ស្វែងរកពួកយើង:

Huawei Nova 14 Series នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 19 ខែឧសភាខាងមុខនេះ!

ដោយ

Koun Jab Luffy

10 ឧសភា 2025 10:56 ព្រឹក

អាន 2 នាទី

Article image
នោពេលនេះ ក្រុមហ៊ុន Huawei បានកំណត់ថ្ងៃរួចហើយសម្រាប់ព្រឹត្តិការណ៍នៃការសម្ពោធជាផ្លូវការណ៌នូវកុំព្យូទ័របំពាក់នូវប្រព័ន្ធប្រតិបត្តិការ  HarmonyOS ថ្មីរបស់ខ្លួន ដោយកម្មវិធីនឹងធ្វើឡើងនៅថ្ងៃទី 19 ខែឧសភាខាងមុខនេះ ហើយក្រុមហ៊ុននេះក៏បានប្រកាសថា ស្មាតហ្វូនស៊េរីថ្មី Nova 14 series នឹងបង្ហាញខ្លួនផងដែរ។ ស្របពេលជាមួយគ្នានេះ តាមការបញ្ជាក់ចេញពី WangzaiKnowsEverything បាននិយាយថា ក្រុមហ៊ុន Huawei អាចនឹងប្រកាសបង្ហាញស្មាតហ្វូន Nova 14 series នៅថ្ងៃទី 19 ខែឧសភានេះ ដូចគ្នា។
អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មីនេះនឹងមានអេក្រង់រាបស្មើរ ដែលនឹងមានភាពនៅក្នុងការប្រើប្រាស់។  សូមជំរាបផងដែរថា កាលពីពេលមុននេះ អ្នកទម្លាយមួយចំនួន បានធ្វើការព្យាករណ៍ថា ក្រុមហ៊ុន Huawei អាចនឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Nova 14 នេះ នៅក្នុងខែនេះ ដែលប្រហែលជាថ្ងៃទី 22 ខែឧសភា។ ពេលនេះ ក្រុមហ៊ុន Huawei បានចេញមកបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មីថ្នាក់កណ្តាលនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅប៉ុន្មានសប្តាហ៍ខាងមុខនេះហើយ។
Article image
កន្លងមក ស្មាតហ្វូន Nova 14 series នេះក៏ត្រូវបានគេ រំពឹងថា នឹងបង្ហាញខ្លួននៅក្នុងខែមេសាឆ្នាំនេះដែរ។ ក្រោយមក ពេលវេលាក៏បានកែប្រែទៅកាន់ខែឧសភាវិញ ប្រហែលជាដោយសារតែការបង្កើនទៅលើប្រសិទ្ធិភាពនៃផ្នែក hardware និង software របស់ស្មាតហ្វូន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នៅមិនទាន់បានទម្លាយអំពីព័ត៌មានរបស់ស្មាតហ្វូន Nova 14 series នេះនៅឡើយទេ ប៉ុន្តែតាមការបែកធ្លាយជាច្រើនអោយដឹងថា ស្មាតហ្វូន Nova 14 series នឹងក្លាយជាម៉ូដែលស្មាតហ្វូនថ្នាក់កណ្តាលដ៏ខ្លាំងក្លាបំផុតនៅក្នុងចំណោមស្មាតហ្វូនត្រកូល Nova ទាំង 3 ជំនាន់។
Article image
ស្មាតហ្វូននេះនឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Kirin 5G ផងដែរ។ ក្រៅពីនេះ ស្មាតហ្វូននេះ ក៏នឹងមានការផ្លាស់ប្តូរដ៏ធំទៅលើផ្នែកឌីស្សាញ និងកាមេរ៉ាថែមទៀតផង។ គួរបញ្ជាក់ថា មុននេះ មានពាក្យចចាមអារ៉ាមជាច្រើន ក៏បាននិយាយដែរថា ស្មាតហ្វូន Huawei Nova 14 series នេះ អាចនឹងបំពាក់នូវកាមេរ៉ាដ៏ខ្លាំងក្លារបស់ស្មាតហ្វូន Mate 70 Pro ដើម្បីបង្កើននូវគុណភាពរូបភាពកាន់តែស្រស់ស្អាតថែមទៀតផង។ មកដល់ពេលនេះ សម្រាប់មុខងារជាច្រើនទៀត និងលក្ខណៈពិសេសរបស់ស្មាតហ្វូន Nova 14 series នៅមិនទាន់ទម្លាយនៅឡើយទេ៕