ស្វែងរកពួកយើង:

Huawei Nova 15 នឹងធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាមួយនឹងកាមេរ៉ា Multispectral ចំនួន 2 គ្រាប់!

ដោយ

Koun Jab Luffy

17 ធ្នូ 2025 03:38 រសៀល

អាន 2 នាទី

Article image
Huawei Nova 15 Series គឺជាស្មាតហ្វូនថ្នាក់កណ្តាលថ្មីមួយទៀតរបស់ក្រុមហ៊ុននេះបានត្រៀមខ្លួនប្រកាសជាផ្លូវការនៅលើទីផ្សារនាពេលឆាប់នេះហើយ។ ទន្ទឹមនឹងនេះផងដែរ ទាំងក្រុមហ៊ុន និងអ្នកទម្លាយជាច្រើន បានបង្ហើបថាអំពីលក្ខណៈសម្បត្តិលម្អិតរបស់ស្មាតហ្វូន Sub-Flagship នេះ ដែលមានកាមេរ៉ា បន្ទះឈីប អេក្រង់ និងលក្ខណៈសម្បត្តិជាច្រើនទៀត។ តាមអ្នកទម្លាយ FixedFocus បានបញ្ជាក់ថា ក្រុមហ៊ុននឹងបញ្ចេញនូវស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនដំបូងបំផុតដែលបំពាក់នូវកាមេរ៉ា  Dual Multispectral ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ។
ទាក់ទងនឹងព័ត៌មាននេះ បើទោះបីជាអ្នកទម្លាយនេះ មិនបានបញ្ជាក់នូវឈ្មោះរបស់ស្មាតហ្វូនថ្មីនេះក៏ដោយ សម្រាប់ម៉ូដែលនេះ ត្រូវគេដឹងថានេះ គឺជាស្មាតហ្វូនជំនាន់ថ្មី Huawei Nova 15 series ដែលបំពាក់នូវកាមេរ៉ា Multispectral ចំនួន 2 គ្រាប់។ តាមការព្យាករណ៌មុននេះ បាននិយាយថា ក្រុមហ៊ុន អាចនឹងប្រើប្រាស់នូវកាមេរ៉ាថ្មីនេះដើម្បីនាំយកស្មាតហ្វូន Nova ទៅកាន់កម្រិតថ្មីមួយទៀត។
Article image
អ្វីគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុន Huawei ក៏បានចែករំលែកព័ត៌មាននៃកាមេរ៉ានេះដែលធ្វើអោយអ្នកគាំទ្រជាច្រើនរីករាយជាមួយនឹងស្មាតហ្វូន Nova 15 នេះផងដែរ។ លោក He Gang ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei Consumer Business បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងធ្វើអោយអ្នកគាំទ្រកាន់តែរីករាយបំផុត។ នាយកប្រតិបត្តិរូបនេះបានបន្ថែមថា “ស្មាតហ្វូន #Huawei nova15# នឹងធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលទ្វេរដង! នៅថ្ងៃទី 22 ខែធ្នូខាងមុខនេះម៉ោង 14:30 វត្តមានរបស់ស្មាតហ្វូននេះនឹងប្រកាសជាផ្លូវការ!”
Article image
សម្រាប់កាមេរ៉ា Multispectral នេះ អាចនឹងធ្វើការពង្រឹងទៅលើពណ៌កាន់តែច្បាស់ និងការធានាបានថា រូបភាពចេញមកពីធម្មជាតិ ពិតៗ និងល្អឥតខ្ចោះ។ នៅលើកាមេរ៉ានេះ ក៏មានការប្រើប្រាស់នូវ  electromagnetic spectrum តាមរយៈ Filters ពិសេសមិនត្រឹមតែទៅលើ RGB នោះទ។ ក្រុមហ៊ុន Huawei នឹងបង្ហាញស្មាតហ្វូន Huawei Nova 15 នេះ នៅថ្ងៃទី 22 ខែធ្នូខាងមុខនេះហើយ៕