលនេះមានដំណឹងថ្មីចុងក្រោយបានបញ្ជាក់ថា ហ្វេនៗរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបានឃើញការសម្ពោធស្មាតហ្វូនថ្មីនេះនៅខែក្រោយនេះហើយ។ បើតាមអ្នកទម្លាយ @FixedFocus បានបញ្ជាក់ថា ក្រុមហ៊ុន Huawei ប្រហែលជានឹងមានការប្រកាសដាក់លក់ស្មាតហ្វូនជំនាន់ថ្មី Nova 13 series នៅខែកញ្ញាខាងមុខ។ ដូច្នេះ យើយនឹងបានដឹងពីព័ត៌មានកាន់តែច្បាស់នៅចុងខែនេះ។
Article image
ជាមួយនិងកាលបរិច្ឆេតថ្មីនេះ មានការព្យាករណ៌ថា ស្មាតហ្វូន Nova 13 Series អាចនឹងមានការប្រកាសចេញជាមួយនិង HarmonyOS NEXT ចេញពីប្រអប់តែម្តង។ ប្រសិនបើរឿងនេះ គឺជាការពិតនោះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងក្លាយជាម៉ូដែលថ្មីរបស់ Huawei ដែលផ្តល់នូវបទពិសោធន៍ថ្មី ជាមួយនិងការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការថ្មី ដែលមានការអភិវឌ្ឍដោយខ្លួនឯង។
គួរបញ្ជាក់ថា នៅក្នុងកំឡុងពេលនៃព្រឹត្តិការណ៌ HDC 2024 event លោក Yu Chengdong ដែលជាអគ្គនាយកនៃ Huawei Consumer Business Group បានមានប្រសាសន៌ថា Mate 70 Series គឺនឹងក្លាយជាស្មាតហ្វនជំនាន់ថ្មី ដែលមានការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការណ៌ HarmonyoS NEXT។ ដូច្នេះអ្វីៗអាចនឹងមានការផ្លាស់ប្តូរនៅពេលខាងមុខនេះ។
Article image
បើនិយាយពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nova 13 Series គឺមានការបញ្ជាក់ថា ជាស្មាតហ្វូន 5G នឹងមានអេលក្រង់កម្រិត 1.5K ហើយនិងមានកាមេរ៉ាមុខភ្លោះ រួមជាមួយនិងការដាក់អោយដំណើរការនៅលើបន្ទះឈីប Kirin 9010 5G។
Huawei Nova 13 Series អាចនឹងមានការបង្ហាញវត្តមាននៅខែកញ្ញាខាងមុខនេះហើយជាមួយនិង HarmonyOS NEXT