ស្វែងរកពួកយើង:

Huawei Nova 15 Max នឹងបំពាក់សិនស័រ 50MP RYYB និងថាមពលថ្ម 8,500mAh ហើយនឹងបង្ហាញនៅថ្ងៃទី 7 ខែឧសភាខាងមុខ

ដោយ

ជុំ ប៉េងលីន

04 ឧសភា 2026 10:08 ព្រឹក

អាន 2 នាទី


ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែចាប់ផ្តើមទម្លាយនូវព័ត៌មាននៃស្មាតហ្វូនស៊េរីថ្មី Nova 15 Max របស់ខ្លួន ដែលនៅក្នុងនោះ មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅថ្ងៃទី 7 ខែឧសភា ឆ្នាំ 2026 ខាងមុខនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជាផ្នែកមួយនៃត្រកូលស្មាតហ្វូន Nova 15 Series ដែលកន្លងមក មានដូចជា ស្មាតហ្វូនម៉ូដែល Standard, Pro និង Ultra ដែលបង្ហាញខ្លួននៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុននេះ។

Article image
ក្រុមហ៊ុន Huawei បានចែករំលែកនូវរូបភាពជាច្រើនផ្លូវការណ៌ និងព័ត៌មានលម្អិតជាច្រើនកាលពីពេលមុននេះផងដែរ។ ស្មាតហ្វូន Nova 15 Max នេះ មានថាមពលថ្មទំហំ 8,500mAh។ ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP RYYB ដែលអាចថតនៅកន្លែងដែលមានពន្លឺទាប ជាមួយនឹងឧបាល័រ Stereo Speakers។ សម្រាប់ការឌីស្សាញរបស់ស្មាតហ្វូននេះក៏មានភាពខុសគ្នាពីស្មាតហ្វូន Nova 15 series ផងដែរ។

Article image
ស្មាតហ្វូន Nova 15 Max នេះ អាចនឹងមានភាពស៊ីគ្នាជាមួយនឹងស្មាតហ្វូន Enjoy 90 Pro Max ដែលបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីដើមឆ្នាំនេះ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.84 អ៊ីង និងមានអេក្រង់ប្រភេទ AMOLED display, បន្ទះឈីប Kirin 8000 ហើយនិងមានកម្លាំងសាក 40W charging ផងដែរ។ ក្រុមហ៊ុនថ្មីនេះ អាចនឹងបង្ហាញនូវផលិតផលជាច្រើនទៀតនៅក្នុងព្រឹត្តិការណ៍នេះ ដែលមានស្មាតវ៉ច Watch Fit 5 Series និងថេប្លេត MatePad Pro Max នៅថ្ងៃទី 7 ខែឧសភាខាងមុខនេះ៕
Article image
Article image
Huawei Nova 15 Max នឹងបំពាក់សិនស័រ 50MP RYYB និងថាមពលថ្ម 8,500mAh ហើយនឹងបង្ហាញនៅថ្ងៃទី 7 ខែឧសភាខាងមុខ