
នៅទីបំផុត ក្រុមហ៊ុន Huawei ប្រកាសចេញជាផ្លូវការនូវស្មាតហ្វូន Nova 14 Ultra ជាមួយនឹងស្មាតហ្វូន Nova 14 និង Nova 14 Pro ដែលជាស្មាតហ្វូន Flagship series មានសមត្ថភាពខ្លាំងក្លាបំផុត។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បាននអោយដឹងថា នេះគឺជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោក ដែលមានការឌីស្សាញទម្រង់ជា Bar-Style និងតម្លើងមកស្រាប់ជាមួយនឹង HarmonyOS 5។ ស្មាតហ្វូន Nova 14 Ultra មានការបញ្ចូលគ្នាជាមួយនឹងការឌីស្សាញរូបរាងដ៏ប្រណិតជាមួយនឹងបច្ចេកវិទ្យារូបភាពកម្រិតខ្ពស់ មុខងារ AI ជាច្រើន និងការតភ្ជាប់ satellite connectivity ថែមទៀតផង។
ស្មាតហ្វូន Nova 14 Ultra ថ្មីនេះ មានអេក្រង់ទំហំ 6.81-អ៊ីង OLED display ជាមួយនឹងគែមកោង និងកម្រិតភាពច្បាស់ 2860×1272 pixels។ អេក្រង់នេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យា LTPO technology ដែលទ្រទ្រង់នូវ 1Hz–120Hz adaptive refresh rate គាំទ្រជាមួយនឹងបច្ចេកវិទ្យា 2160Hz high-frequency PWM dimming ដើម្បីកាត់បន្ថយភាពតានតឹងសម្រាប់ភ្នែកថែមទៀតផង។ អេក្រង់នេះ ក៏មានកម្រិតពន្លឺដល់ទៅ 5,500nits ដែលអាចមើលឃើញបានយ៉ាងច្បាស់គ្រប់ស្ថានភាពពន្លឺថែមទៀតផង។

ក្រុមហ៊ុន Huawei នៅមិនទាន់បញ្ជាក់ជាផ្លូវការអំពីបន្ទះឈីបនៅលើស្មាតហ្វូន Nova 14 Ultra នេះទេ ប៉ុន្តែវាអាចជាបន្ទះឈីប Kirin-series processor នោះទេ។ ស្មាតហ្វូននេះ នឹងមានល្បឿនលឿនសម្រាប់ការងារ multitasking, ការថតរូបភាព AI និង real-time processing នេះ គឺដោយសារតែបច្ចេកវិទ្យា HarmonyOS-level optimizations ។ ស្មាតហ្វូន Nova 14 Ultra នេះ មានកាមេរ៉ាខាងក្រោយ 4 គ្រាប់ ដែលមានកាមេរ៉ាគោលទំហំ 50MP ភ្ជាប់ជាមួយនឹង variable aperture (f/1.4–f/4.0) និងកាមេរ៉ា OIS, 50MP periscope telephoto lens ទ្រទ្រង់ជាមួយនឹង OIS និង 3.7x optical zoom ក៏ដូចជាការមេរ៉ា 13MP ultra-wide macro lens និងមួយគ្រាប់ទៀតទំហំ 1.5MP multispectral color sensor ។

សម្រាប់ Lenses ទាំង 3 នេះប្រើប្រាស់នូវ Huawei’s RYYB color filter។ កាមេរ៉ាគោលនៅលើស្មាតហ្វូននេះ ក៏មានការទ្រទ្រង់ទៅលើមុខងារហ៊្សូម 100x digital zoom ផងដែរ។ បើមើលទៅលើកាមេរ៉ាខាងមុខនោះ ស្មាតហ្វូននេះបំពាក់នូវកាមេរ៉ា 50MP ultra-sensitive portrait ជាមួយនឹង 8MP zoom portrait lens ដែលទ្រទ្រង់ទៅលើ 2x optical និង 5x digital zoom ថែមទៀត។

ស្មាតហ្វូន Huawei 14 Ultra នេះ បំពាក់នូវ dual-band Wi-Fi 6E និង Wi-Fi 7 ជាមួយនឹង Bluetooth 5.2 ផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូន Huawei 14 Ultra នេះ មានថាមពលថ្មទំហំ 5,500mAh និងបច្ចេកវិទ្យាសាកថ្មលឿន 100W Huawei SuperCharge Turbo ថែមទៀតផង។ ស្មាតហ្វូននេះ ក៏មានស្រាប់មកជាមួយនឹង Ice Crystal All-in-One 100W charger ដែលអ្នកអាចសាកថ្មបានលឿនបំផុត។ ស្មាតហ្វូននេះមានកម្រាស់ស្តើងត្រឹមតែ 7.78mm និងទម្ងន់ 204g ប៉ុណ្នោះ។

ស្មាតហ្វូន Nova 14 Ultra នេះមានតម្លៃប្រហែលជា 4,199 យ៉ន់ ($582) សម្រាប់ម៉ូដែល 256GB Kunlun Glass ។ សម្រាប់ទំហំ 512GB មានតម្លៃ 4,499 យ៉ន់ ($624) និង 1TB មានតម្លៃ 4,999 យ៉ន់ ($694)។ ស្មាតហ្វូននេះនឹងលក់នៅក្នុងប្រទេសចិននៅថ្ងៃទី 23 ខែឧសភានេះ ជាមួយពណ៌ Floating Gold, Floating White, Flowing Purple និង Obsidian Black ៕
