ស្វែងរកពួកយើង:

Huawei Nova 13 នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G និងអេក្រង់គែមកោងកម្រិត 1.5K រួមជាមួយនិងកាមេរ៉ាមុខភ្លោះ

ដោយ

Koun Jab Luffy

23 មេសា 2024 12:14 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅពេលនេះ ព័ត៌មានថ្មីៗមួយចំនួនដែលនិយាយពីស្មាតហ្វូន Huawei Nova 13 Series ត្រូវបានបញ្ជាក់ចេញហើយ ដោយក្នុងការទម្លាយថ្មីនេះ បាននិយាយថា ស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីទាំងអស់នេះ គឺនឹងអាចទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ហើយនិងមានការកម្លើងនូវប្រព័ន្ធកាមេរ៉ាមុខភ្លោះ រួមជាមួយនិងអេក្រង់គែមកោងកម្រិត 1.5K ទៀតផង។ ជាមួយគ្នានេះ នៅក្នុងការបែកធ្លាយថ្មីមួយនេះ ក៏មានការបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nova ថ្មីនេះផងដែរ។
យោងតាមអ្នកទម្លាយ @SmartPikachu ដែលបានបង្ហោះនៅលើ Weibo បានបញ្ជាក់ថា គ្រប់ម៉ូឌែលរបស់ស្មាតហ្វូន Huawei Nova 13 series នេះនឹងមានបច្ចេកវិទ្យា 5G។ ប្រសិនបើនេះគឺជាការពិតនោះ ស្មាតហ្វូនថ្នាក់កណ្តាលថ្មី នឹងមានការពង្រឹងច្រើនបើធៀបជាមួយនឹងម៉ូដែលមុននេះ ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G សម្រាប់តែម៉ូដែល High-end ប៉ុណ្ណោះ។ ស្មាតហ្វូនទាំងនេះ អាចនឹងប្រើប្រាស់នូវកម្រិតភាពច្បាស់ 1.5K និងគែមកោងបន្តិច។
Article image
អេក្រង់ស្មាតហ្វូន Nova 13 series ថ្មីនេះ ក៏អាចនឹងមានកម្រិត response time លឿន និងគាំទ្រជាមួយនឹងកម្រិត dynamic range visual renderings ខ្ពស់ផងដែរ។ ស្មាតហ្វូន Huawei Nova 13 series នេះ គឺនឹងមានកាមេរ៉ាភ្លោះខាងមុខ ដូចអ្វីដែលក្រុមហ៊ុននេះធ្លាប់បានបង្ហាញនូវកាមេរ៉ាភ្លោះ dual lenses នៅលើស្មាតហ្វូន Nova 12 ដែលបំពាក់នូវ  close-up sensor កម្រិតខ្ពស់ និងថតរូបភាព portraits បានច្បាស់លម្អិត។ ស្មាតហ្វូន Nova ថ្មីនេះ ក៏នឹងមានការពង្រឹងកាន់តែប្រសើរច្រើនទៅលើលក្ខណៈសម្បត្តិផ្សេងទៀតផងដែរ។
Article image
យោងតាមរបាយការណ៍មុននេះ ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9010 ដែលរកឃើញប្រើប្រាស់នៅលើស្មាតហ្វូន High-end នៃ Pura 70 series ។បន្ទះឈីបនេះនឹងមានការពង្រឹងទៅលើសមត្ថភាពកាន់តែខ្លាំងក្លានៅលើស្មាតហ្វូននេះ។ នៅក្នុងព្រឹត្តិការណ៍ HDC (Huawei Developer Conference) 2024 ក្រុមហ៊ុននេះ ក៏អាចនឹងប្រកាសនូវ HarmonyOS NEXT beta version ផងដែរ ហើយព្រឹត្តិការណ៍នេះ អាចនឹងធ្វើឡើងនៅក្នុងខែមិថុនាឆ្នាំនេះ៕
Huawei Nova 13 នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G និងអេក្រង់គែមកោងកម្រិត 1.5K រួមជាមួយនិងកាមេរ៉ាមុខភ្លោះ