ស្វែងរកពួកយើង:

Huawei Nova 14 Series អាចនឹងបង្ហាញខ្លួននៅពាក់កណ្តាលខែឧសភាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

30 មេសា 2025 08:43 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី Huawei Nova 14 ត្រូវបានគេរាយការណ៌ថា អាចនឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅពាក់កណ្តាលខែឧសភាខាងមុខនេះហើយ។ មកដល់ពេលនេះ ស្មាតហ្វូនថ្មីនេះ មានការបែកធ្លាយនៅក្នុងពាក្យចចាមអារ៉ាមជាច្រើនហើយផងដែរ។ បឿតាមការបែកធ្លាយថ្មីមួយនៅពេលនេះ បានបញ្ជាក់ថាស្មាតហ្វូនបត់បាន Nova ជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅខែក្រោយនេះហើយ។
យោងតាមអ្នកទម្លាយ @FixedFocus បានបញ្ជាក់នៅលើ Weibo បានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី Huawei Nova 14 Series អាចនឹងបង្ហាញខ្លួននៅពាក់កណ្តាលខែឧសភាខាងមុខនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ អាចនឹងមានស្តុកគ្រប់គ្រាន់ទៅលើស្មាតហ្វូន Nova ថ្មីនេះ ហើយក៏អាចនឹងបញ្ចូនស្មាតហ្វូននេះទៅកាន់ហាងជាច្រើននៅក្នុងប្រទេសចិនផងដែរ។ បើតាមការបែកធ្លាយថ្មីនេះ អ្នកលេងនៅលើអ៊ីនធឺណិតជាច្រើន បាននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ អាចនឹងរៀបចំនូវព្រឹត្តិការណ៍សន្និសីទរបស់ខ្លួននៅថ្ងៃទី 22 ខែឧសភានេះ។
Article image
អ្នកទម្លាយនេះ បានបន្តនិយាយថា ក្រុមហ៊ុន Huawei នឹងបង្ហាញនូវផលិតផលជាច្រើនទៀតរួមមានដូចជា Watch 5 Series, Watch Fit 4 series, Free Arc earbuds, Smart TV និង HarmonyOS PC (notebooks) ជាមួយនឹងស្មាតហ្វូន  Nova 14 នៅខែក្រោយនេះផងដែរ។ យើងរំពឹងថា ក្រុមហ៊ុននេះ នឹងមានព្រឹត្តិការណ៍នៃការសម្ពោធជាសកលនៅក្នុងខែឧសភានេះផងដែរ ប៉ុន្តែក្រុមហ៊ុន Huawei នៅមិនទាន់បញ្ជាក់លម្អិតទៅលើរឿងនេះនៅឡើយទេ។
ស្មាតហ្វូន Huawei Nova 14 series នេះ នឹងមានម៉ូឌែល Ultra ផងដែរ។ ស្មាតហ្វូន Ultra នេះ នឹងមានការ upgrade ច្រើនបើធៀបជាមួយនឹងស្មាតហ្វូន Nova 12 Ultra។ បើតាមការបែកធ្លាយជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Nova 14 Series នេះ នឹងមានបន្ទះឈីប 5G Kirin ដែលមានឈ្មោះហៅថា Kirin 8010។ បន្ទះឈីបនេះ អាចមានកម្លាំងខ្លាំងជាងបន្ទះឈីប Kirin 9020 ហើយនឹងផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យក្នុងការប្រើប្រាស់ថែមទៀតផង។
Article image
ស្មាតហ្វូន Nova 14 series នេះ នឹងមានកាមេរ៉ាភ្លោះសម្រាប់ម៉ូដែល Standard និងកាមេរ៉ា 3 គ្រាប់សម្រាប់ម៉ូឌែល High-end ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យា 5.5G network ដែលផ្តល់នូវការតភ្ជាប់កាន់តែរលូន និងលឿនក្នុងការប្រើប្រាស់៕