ស្វែងរកពួកយើង:

Huawei Nova 15 Series នឹងពង្រឹងទៅលើកាមេរ៉ាមុខជាមួយមុខងារកាន់តែពិសេស!

ដោយ

Koun Jab Luffy

10 ធ្នូ 2025 08:40 ព្រឹក

អាន 2 នាទី

Article image
Nova 15 series គឺជាស្មាតហ្វូនជំនាន់ថ្មីមួយរបស់ Huawei ដែលនឹងក្លាយជាម៉ូដែលថ្មីរបស់ស្មាតហ្វូន Nova 14 Series ដែលកំពុងតែមានវត្តមាននៅលើទីផ្សារ។ តាមរយៈព័ត៌មានថ្មីៗនេះ បានបង្ហើបថា ក្រុមហ៊ុន Huawei មានគម្រោងដ៏ធំមួយនៅក្នុងការបង្ហាញស្មាតហ្វូន Sub-flagships ជំនាន់ថ្មីនេះ ជាមួយនឹងការ upgrade ទៅលើកាមេរ៉ាមុខ អោយកាន់តែខ្លាំងជាងមុន។
បើមើលទៅលើស្មាតហ្វូន Huawei Nova 14 ដែលបានបង្ហាញខ្លួនកន្លងមកនេះ គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 50MP Ultra-Focusing Portrait Lens (F/2.0 aperture) និង 8MP Close-Up Shooter គាំទ្រជាមួយនឹងមុខងារហ៊្សូម 5x zoom។ សូមជំរាបថា នៅក្នុងពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុនបានធ្វើការ Upgrade ច្រើនទៅលើប្រព័ន្ធកាមេរ៉ារបស់ខ្លួន។
Article image
បើមើលទៅលើស្មាតហ្វូន Nova 14 Ultra បំពាក់នូវកាមេរ៉ាខាងមុខដែកមានសិនស័រទំហំ 1/2.5 អ៊ីង ដែលអាចចាប់ពន្លឺចូលបានល្អជាងមុនដល់ទៅ 89.6% ប្រៀបធៀបទៅនឹងស្មាតហ្វូន Nova 13។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ នឹងអនុញ្ញាតអោយស្មាតហ្វូននេះ អាចចាប់រូបភាពបានច្បាស់ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពដែលមានពន្លឺតិច និងការថតរូបភាព 3D + deep portraits។
អ្នកប្រើប្រាស់នឹងទទួលបាននូវរូបភាពល្អបំផុត តាមរយៈការប្រើប្រាស់នូវ AI photo-editing tools ដូចជា Best Expressions, Cloud Enhancement និងមុខងារជាច្រើនទៀតផងដែរ។ នៅពេលនេះ អ្នកទម្លាយ SmartPikachu បាននិយាយថា ក្រុមហ៊ុន Huawei បានផ្តោតទៅលើការ upgrade កាមេរ៉ាខាងមុខសម្រាប់ស្មាតហ្វូន  Nova 15 series កាន់តែប្រសើរជាងមុន។
Article image
ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Nova នេះ ត្រូវបានគេរំពឹងថា អាចនឹងមានការបំពាក់នូវ Lens ខាងមុខថ្មីជាមួយនឹងមុខងារ  portrait ពិសេសៗជាច្រើនដែលអាចជួយអោយរូបភាពកាន់តែស្រស់ស្អាត និងច្បាស់ក្នុងការប្រើប្រាស់។ សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ អាចនឹងមានការ upgrade ផងដែរ។ អ្នកទម្លាយនេះ មិនទាន់បញ្ជាក់អំពីពេលវេលានៃការប្រកាសបង្ហាញស្មាតហ្វូនថ្មីនេះនៅឡើយទេ ប៉ុន្តែប្រហែលជាឆាប់ៗនេះ៕
Huawei Nova 15 Series នឹងពង្រឹងទៅលើកាមេរ៉ាមុខជាមួយមុខងារកាន់តែពិសេស!